Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសនៅជុំវិញកម្ពុជា សុទ្ធតែប្រឈមហានិភ័យធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះ Bualoi

បានផុស

នៅ

បន្ទាប់ពីកំពូលព្យុះ Ragasa ថយឥទ្ធិពលមិនទាន់បានប៉ុន្មានផង តំបន់អាស៊ីអាគ្នេយ៍ស្រាប់តែរងការវាយប្រហារដោយព្យុះថ្មីមួយទៀត ឈ្មោះ Bualoi។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះនឹងបង្កជាគ្រោះធម្មជាតិធ្ងន់ធ្ងរដល់បណ្តាប្រទេសនៅជុំវិញកម្ពុជា ដូចជាថៃ ឡាវ និងវៀតណាម ខណៈកម្ពុជាក៏ទទួលរងឥទ្ធិពលគួសមដែរ ប៉ុន្តែមិនធ្ងន់ធ្ងរទេ។

🚨វៀតណាម

តាមការព្យាករ ព្យុះ Bualoi នឹងចូលដល់សមុទ្រចិនខាងត្បូងនៅរាត្រីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ រួចបោះពួយទៅវាយប្រហារដីគោកភាគកណ្តាលប្រទេសវៀតណាម។

(រូបថត៖ Reuters)

នៅព្រឹកថ្ងៃអាទិត្យ ព្យុះនេះនឹងបង្កើនឥទ្ធិពល ដោយបោះពួយក្នុងល្បឿន១១៨-១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាវិធានការប្រុងប្រយ័ត្ន វៀតណាមបានព្រមានពលរដ្ឋខ្លួនឲ្យត្រៀមលក្ខណៈ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសរួចទៅហើយ ជាពិសេសអ្នកនៅតាមតំបន់មាត់សមុទ្រ។

🚨ថៃ 

ឥទ្ធិពលព្យុះ Bualoi បង្ខំឲ្យថៃប្រកាសអាសន្នគ្រោះទឹកជំនន់និងបំណាក់ដី ព្រោះតែការព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀត។

(រូបថត៖ Reuters)

នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួន ដ្បិតតែព្យុះ Bualoi មិនវាយប្រហារពេញទំហឹងក៏ដោយ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់គ្រប់ពេល។

ខេត្តដែលប្រឈមគ្រោះថ្នាក់ដោយសារទឹកជំនន់មានដូចជា Phitsanulok, Phetchabun, Loei, Chaiyaphum, Khon Kaen, Nakhon Ratchasima, Buriram, Amnat Charoen, Ubon Ratchathani, Chanthaburi និង Trat។

🚨ឡាវ

ប្រទេសឡាវ ព្យាករថានឹងមានភ្លៀងធ្លាក់រាយប៉ាយ ព្រមទាំងផ្គររន្ទះចាប់ពីថ្ងៃទី២៩-៣០ខែកញ្ញា ដោយសារព្យុះ Bualoi។

(រូបថត៖ Reuters)

ទោះមិនចំផ្លូវព្យុះ ប៉ុន្តែដំណើររបស់ Bualoi នៅជិតកោះហៃណាន នឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ទូទាំងប្រទេសជាពិសេសតំបន់ភាគខាងជើង កណ្តាល និងភាគខាងត្បូង ដែលបង្កហានិភ័យនៃទឹកជំនន់រហ័ស បំណាក់ដី និងការជន់លិចដីទំនាប។

ដូច្នេះ អាជ្ញាធរ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​តាមដាន​ព័ត៌មាន​អាកាសធាតុ​ឲ្យជាប់លាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទីហ្វុងទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) កំពុងមានឥទ្ធិពល​លើខេត្តបន្ទាយមានជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម