ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់កើនដល់ ៣១នាក់ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅហ្វីលីពីន
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ដោយបានផ្ដួលរលំផ្ទះ និងអគារនានាក្នុងខេត្ត Cebu និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់។

ចំណុចកណ្តាលរបស់ការរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រនេះស្ថិតនៅចម្ងាយប្រហែល ១៩ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo ដែលជាទីក្រុងឆ្នេរសមុទ្រមួយដែលមានអ្នកស្រុកចំនួន ៩០ ០០០នាក់ ដែលយ៉ាងហោចណាស់មនុស្ស ១៤នាក់ត្រូវបញ្ជាក់ថាបានបាត់បង់ជីវិត។ ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះព្យាយាមទៅដល់ភូមិភ្នំដែលរងការបាក់ដី។
ចំណែកឯនៅក្នុងទីក្រុង Medellin មនុស្ស ១២នាក់បានស្លាប់នៅពេលដែលពិដាន និងជញ្ជាំងផ្ទះរបស់ពួកគេបានដួលរលំលើ ខណៈពេលដែលពួកគេកំពុងដេកលក់។ នៅទីក្រុង San Remigio មនុស្ស ៥នាក់ផ្សេងទៀត រួមទាំងបុគ្គលិកឆ្មាំឆ្នេរសមុទ្រ ៣នាក់ អ្នកពន្លត់អគ្គិភ័យ និងកុមារម្នាក់ ត្រូវជញ្ជាំងបាក់សង្កត់ស្លាប់ ខណៈដែលពួកគេព្យាយាមរត់គេចពីកន្លែងប្រកួតបាល់បោះមួយកន្លែង។
វិទ្យាស្ថាន Volcanology and Seismology ហ្វីលីពីន ដំបូងឡើយបានចេញការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ទីក្រុង Cebu, Leyte និង Biliran ប៉ុន្តែក្រោយមកបានដកការព្រមានចេញវិញ បន្ទាប់ពីមិនមានរលកខុសពីធម្មតាត្រូវបានកត់សម្គាល់។
ការរញ្ជួយដីនេះ បានវាយប្រហារប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះត្រូពិចបានសម្លាប់មនុស្សយ៉ាងតិច ២៧នាក់នៅក្នុងតំបន់ដូចគ្នានេះ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញរឹតតែខ្លាំង។
ប្រទេសហ្វីលីពីនស្ថិតនៅលើតំបន់ប៉ាស៊ីហ្វិក «Ring of Fire» ដែលមានសកម្មភាពរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់ ព្រមទាំងខ្យល់ព្យុះ និងព្យុះទីហ្វុងចំនួន២០ជាមធ្យមជារៀងរាល់ឆ្នាំ៕

ដោយ៖ ឈាង
ចុចអាន៖ ឥណ្ឌូណេស៊ីនិងហ្វីលីពីន សុទ្ធតែកើតរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


