Connect with us

សុខភាព

មិនមែន​គ្រប់​ការ​លេង​កីឡាទាំង​អស់ ​ផ្ដល់​នូវ​សុខភាពល្អ​នោះទេ ប្រសិន​បើ​លោក​អ្នក​មិន​ដឹង​ចំណុច​ខាង​ក្រោម​នេះ

បានផុស

នៅ

​មុន​សម្រេច​លេង​កីឡា​ប្រភេទ​ណាមួយ​ត្រូវ​គួរ​ពិនិត្យ​សុខភាព​ជាមុនសិន ជាពិសេស​សុខភាព​បេះដូង​( Cardiologie du sport ) និង​សួត​។ ស្ថានភាព​សុខភាព​ខ្លះ ​អាច​បង្ក​នូវ​ហានិភ័យ​ភ្លាមៗ​បាន​នៅ​ពេល​លេង​ឬ​ពេល​ហាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ​ជា​គោលការណ៍​១០​យ៉ាង​ ត្រូវតែ​គោរព​ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​អំឡុង​ពេល​លេង​កីឡា​ឫ​ហាត់ប្រាណ​៖

១) សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់ អំឡុង​ពេល​ឫ​ក្រោយពេល​ហាត់ ឫ​លេង​កីឡា បើសិន​ជាមាន​អា​ការៈ​ឈឺ​ដើមទ្រូង (Douleur thoracique) ឫ​ក៏​ហត់​ខុសពី​ធម្មតា (essoufflement anormal)

២) សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់​ករណី​មាន​ញ័រ​ដើមទ្រូង​

៣) និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជ​ស​បន្ទាន់ ករណី​មាន​អាកា​រៈ​ងងឹតមុខ ឫ​ខ្យល់គរ​

៤) ត្រូវ​កម្ដៅ​សាច់ដុំ​មុន​រាល់ពេល​ហាត់ប្រាណ​ឫ​លេង​កីឡា​

៥) ត្រូវ​ពិសា​ទឹក ឲ្យ​បាន​សមរម្យ រាល់ពេល​ហាត់ប្រាណ​ឫ​លេង​កីឡា​៣០​នាទី​

៦) កន្លែង​ហាត់ប្រាណ​ឫ​លេង​កីឡា​មិន​ត្រូវ​ត្រជាក់​ពេក (-5 អង្សា​) ឫ​ជាមួយ​ក្តៅ​ពេក លើសពី (35 អង្សា​)

៧) មិន​ត្រូវ​ពិសា​បារី ២​ម៉ោង​មុន ឫ​ក្រោយ ហាត់ប្រាណ​ឫ​លេង​កី​ទ្បា​

៨) ជៀសវាង​ប្រើ​ថ្នាំ​ជំនួយ​កម្លាំង (Substance dopante)

៩) ពេល​មាន​គ្រុនក្តៅ ឬ​ជំងឺ​ផ្តាសាយ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ក្នុង​ការ​លេង​កីឡា​ឫ​ហាត់ប្រាណ​

១០) ត្រូវ​ពិនិត្យ​សុខភាព​ជា​មុនសិន មុន​និង​ទៅលេង​កីឡា​កម្រិត​ធ្ងន់​ប្រភេទ​ណាមួយ​។​

“​ប្រសិនបើ​មាន​រោគសញ្ញា​ឬ​អាកា​រៈ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ឫ​មានបំណង​ទទួល​បាន​ព័ត៌មាន​លំអិត​បន្ថែម និង​ដើម្បី​បន្ថយ​ហានិភ័យ​ដល់​អាយុជីវិត សូម​លោកអ្នក​មកជួប​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​ការប្រឹក្សា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​យល់ដឹង ព្រោះ​វាអាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ម្ដាយ​និងទារក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម