សុខភាព
ពិតឬអត់? ស្ត្រីមករដូវ មិនគួរផឹកទឹកត្រជាក់
អំឡុងពេលមានរដូវ វាជារយៈពេលនៃភាពងាយរងគ្រោះសម្រាប់ស្ត្រី។ ហើយស្ត្រីជាច្រើនមានរោគសញ្ញាផ្សេងៗគ្នា។ មនុស្សខ្លះឈឺក្រពះធ្ងន់ធ្ងរ, អ្នកខ្លះមិនមានការឈឺចាប់ទាល់តែសោះ អ្នកខ្លះកើតមុនតែចង់ញ៉ាំអាហារហឹរ, សុដន់កាន់តែធំ ឬសូម្បីតែឆាប់ខឹងជាងមុនក៏សិទ្ធតែជារោគសញ្ញា។
ប៉ុន្តែទាក់ទងនឹងទឹកត្រជាក់ មនុស្សជាច្រើនប្រហែលជាធ្លាប់ឮថាអំឡុងពេលមករដូវ អ្នកមិនគួរផឹកទឹកត្រជាក់នោះទេ។ តើការពិតអ្វីខ្លះ?

ហេតុអ្វីបានជាស្ត្រីមករដូវ តើមានរោគសញ្ញាមិនប្រក្រតីផ្សេងៗកើតឡើងទេ?
ដោយសារតែស្ត្រីមានរដូវ អ័រម៉ូនក្នុងរាងកាយនឹងផ្លាស់ប្តូរ និងមិនមានតុល្យភាពដូចធម្មតា។ រាងកាយនឹងខ្សោយដោយសារតែរាងកាយបាត់បង់បរិមាណជាក់លាក់នៃសារធាតុរាវ។ ចំពោះស្រ្តីដែលសុខភាពមិនល្អ អាចឈឺបានយ៉ាងងាយក្នុងអំឡុងពេលនេះ។ មនុស្សខ្លះប្រហែលជាមិនសប្បាយចិត្ត។ មនុស្សមួយចំនួនមានអាការៈអស់កម្លាំង ឈឺដៃ ឈឺជើង និងឈឺខ្លួន ឬអ្នកខ្លះអាចឈឺពោះធ្ងន់ធ្ងរ។ ហើយរោគសញ្ញាទាំងនេះខ្លួនឯងមានផលវិបាកខាងអារម្មណ៍ដូចជាឆាប់ខឹង ងាយខឹង ឬជារឿយៗបាត់បង់អារម្មណ៍។ អារម្មណ៍ទាំងនេះប៉ះពាល់ដល់បរិមាណនៃការមករដូវក្នុងមនុស្សម្នាក់ៗផងដែរ។
ពិតឬអត់? ស្ត្រីមករដូវ មិនផឹកទឹកត្រជាក់?
ទស្សនាវដ្ដីវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ដូច្នេះថា ភាពស៊ាំរបស់ស្ត្រីចំពោះជំងឺថយចុះអំឡុងពេលមករដូវ។ ដូច្នេះហើយ វាជាប្រភពនៃដំបូន្មាននោះ។ ស្ត្រីមករដូវ កុំផឹកទឹកត្រជាក់ កុំញ៉ាំការ៉េម ឬសូម្បីតែហាមឃាត់ការងូតទឹកត្រជាក់ ដោយសារតែរាងកាយរបស់យើងខ្សោយ ស្រាប់តែយើងធ្វើឲ្យសីតុណ្ហភាពរាងកាយរបស់យើងត្រជាក់ជាងធម្មតា។ នៅពេលដែលមេរោគមាននៅក្នុងខ្លួន ឬពីបរិស្ថានជុំវិញ នឹងឆ្លៀតឱកាសឥឡូវនេះដើម្បីបំផ្លាញសុខភាពរបស់អ្នករហូតដល់យើងអាចឈឺដោយងាយបំផុត។
ទោះជាយ៉ាងណា នោះមិនមានន័យថា ផឹកទឹកត្រជាក់ វានឹងបង្កឱ្យមានភាពខុសប្រក្រតីជាមួយនឹងការមករដូវ ដូចជាការមករដូវមិនចេញទាំងស្រុងឬអាក់, ការឈឺចាប់ពេលមករដូវនឹងកាន់តែអាក្រក់ជាងមុន ឬមករដូវនឹងមិនមកជាធម្មតា។ល។ ប៉ុន្តែហេតុផលគឺណែនាំមិនឲ្យផឹកទឹកត្រជាក់។ គ្រាន់តែរក្សាសីតុណ្ហភាពរាងកាយឲ្យមានសុខភាពល្អក្នុងអំឡុងពេលដែលមានហានិភ័យខ្ពស់នៃជំងឺតែប៉ុណ្ណោះ។
វិធីថែរក្សាសុខភាពពេលមានរដូវ
គេងឲ្យបានគ្រប់គ្រាន់
ធ្វើលំហាត់ប្រាណដូចធម្មតា
បរិភោគអាហារដែលមានជីវជាតិ
ផឹកទឹកក្តៅឬទឹកសីតុណ្ហភាពបន្ទប់ ដើម្បីកាត់បន្ថយការប្រែប្រួលសីតុណ្ហភាពរាងកាយយ៉ាងឆាប់រហ័ស។
ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះភាពស្អាតនៃកន្លែងលាក់កំបាំងរបស់អ្នក។ ព្រោះពេលមករដូវ មាត់ស្បូននឹងបើកចំហជាងមុន ងាយនឹងបង្ករោគ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


