សុខភាព
អ្នកស្រាវជ្រាវជឿថាហាត់ប្រាណពេលព្រឹក អាចបន្ថយហានិភ័យកើតជំងឺមហារីក
ការសិក្សាមួយរកឃើញថាអ្នកហាត់ប្រាណនៅពេលព្រឹកមានប្រយោជន៍ច្រើនជួយដល់ការកាត់បន្ថយហានិភ័យកើតជំងឺមហារីកល្អជាងការហាត់ប្រាណនៅពេលវេលាផ្សេង។

ការសិក្សានេះបានលើកឡើងថាការហាត់ប្រាណនៅពេលព្រឹកព្រលឹម ឬអាចចន្លោះពីម៉ោង៨ទៅម៉ោង១០ព្រឹក បានជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកច្រើនជាងហាត់ប្រាណនៅពេលវេលាផ្សេងទៀត។
ការដឹងរឿងនេះពិតជាមានសារៈសំខាន់សំរាប់មនុស្សយើង ព្រោះថាអ្នកស្លាប់ដោយសារជំងឺមហារីកមានចំនួនច្រើននៅលើពិភពលោក។ ជាក់ស្តែងគ្រាន់តែនៅសហរដ្ឋអាមេរិក អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថានៅដំណាច់ឆ្នាំ២០២០នេះ មនុស្សជាង១,៨លាននាក់នឹងរកឃើញថាមានជំងឺមហារីក ហើយជាង៦០ម៉ឺននាក់ផ្សេងទៀតនឹងស្លាប់ដោយសារជំងឺមួយនេះ។

កាលពីឆ្នាំ២០១៨ ពលរដ្ឋអាមេរិកត្រឹម៤៦,៧ភាគរយប៉ុណ្ណោះបានហាត់ប្រាណត្រឹមត្រូវតាមគោលការណ៍អប្បបរមាដែលបានណែនាំ។ ការព្យាយាមហាត់ប្រាណឲ្យបានត្រឹមត្រូវ និងប្តូរម៉ោងពេលបន្តិចបន្តួចដូចបានរកឃើញក្នុងការសិក្សានេះ នឹងជួយយើងគ្រប់គ្នាកាត់បន្ថយហានិភ័យកើតជំងឺមហារីកបាន។
តាមការណែនាំ បើយើងហាត់ប្រាណដូចជាដើរ ជិះកង់ ឬហែលទឹកជាដើម គឺប្រើត្រឹមរយៈពេល៣០នាទីក្នុងមួយថ្ងៃក៏បាន ឬក៏បានយ៉ាងតិច១៥០នាទីក្នុងមួយសប្ដាហ៍ ដើម្បីបានសុខភាពល្អ។

ក្រុមអ្នកស្រាវជ្រាវថាការហាត់ប្រាណមិនត្រឹមតែជួយកាត់បន្ថយហានិភ័យជំងឺមហារីកទេ តែថាក៏ជួយធ្វើឲ្យប្រសើរនូវដំណើរការនៃការគេង និងក្រោកពីគេងបានទៀងទាត់ ព្រោះថាការរអាក់រអួលនៃដំណើរការនៃការគេង និងក្រោកនេះក៏ជាចំណែកមួយធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺមហារីកដែរ ហើយម៉ោងពេលដែលល្អគឺពេលព្រឹកល្អជាងគេហើយសម្រាប់ការហាត់ប្រាណ។
ការសន្និដ្ឋានបែបនេះ គឺឆ្លងកាត់ការសិក្សាលើមនុស្សចំនួន២ ៧៩៥នាក់ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ និងបានរកឃើញថាអ្នកដែលហាត់ប្រាណនៅពេលព្រឹកមានអត្រាប្រឈមជំងឺមហារីកទាបជាងអ្នកហាត់ប្រាណនៅពេលផ្សេង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំនឿមិនត្រឹមត្រូវ ធ្វើឲ្យស្រីៗចង់សម្រកទម្ងន់កាន់តែធាត់ទៅវិញ
ចុចអាន៖ តោះសាកអាវ៉ង់មើល៍ប្រុសៗ! បើអត់បាន ១០ ប្រយ័ត្នកើតជំងឺបេះដូង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


