ព័ត៌មានអន្ដរជាតិ
ប្រតិភូរាប់សិបនាក់ នាំគ្នាដើរចេញពីសាលមហាសន្និបាត UN ពេលលោក ណេតាន់យ៉ាហ៊ូ ហៀបនឹងថ្លែង
ប្រតិភូរាប់សិបនាក់បាននាំគ្នាដើរចេញពីសាលនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅពេលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ហៀបនឹងថ្លែង ដែលសកម្មភាពនេះគឺប្រឆាំងនឹងសង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។

ដ្បិតទង្វើនេះធ្វើឲ្យលោក ណេតាន់យ៉ាហ៊ូ អាម៉ាស់មុខក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅតែបន្តថ្លែងសុន្ទរកថាជាមួយពាក្យពេចន៍ខ្លាំង ដោយប្តេជ្ញាសម្រេចបេសកកម្មកម្ទេចក្រុមហាម៉ាសឲ្យខ្ទេច។
តាមការផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ លោកនិយាយថា «សំណល់ចុងក្រោយរបស់ក្រុមហាម៉ាស កំពុងពូនផ្តុំនៅក្នុងទីក្រុងហ្គាហ្សា។ ពួកគេប្តេជ្ញាប្រព្រឹត្តអំពើឃោរឃៅដូចថ្ងៃទី៧ខែតុលាម្តងទៀត មិនថាកម្លាំងរបស់ពួកគេថយចុះយ៉ាងណានោះទេ។ នោះហើយជាមូលហេតុដែលអ៊ីស្រាអែលត្រូវតែបញ្ចប់បេសកកម្មនេះ។ ពិភពលោកភាគច្រើនលែងចងចាំថ្ងៃទី៧ខែតុលាទៀតហើយ ប៉ុន្តែយើងនៅចាំ។ អ៊ីស្រាអែលចងចាំថ្ងៃទី៧ខែតុលា នៅថ្ងៃនោះ»។

ទន្ទឹមនោះដែរ លោកណេតាន់យ៉ាហ៊ូ បានស្តីបន្ទោសប្រទេសទាំងឡាយដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថាជាប្រទេសដ៏អាម៉ាស់ ឆ្កួតលីលា និងមិនប្រក្រតី។
សូមជម្រាបថា បច្ចុប្បន្ន ប្រទេសសមាជិកអង្គការសហប្រជាជាតិសរុប ១៥៧ក្នុងចំណោម ១៩៣បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ សប្តាហ៍នេះសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ចំនួន២ រួមមាន បារាំង និង ចក្រភពអង់គ្លេស រួមជាមួយសមាជិក ១០ ផ្សេងទៀត ក៏ទទួលស្គាល់ប៉ាឡេស្ទីនផងដែរ ដែលនេះជាការដាក់សម្ពាធរឹតខ្លាំងលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
យោងតាមរបាយការណ៍ ពលរដ្ឋប៉ាឡេស្ទីនជាង ៦៨ ០០០ នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ ហ្គាហ្សា ដែលចាប់ផ្តើមឡើងដើម្បីសងសឹកចំពោះការវាយលុកដ៏សាហាវរបស់ក្រុម ហាម៉ាស ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៨១%នៃរដ្ឋសមាជិក UN ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែគ្មានដំណោះស្រាយបញ្ចប់ការឈឺចាប់ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


