Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Bualoi បោះពួយទៅវាយប្រហារវៀតណាមពេញទំហឹង ជាមួយកម្លាំងខ្យល់ ១៤០គីឡូម៉ែត្រ/ម៉ោង

បានផុស

នៅ

ប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការវាយប្រហារពេញទំហឹងដោយព្យុះ Bualoi ខណៈបច្ចុប្បន្នព្យុះទីហ្វុងនេះ កំពុងបោះពួយសំដៅទៅដីគោកវៀតណាម ជាមួយកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាករ ព្យុះ Bualoi នឹងទៅដល់ដីគោកវៀតណាមនៅល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa រួចបន្តបោកបក់លើខេត្ត Ha Tinh និង Quang Tri មុននឹងថមថយកម្លាំងពេលទៅដល់ភាគខាងជើងប្រទេសឡាវ។

សារព័ត៌មាន VN Express ផ្សាយថា ឥទ្ធិពលព្យុះ Bualoi នឹងបង្កើតជាបាតុភូតខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជញ្ជ្រំ ជំនន់រហ័ស បំណាក់ដី និងបណ្តាលឲ្យទឹកទន្លេហក់ឡើងហូរហៀ។

ជាវិធានការប្រុងប្រយ័ត្នមុន វៀតណាមបានចេញការព្រមានឲ្យពលរដ្ឋកុំចេញទៅណាបើមិនចាំបាច់ពេលភ្លៀងធ្លាក់ខ្លាំង និងកុំនៅក្រោមដើមឈើឬក្បែរបង្គោលភ្លើង ព្រោះកម្លាំងខ្យល់អាចបោកបំបាក់វាបានគ្រប់ពេល។

ស្របពេលជាមួយគ្នានោះ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសរួចជាស្រេច ហើយក៏មានផែនការជម្លៀសបន្ថែមទៀតដែរ ប្រសិនបើចាំបាច់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសនៅជុំវិញកម្ពុជា សុទ្ធតែប្រឈមហានិភ័យធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះ Bualoi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម