ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីនិងហ្វីលីពីន សុទ្ធតែកើតរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ សុទ្ធតែត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិ។

ទីមួយគឺហ្វីលីពីន ដែលបានជួបរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បណ្តាលឲ្យមនុស្សចំនួន១៨នាក់បាត់បង់ជីវិតនិងរាប់សិបនាក់ទៀតរងរបួស ខណៈអាជ្ញាធរបារម្ភថា តួលេខជនរងគ្រោះនឹងបន្តកើនឡើងទៀត។
រញ្ជួយដីបានវាយប្រហារខេត្ត Cebu ភាគកណ្តាលប្រទេសនាវេលាម៉ោង៩:៥៩នាទីយប់ (ម៉ោងនៅហ្វីលីពីន) ជាមួយជម្រៅ៥គីឡូម៉ែត្រ មានចំណុចកណ្តាលស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ភាគឦសានទីក្រុង Bogo។
ដោយសារតែឥទ្ធិពលដ៏ខ្លាំង រញ្ជួយដីនេះធ្វើឲ្យរង្គើដល់ខេត្តនៅភាគកណ្តាលឯណោះ ចំណែកតំបន់ខ្លះនៅភាគខាងត្បូងក៏ញ័រផងដែរ។

ក្រៅពីសម្លាប់មនុស្ស រញ្ជួយដីនេះក៏បំផ្លាញសំណង់ហេដ្ឋារចនាមួយចំនួនផងដែរ ជាពិសេសវាបានកម្ទេចស្ពានចំនួន២នៅទីក្រុង Medellin ខណៈសាលារៀននិងព្រលានយន្តហោះខ្លះត្រូវផ្អាក។
ចំណែកប្រទេសឥណ្ឌូណេស៊ីឯណោះ ក៏ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ដែរ និងព្រមានអំពីរលកយក្សស៊ូណាមិ។
រញ្ជួយដីកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារភាគពាយព្យកោះបាលី ជាមួយជម្រៅ១២គីឡូម៉ែត្រ។ យ៉ាងណា មិនទាន់មានតួលេខអំពីមនុស្សស្លាប់និងរបួស ឬទំហំនៃការបំផ្លិចបំផ្លាញទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រញ្ជួយដីកម្រិត៣.២ រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


