សុខភាព
បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ
រាល់ពេលមករដូវម្ដងៗ តើស្រីៗយើងមានទម្លាប់បែបណា? តើគ្នាយើងចេះវិធីថែខ្លួនហើយឬនៅ? តើធ្លាប់ដឹងទេថា មានសកម្មភាពអ្វីខ្លះដែលយើងមិនគួរធ្វើអំឡុងពេលមករដូវ ដើម្បីចៀសបាននូវគ្រោះថ្នាក់?
១. កុំផឹកភេសជ្ជៈ និងបរិភោគអាហារមួយចំនួន

-ចៀសវាងទឹកក៖ មិនគួរផឹកទឹកកក ក្នុងកំលុងពេលមករដូវឡើយ ព្រោះអាចធ្វើឱ្យឈាមរដូវកកនៅសល់តាមជញ្ជាំងស្បូន ដោយអាចបង្កជាដុំពកឬមហារីកទៅថ្ងៃក្រោយ។
-ចៀសវាងភេសជ្ជៈផ្អែម៖ ភេសជ្ជៈមួយចំនួនដូចជា ទឹក Soda ប្រភេទទឹកក្រូច ទឹកដូង ក៏គួរចៀសវាងសិន ដោយសារភេសជ្ជៈទាំងនេះមិនបានជួយសម្អាតរន្ធញើសបានល្អ ហើយអាចបង្កឱ្យឈឺក្បាលរយៈពេលយូរ ព្រមទាំងជំរុញឱ្យស្បែកឆាប់ចាស់ទៀតផង។
-ចៀសវាងទទួលទានតាសក់៖ តាសក់មានផ្ទុកសារធាតុម្យ៉ាងដែលមិនត្រូវគ្នាជាមួយស្ត្រីកំពុងមករដូវឡើយ។ ហើយសារធាតុនោះអាចនាំឱ្យមានសារធាតុរាវមួយចំនួននៅតោងជាប់ក្នុងជញ្ជាំងស្បូន។
-ចៀសវាងផឹកទឹកដោះគោ៖ ក្នុងអំឡុងពេលកំពុងមករដូវ ត្រូវចៀសឱ្យបាននូវការផឹកទឹកដោះគោ ពីព្រោះវារារាំងដល់ការមករដូវមិនបានល្អ។
២. កុំតមអាហារ

កុំបង្អត់របបអាហារខ្លួនឯងឱ្យសោះ កំឡុងពេលកំពុងមករដូវ។ ដោយសារពេលនេះជាពេលដែលបាត់បង់ឈាមច្រើន បណ្ដាលឱ្យកម្រិតថាមពលរាងកាយចុះខ្សោយ ដូច្នេះគួរទទួលទានអាហារដែលមានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ទើបជាការល្អ។
៣. កុំទុកសំឡីអនាម័យយូរម៉ោង

នារីៗដែលមិនទម្លាប់ផ្លាស់ប្ដូរសំឡីជាញឹកញាប់ គួរកែកុនឡើងវិញ។ ប្រសិនបើបន្តការពាក់បន្ទះសំឡីមួយស្ទើរពេញមួយថ្ងៃ វាប្រឈមនឹងការឆ្លងមេរោគខ្លាំងណាស់ ហើយក៏អាចធ្វើឱ្យទ្វាមាសមានក្លិនមិនល្អទៀតផង។ អ្នកជំនាញទូន្មានឱ្យផ្លាស់ប្ដូរសំឡីយ៉ាងហោចណាស់ ៣ ម៉ោងម្ដង។
៤. កុំរួមភេទ

ការរួមភេទកំលុងនៃការមករដូវ ជាឱកាសដែលអនុញ្ញាតឱ្យមេរោគឆ្លងលើទ្វារមាស ក៏ដូចជាបណ្ដាលឱ្យឈឺក្រពះថែមទៀត។ គួរនៅឱ្យឆ្ងាយពីការរួមភេទ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ទើបមានសុវត្ថិភាពល្អ។
៥. កុំលេបថ្នាំបញ្ចុះទម្ងន់

ហាមដាច់ខាតលេបថ្នាំបញ្ចុះទម្ងន់ ព្រោះវាអាចបណ្តោលឱ្យក្អួតឈាម និងគ្រោះថ្នាក់ផ្សេងទៀតដែលពិបាកសង្រ្គោះ។ គួរពន្យាពេលលេបថ្នាំបញ្ចុះទម្ងន់សិន រង់ចាំមករដូវអស់ សឹមលេបបន្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


