សុខភាព
តោះសាកអាវ៉ង់មើល៍ប្រុសៗ! បើអត់បាន ១០ ប្រយ័ត្នកើតជំងឺបេះដូង
អ៊ីចឹងតាស៎ បានពួកអឺរ៉ុបចូលចិត្តអាវ៉ង់ម៉េស ការសិក្សាថ្មីរកឃើញថា ប្រុសៗអាវ៉ង់អត់បាន ១០ គឺប្រឈមខ្ពស់កើតជំងឺបេះដូង។ តោះសាកទាំងអស់គ្នាមើល៍ បាន ១០ អត់? បើអត់ទាន់បានទេ ក៏កុំទាន់ភ័យចាប់ផ្តើមពីពេលនេះ មិនទាន់ហួសពេលដែរ។

ការសិក្សារបស់សាកលវិទ្យាល័យ Harvard នៅអាមេរិក ផ្តោតសំខាន់លើប្រុសៗវ័យកណ្តាល រកឃើញថា អាវ៉ង់បានច្រើនជាង ៤០ កាត់បន្ថយហានិភ័យ កើតជំងឺដាច់សរសៃឈាមខួរក្បាល ដល់ទៅ ៩៧% ក្នុងរយៈពេល ១០ ឆ្នាំទៅមុខ។ ដោយឡែក ប្រុសៗ អាវ៉ង់បានពី ២១-៣០ មានភាពប្រឈម ២៥% កើតជំងឺខ្សោយបេះដូង ឬជំងឺសរសៃឈាមបេះដូង (Coronary Artery Disease) បើធៀបជាមួយប្រុសៗ មិនអាចអាវ៉ង់បានចំនួន ១០។ រីឯប្រុសៗ អាវ៉ង់បាន ១១ ឬច្រើនជាងនេះ ក៏អាចកាត់បន្ថយការប្រឈមកើតជំងឺសរសៃឈាមបេះដូងដូចគ្នា។
ការរកឃើញ ផ្ដល់ភស្ដុតាងថា សមត្ថភាពអាវ៉ង់ ជាវិធីសាស្រ្ដងាយស្រួល និងគ្មានការចំណាយប្រាក់នោះទេ ហើយអាចជួយវាយតម្លៃភាពប្រឈមកើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាពអាវ៉ង់ ជាប់ពាក់ព័ន្ធខ្លាំងជាមួយភាពប្រឈមជំងឹសរសៃឈាមបេះដូង ច្រើនជាងលទ្ធផលនៃការសិក្សាមុនៗ ដែលផ្អែកលើការហាត់ប្រាណដោយរត់ និងវាស់ដង្ហើមដើម្បីវាយតម្លៃ។

ការសិក្សានេះ ចេញផ្សាយកាលពីសប្ដាហ៍មុន ដោយប្រើប្រាស់ទិន្នន័យធ្វើតេស្ដកាយសម្បទាអ្នកពន្លត់អគ្គិភ័យជាង ១ពាន់នាក់ នៅសហរដ្ឋអាមេរិក ចន្លោះឆ្នាំ ២០០០-២០០៧ និងប្រើកំណត់ត្រាវេជ្ជបញ្ជា ដើម្បីតេស្ដរោគសញ្ញាជំងឺសរសៃឈាមបេះដូង ក្នុងប៉ុន្មានទសវត្សបន្ទាប់។ ការតេស្ដសាកល្បងនេះ ក៏រកឃើញដែរថា អ្នកពន្លត់អគ្គិភ័យ មានឱកាសតិច កើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល អំឡុងពេល ១០ ឆ្នាំទៅមុខ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
ចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


