សុខភាព
តិចនិកមួយចំនួន អាចជួយដោះស្រាយបញ្ហាភ្នែកក្រហម
ជំងឺភ្នែកក្រហមជាធម្មតាមិនសូវជាមានអាការធ្ងន់ធ្ងរនោះទេ វាអាចបាត់ទៅវិញដោយខ្លួនឯង ដោយចំណាយពេលអាចចន្លោះពី ១ ទៅ ២សប្ដាហ៍។ ប៉ុន្ដែមានករណីមួយចំនួនតូចដែលក៏អាចបង្កទៅជាធ្ងន់ធ្ងរបាន ប្រសិនបើអ្នកជំងឺមិនខ្វាយខ្វល់ការពារ និង មើលថែឲ្យបានល្អនោះទេ។ ដូច្នេះខាងក្រោមជាវិធីព្យាបាលងាយៗអាចជួយឲ្យអ្នកជំងឺជាសះស្បើយបានឆាប់រហ័ស ហើយអាចអនុវត្ដនៅផ្ទះដោយខ្លួនឯងបាន។ យ៉ាងបើសិនជាបញ្ហាភ្នែកក្រហមនេះរំខានដល់ការរស់នៅ ឬមានការឈឺចាប់ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក។

១.ការព្យាបាលដោយប្រើថ្នាំបន្ដក់ភ្នែក
អ្នកជំងឺក៏អាចប្រើប្រាស់ថ្នាំបន្ដក់ភ្នែកបានប្រសិនបើជំងឺនេះមានសភាពស្រាល ដែលជួយលាងសម្អាតភ្នែក និងផ្ដល់សំណើមដល់ភ្នែកគ្រប់គ្រាន់។ ព្រោះបញ្ហាភ្នែកក្រហម ក៏អាចបណ្ដាលមកពី ឆ្លងមេរោគ ចូលធូលី ឬខ្យល់បរិយាកាសខាងក្រៅបណ្ដាលឲ្យភ្នែកស្ងួតប្រឈមការលាក។ អនុវត្ដវិធីនេះឲ្យបាន ១ថ្ងៃ ៥ ទៅ៦ដង ម្ដងមួយដំណក់ ពិសេសនៅពេលដែលអ្នកជំងឺមានអារម្មណ៍ថា ភ្នែកស្ងួត មើលមិនសូវច្បាស់។ សុំការណែនាំពីឱសថការីឲ្យបានច្បាស់លាស់មុនសម្រេចប្រើប្រាស់ថ្នាំបន្តក់ភ្នែកណាមួយ។
២.ការព្យាបាលដោយស្អំទឹកត្រជាក់
អ្នកជំងឺក៏អាចប្រើទឹកកកស្អំ ឬយកក្រណាត់ស្អាតដែលជ្រលក់ទឹកកកពូតឲ្យស្ងួតបន្ដិចមកស្អំពីលើភ្នែក បើបានកន្សែងត្រជាក់កាន់តែប្រសើរ។ វិធីនេះអាចជួយកាត់បន្ថយការឈឺចាប់ និង ផលវិបាកមួយចំនួនទៀត។ ធ្វើបែបនេះឲ្យបាន១០ ទៅ ១៥នាទីក្នុងមួយដង ហើយត្រូវធ្វើ៣ដងក្នុងមួយថ្ងៃ។ បន្ថែមពីនោះទៀត អ្នកជំងឺត្រូវលុបលាងមុខ ឲ្យបានញឹកញាប់ ជាមួយនឹងទឹកស្អាតផងដែរ។
៣.ការព្យាបាលដោយរបបអាហារ
របបអាហារក៏ជាផ្នែកមួយរួមចំណែកក្នុងការព្យាបាលឈឺភ្នែកក្រហមបានដែរ។ ព្រោះរបបអាហារអាចផ្ដល់ឲ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិសេសពពួកវីតាមីន A, E, C ប្រូតេអ៊ីន និងជាតិទឹក ជួយគ្រប់គ្រងចរន្ដឈាមក្នុងរាងកាយបានល្អ ពិសេសសុខភាពសរសៃឈាមក្នុងភ្នែក។
របបអាហារដែលអ្នកជំងឺគួរជ្រើសរើសមានដូចជា ពពួកបន្លែបៃតង ស៊ុតផ្នែកក្រហម ខ្លាញ់ត្រី ត្រីមានស្រការ ផ្លែប៉ោម ក្រូច ទំពាំងបាយជូរ ផ្លែប៊ឺជាដើម។ ទន្ទឹមមគ្នានោះ អ្នកជំងឺត្រូវកាត់បន្ថយការញ៉ាំអាហារប្រៃខ្លាំង ពពួកអាហារកែច្នៃ អាហារខ្លាញ់ អាហារផ្អាប់ និង គ្រឿងកំប៉ុងដែលមានជាតិស្ករខ្ពស់ផងដែរ។
៤.ការព្យាបាលដោយផ្លាស់ប្ដូរទម្លាប់រស់នៅ
ការផ្លាស់ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ ក៏អាចជួយកាត់បន្ថយអាការភ្នែកក្រហមបានដែរ។ តួយ៉ាងអ្នកជំងឺត្រូវកាត់បន្ថយការសម្លឹងទៅលើឧបករណ៍មានពន្លឺខ្លាំងដូចជា កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និង គ្រប់ពេលវេលាចេញក្រៅ ត្រូវពាក់វ៉ែនតាខ្មៅ ពាក់មួក ដើម្បីកាត់បន្ថយពន្លឺចូលមកប៉ះនឹងភ្នែក និង ការពារធូលី ខ្យល់មកប៉ះនឹងភ្នែក។ ទម្លាប់មួយទៀត សម្រាប់អ្នកចូលចិត្ដពាក់លែនកែវភ្នែក ក៏ត្រូវកាត់បន្ថយផងដែរ ខណៈដែលភ្នែកកំពុងតែមានបញ្ហា។ បន្ថែមពីនេះអ្នកជំងឺត្រូវគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែកក៏បានសម្រាកបានគ្រប់គ្រាន់ផងដែរ។

ចុចអាន៖តិចនិក ១២ យ៉ាង ព្យាបាលដក់ក្រោមភ្នែកយ៉ាងមានប្រសិទ្ធភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់