ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ត្រៀមបញ្ជូនទ័ព ២០ ០០០នាក់ទៅរក្សាសន្តិភាពតំបន់ហ្គាហ្សា
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា ប្រទេសរបស់លោកបានត្រៀមបញ្ជូនទាហាន ២០ ០០០នាក់ទៅកាន់តំបន់ហ្គាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព ដោយផ្តល់ជូននូវការប្តេជ្ញាចិត្តកងទ័ពដ៏មានសក្តានុពលធំបំផុតមួយចំពោះជម្លោះ ប្រសិនបើមានការយល់ព្រមពីអង្គការសហប្រជាជាតិ។

យោងតាមការចុះផ្សាយរបស់ Jerusalem Post កាលពីថ្ងៃទី២៤ខែកញ្ញា លោក Subianto បានប្រាប់មេដឹកនាំពិភពលោកនៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា «ប្រសិនបើ និងនៅពេលដែលអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតនេះយល់ព្រម ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយកូនប្រុសស្រីរបស់យើងចំនួន ២០ ០០០នាក់ ឬច្រើនជាងនេះ ដើម្បីបង្កើតសន្តិភាពនៅតំបន់ហ្គាហ្សា ឬកន្លែងផ្សេងទៀត ដូចជានៅអ៊ុយក្រែន ស៊ូដង់ លីប៊ី គ្រប់ទីកន្លែងដែលសន្តិភាពត្រូវតែការពារ»។
លោក Subianto ក៏បាននិយាយផងដែរថា ឥណ្ឌូណេស៊ីនឹងទទួលស្គាល់អ៊ីស្រាអែលតែនៅថ្ងៃតែមួយដែលអ៊ីស្រាអែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែ «ធានាភាពជារដ្ឋសម្រាប់ប៉ាឡេស្ទីន» និង «គាំទ្រការធានាទាំងអស់សម្រាប់សន្តិសុខរបស់អ៊ីស្រាអែល»។
ឥណ្ឌូណេស៊ី ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេក្នុងពិភពលោក មិនដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ។ លោក Subianto បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ហ្សាកាតាសម្រាប់ដំណោះស្រាយរដ្ឋពីរ ដោយហៅវាថាជាផ្លូវតែមួយគត់ដើម្បីសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។
លោកបានសរសើរការផ្លាស់ប្តូរនាពេលថ្មីៗនេះដោយប្រទេសបារាំង ចក្រភពអង់គ្លេស កាណាដា និងអូស្ត្រាលី ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយពណ៌នាអំពីជំហាននេះថា«ស្ថិតលើផ្លូវដ៏ត្រឹមត្រូវជាប្រវត្តិសាស្ត្រ»។
លោកបាននិយាយថា «យើងត្រូវតែទទួលស្គាល់ប៉ាឡេស្ទីនឥឡូវនេះ។ យើងត្រូវបញ្ឈប់មហន្តរាយមនុស្សធម៌នៅហ្គាហ្សា។ ការបញ្ចប់សង្រ្គាមត្រូវតែជាអាទិភាពបំផុតរបស់យើង»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


