ព័ត៌មានអន្ដរជាតិ
ថៃ ចេញការព្រមានលើកទី៩ពីព្យុះ Ragasa ខណៈខេត្តចំនួន៣៦រងផលប៉ះពាល់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៤ ខែកញ្ញា នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានលើកទី ៩ របស់ខ្លួនចំពោះព្យុះទីហ្វុង Ragasa ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន ៣៦ នៅទូទាំងភាគខាងជើង ឦសាន កណ្តាល ខាងកើត និងទីក្រុងបាងកក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា។

បើតាមនាយកដ្ឋានឧតុនិយមថៃ តំបន់ដែលរងការប៉ះពាល់ខ្លាំងពីព្យុះទីហ្វុងRagasa រួមមានខេត្ត Nakhon Phanom, Mukdahan, Yasothon, Amnat Charoen, Ubon Ratchathani, Chanthaburi និងខេត្ត Trat។
ទោះបីជាព្យុះទីហ្វុងនេះនឹងមិនបក់ចូលប្រទេសថៃដោយផ្ទាល់ក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាពង្រឹងប្រព័ន្ធខ្យល់មូសុង ដែលបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ បំណាក់ដី និងទឹកទន្លេហក់ឡើង ជាពិសេសនៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប។ ចំពោះរលកនៅសមុទ្រ Andaman ខាងលើនឹងឡើងដល់ ២-៣ ម៉ែត្រ ហើយនឹងមានការព្រមានពីព្យុះចំពោះទូកតូចៗនៅលើសមុទ្ររហូតដល់ថ្ងៃទី ២៦ ខែកញ្ញា។

គួរបញ្ជាក់ថា មហាព្យុះទីហ្វុង Ragasa បានទៅដល់ប្រទេសចិនហើយ បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនិងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៧នាក់ របួស៩០នាក់នៅកោះតៃវ៉ាន់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


