KPT+
ចង់ឲ្យខួរក្បាលល្អគិតគូរបានឆាប់រហ័ស សាកតិចនិកទាំង ៤ នេះ
នៅពេលដែលយើងមានវ័យកាន់តែច្រើន ខួរក្បាលក៏ប្រឈមនឹងការប្រែប្រួលកាន់តែខ្លាំង ដែលជាហេតុនាំឲ្យមុខងារខួរក្បាលចុះខ្សោយ។ ជាមួយគ្នានេះដែរ គ្នាយើងអាចជួបនឹងការធ្លាក់ចុះការផលិតអ័រម៉ូនជាក់លាក់ ចំនួនកោសិកាសរសៃប្រសាទក្នុងខួរក្បាលថយចុះ និងការរលាកកើនឡើង។ ជាលទ្ធផល ការប្រែប្រួលទាំងនេះ អាចប៉ះពាល់ដល់ការចងចាំ ការគិត និងសមត្ថភាពយល់ដឹង។ ដូច្នេះហើយ ដើម្បីជួយពង្រឹងសមត្ថភាពខួរក្បាលឲ្យកាន់តែប្រសើរឡើង គ្នាយើងអាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះ។

១. ហាត់ប្រាណជាទៀងទាត់
ការបញ្ចេញសកម្មភាពរាងកាយជាទៀងទាត់ អាចជួយពង្រឹងលំហូរឈាមទៅកាន់ខួរក្បាល និងគាំទ្រមុខងារខួរក្បាល។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយគ្រប់គ្រងបញ្ហាផ្លូវចិត្តមួយចំនួន ដូចជាស្រ្តេស ការថប់បារម្ភ និងការបាក់ទឹកចិត្ត។ ដូចនេះ យើងគួរធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន១៥០នាទី ក្នុងមួយសប្តាហ៍ ទើបជាការប្រសើរ។
២. ញ៉ាំរបបអាហារសុខភាព
ជាមួយគ្នានេះដែរ យើងក៏មិនគួររំលងអាហារសុខភាពដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗចំពោះសុខភាពខួរក្បាលដូចគ្នា ដែលរបបអាហារទាំងនេះរួមមាន ផ្កាខាត់ណាខៀវ ស៊ុត សណ្តែកដី និងផ្លែប៊ឺរជាដើម។
៣. គេងឲ្យបានគ្រប់គ្រាន់
ចំណែកឯការគេងគ្រប់គ្រាន់ និងស្កប់ស្កល់មានសារៈសំខាន់ណាស់ សម្រាប់មុខងារយល់ដឹង ដោយអាចជួយឲ្យយើងមានអារម្មណ៍ស្ងប់ល្អ កាត់បន្ថយស្រេ្តស ក៏ដូចជាមានថាមពលក្លៀវក្លានៅពេលព្រឹកព្រលឹម។ ហេតុនេះហើយ គ្នាយើងគួរគេងឲ្យបាន៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ។
៤. ហ្វឹកហាត់ខួរក្បាល និងចូលរួមក្នុងសង្គម
ការចូលរួមនៅក្នុងសកម្មភាពកំសាន្តមួយចំនួន ដូចជាការលេងហ្គេម ឬលេងផ្គុំរូបភាពអាចជួយទ្រទ្រង់មុខងារយល់ដឹង ពង្រឹងការគិត និងការចងចាំ។ ដូចគ្នានេះដែរ យើងគួររក្សាទំនាក់ទំនងល្អក្នុងសង្គម ដើម្បីជួយឲ្យសុខភាពខួរក្បាលដំណើរការបានរលូន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


