Connect with us

សុខភាព

ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​យល់ដឹង ព្រោះ​វាអាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ម្ដាយ​និងទារក

បានផុស

នៅ

​ក្នុងចំណោម​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន​១០​នាក់ មាន​ម្នា​ក់មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ ដែល​អាច​បង្ក​ជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ឬ​អាចមាន​គ្រោះថ្នាក់​ខ្ពស់​ដល់​ជីវិត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​ជា​ជំងឺ​ដូចម្តេច​?

​ជា​ការពិតទៅ ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ មាន​និយមន័យ​ដូច​ទៅនឹង​ជំងឺ​លើស​សម្ពាធ​ឈាម​លើ​ស្ត្រី ដែល​អត់​មាន​ផ្ទៃពោះ ដោយ​សម្ពាធ​ឈាម​ខាងលើ (Systolic) លើសពី​១៤០mmHg និង​ខាងក្រោម (Diastolic) លើសពី​៩០mmHg ហើយ​លើសពីនោះ វា​ក៏​ជា​កត្តា​ដែល​ប្រឈម​ទៅនឹង​ការស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​ផងដែរ​។​

​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​ត្រូវបាន​ចែកចេញជា​៤​ប្រភេទ​គឺ​៖

​ក​) ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ (Pre-existing or chronic hypertension) ៖ មានន័យថា​អ្នកជំងឺ​មានការ​លើស​សម្ពាធ​ឈាម​មុន ២០​សប្ដាហ៍​នៃ​គភ៌​(​ពពោះ​) ក៏​មានន័យថា​មុនពេល​មាន​ផ្ទៃពោះ​ស្ដ្រី​ជា​ម្ដាយ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​រួចទៅហើយ​។​

​ខ​) ជំងឺ​លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃពោះ (Gestational hypertension)៖ ជាការ​លើស​សម្ពាធ​ឈាម​ក្រោយ​២០​សប្ដាហ៍​នៃ​ការ​ពពោះ​។​

​គ​) ជំងឺ​បម្រុង​ក្រឡាភ្លើង (Preeclampsia) ៖ មានន័យថា​អ្នកជំងឺ​មាន​លើស​សម្ពាធ​ឈាម​រួម​ជាមួយនឹង​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម (proteinuria) លើសពី​៣០០​មី​លី​ក្រាម​ក្នុង​២៤​ម៉ោង​។ ប៉ុន្តែ​ក្នុងការ​ណែនាំ​ថ្មី​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​បម្រុង​ក្រឡាភ្លើង គឺ​យើង​អាច​រួមបញ្ចូល​ទៅនឹង​រោគសញ្ញា​គ្លីនិក​ដទៃទៀត​ដូចជា​៖

– ស្រវាំងភ្នែក​

– ការប៉ះពាល់​ទៅលើ​មុខងារ​ថ្លើម​សម្គាល់​បាន​ដោយ​ឈឺ​នៅ​ឆ្អឹងជំនី​ក្រោម​ខាងស្ដាំ​ការឡើង​ខ្ពស់​នៃ​អង់ស៊ីម Transaminase

– ការប៉ះពាល់​ទៅលើ​តម្រងនោម​ដោយមាន​ការកើនឡើង​នៃ Creatinine

– អាច​ឃើញ​មាន​ជំងឺ​ហើម​សួត (Pulmonary edema) ផងដែរ​

​ឃ​) ជំងឺ​បម្រុង​ក្រឡាភ្លើង រួម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​៖ មានន័យថា អ្នកជំងឺ​មាន​លើស​សម្ពាធ​ឈាម​មុន​ពពោះ រួមជាមួយ​រោគសញ្ញា នៃ​ជំងឺ​បម្រុង​ក្រឡាភ្លើង ក្រោយ​២០​សប្តាហ៍​នៃ​ការ​ពពោះ​។​

២) តើ​មាន​កត្តា​ណាខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​?

​កត្តា​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​មានដូចជា​៖

– ស្ដ្រី​ដែលមាន​ផ្ទៃពោះ​មាន​អាយុ​លើសពី​៤០​ឆ្នាំ ឬ​តិចជាង​១៨​ឆ្នាំ​

– ស្ដ្រី​ធាត់​ខ្លាំង​

– ស្ដ្រី​ធ្លាប់មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង​ពីមុនមក​

– ស្ដ្រី​ពពោះ​កូនភ្លោះ​

– ស្ត្រី​មាន​ជំងឺលើសឈាម​

– ស្ដ្រី​មាន​វិបត្តិ​តម្រងនោម​

– ស្ដ្រី​មាន​ជំងឺ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ប្រឆាំង​រាងកាយ (autoimmune disease)

– ឬ​ស្ដ្រី​មាន​ជំងឺ​ទឹកនោមផ្អែម​

៣) តើ​ជំងឺ​នេះ​ផ្តល់​ផលប៉ះពាល់​ណាខ្លះ​ទៅលើ​ម្ដាយ និង​កូន​?

​អ្វី​ដែលជា​ក្ដីបារម្ភ​ទៅលើ​ស្ត្រី​ដែល​កើតមាន​ជំងឺលើសឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺជា​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ចំពោះ​អ្នក​ដែល​ស្ថិតក្នុង​ក្រុម​បម្រុង​ក្រឡាភ្លើង ឬ​ក្រឡាភ្លើង​ដែល​អាច​ប៉ះពាល់​ទៅលើ​អាយុជីវិត​ទាំង​ម្ដាយ និង​កូន​។​

– ការប៉ះពាល់​ផ្នែក​ខាង​ម្ដាយ​៖ ស្ដ្រី​ជា​ម្ដាយ​អាច​ប្រឈម​ទៅនឹង​ការ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​កើតមាន​ជំងឺ​ហើម​សួត (Pulmonary Edema) ដោយ​ស្ដ្រី​នោះ​មាន​រោគសញ្ញា​ហត់​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេល​តែមួយ​ក៏​អាច​មាននូវ​ការ​ប្រកាច់ បែក​គ្រាប់​ឈាម ការថយចុះ​នៃ​ចំនួន​ប្លា​កែ​ត ព្រមទាំង​មាន​វិបត្តិ​ថ្លើម និង​តម្រង់​នោម​ធ្ងន់ធ្ងរ​ទៀតផង ហើយ​ប្រសិនបើ​ពុំមាន​ការព្យាបាល​ត្រឹមត្រូវ​នោះទេ អ្នកជំងឺ​នឹង​ឈានទៅរក​សេចក្ដីស្លាប់​រហូត​ទៅដល់ ១០ ទៅ ១៥%​។​

– ការប៉ះពាល់​ផ្នែក​ខាង​កូន​៖ ទារក​អាច​ប្រឈម​ទៅនឹង​ការកើត​មិន​គ្រប់​ខែ មានការ​លូតលាស់​យឺតយ៉ាវ​ជាង​ក្មេង​ធម្មតា ឬ​មាន​ជំងឺ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ ឬមួយ​មាន​គ្រោះ​ថា្នក់​ដល់​ជីវិត​តែម្ដង​។​

៤) តើ​ត្រូវ​ព្យាបាល​ជំងឺ​នេះ​ដូចម្តេច​?

​យើង​អាចធ្វើ​ការព្យាបាល​ទៅលើ​ជំងឺ​នេះ​បាន ប៉ុន្តែ​យើង​មិនអាច​ប្រាកដថា​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​១០០%​នោះទេ ដោយ​ក្នុងនោះ​មាន​១០% ទៅ ១៥% ជា​ករណី​ដែល​យើង​មិនអាច​គ្រប់គ្រង​បាន​។ ប៉ុន្តែ​ជាទូទៅ ប្រសិនបើ​អ្នកជំងឺ​ស្ថិតក្នុង​ក្រុម​ដែល​លើស​សម្ពាធ​ឈាម​ពេល​មាន​ផ្ទៃពោះ ឬ​ភាសា​បច្ចេកទេស​ហៅថា “Gestational Hypertension” ការ​លើស​សម្ពាធ​ឈាម​នឹង​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​បន្ទាប់ពី​សម្រាលកូន​រួច ៣ ទៅ ៤​សប្តាហ៍ ឬ​៣​ខែក្រោយ​ដែល​វា​អាស្រ័យទៅលើ​មនុស្ស​ម្នាក់ៗ​។ ចំណែកឯ​អ្នកជំងឺ​ដែល​ស្ថិតក្នុង​ក្រុម​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​វិញ ការ​លើស​សម្ពាធ​ឈាម​នឹងមិន​បាត់ទៅ​វិញ​ឡើយ ដែល​តម្រូវ​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​យូរអង្វែង​។​

៥) តើ​ជំងឺ​នេះ​អាច​បង្កា​បាន​យ៉ាងដូចម្តេច​?

​ចំពោះ​វិធី​បង្ការ​វិញ ប្រសិនបើ​ស្ត្រី​ដែល​ធ្លាប់​កើតមាន​ជំងឺ​នេះ​ម្ដង​រួចទៅហើយ ដូច្នេះ​គាត់​ត្រូវតែទៅ​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បានជា​ប់លាប់ បើសិនជា​គាត់​ចង់​មានគភ៌​លើក​ក្រោយ​ទៀត ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ក្នុង​ការកើត​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ​ម្ដងទៀត​។​

​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ រួច​សង្ស័យថា​ខ្លួនឯង​មាន​រោគសញ្ញា​ដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬ​ចុក​ចុងដង្ហើម សូម​ប្រញាប់ប្រញាល់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ដើម្បី​កាត់បន្ថយ​អត្រា​ការស្លាប់​របស់​ម្ដាយ និង​ទារក​អំឡុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សុំបញ្ឈប់​ការបញ្ច្រក​ទឹក​ផ្សេងៗ ​ចូល​មាត់ជនរងគ្រោះពេល​បាត់បង់​ស្មារតី ព្រោះ​វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម