សុខភាព
ហូបអាហារច្រើនខុសពីធម្មតា ក៏ជាជំងឺប្រចាំកាយ មានសញ្ញានេះ ប្រញាប់ទៅជួបពេទ្យភ្លាម
មានមនុស្សជាច្រើនប្រហែលជាមិនមិនដឹងពីជំងឺនេះទេ។ ជំងឺនេះមិនបញ្ឈប់ការហូប វាធ្វើឲ្យមនុស្សញៀននឹងការហូបអាហារជារៀងរាល់ថ្ងៃ។

ជំងឺនេះមិនបញ្ឈប់ការបរិភោគទេ
Binge Eating Disorder (BED) គឺជាជំងឺមួយដែលត្រូវបានគេប្រើ ដើម្បីហៅមនុស្សដែលហូបច្រើនខុសធម្មតា។ អ្នកដែលមានជំងឺនេះ នឹងញ៉ាំច្រើនជាងធម្មតា ខុសពីមនុស្សទូទៅ។ អ្នកខ្លះមិនអាចគ្រប់គ្រងខ្លួនឯងបាន ទោះបីជាក្រពះពួកគេមិនមានអារម្មណ៍ឃ្លានក៏ដោយ។
រោគសញ្ញានៃជំងឺហូបមិនឆ្អែតមានដូចជា៖
បរិភោគអាហារច្រើនជាងធម្មតា មិនអាចគ្រប់គ្រងបំណងប្រាថ្នានៃការហូបបាន បើទោះបីជាមិនសូវឃ្លានក៏ដោយ។ ពួកគេច្រើនតែប្រព្រឹត្ដតែម្នាក់ឯង ព្រោះមានអារម្មណ៍មិនល្អ។ មានអារម្មណ៍ខ្មាស់អៀនដោយសារបរិមាណអាហារដែលពួកគេញ៉ាំ។ មានកំហុស ភាពសោកសៅ កំហឹង បន្ទោសខ្លួនឯងចំពោះការញ៉ាំច្រើនពេក។

មូលហេតុនៃជំងឺហូបមិនចេះឆ្អែត
បច្ចុប្បន្ននេះមិនមានការសិក្សាណា ដែលកំណត់ពីមូលហេតុពិតប្រាកដនៃជំងឺនោះទេ ប៉ុន្តែមានការព្យាករណ៍ជាច្រើនដូចជា៖
ជំងឺខួរក្បាល៖ ការផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាលជាក់លាក់ ធ្វើឲ្យពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបាន។ មានការប៉ះទង្គិចផ្លូវចិត្ត ប្រហែលជាត្រូវបានគេរំលោភបំពានកាលពីអតីតកាល។
ការបាត់បង់ចំណាប់អារម្មណ៏៖ នេះក៏អាចជាផ្នែកចិត្តសាស្ត្រ ដូចជាការធ្លាក់ទឹកចិត្ត ដែលគេហៅថាជំងឺ Bipolar។

ទោះយ៉ាងណាយើងក៏អាចកាត់បន្ថយការហូបអាហារមិនឈប់នេះបានដោយ៖
សម្រាកឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ បរិភោគអាហារដែលមានសុខភាពល្អ ធ្វើសកម្មភាពដើម្បីជៀសវាងភាពតានតឹង។ ពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ការព្យាបាលបន្ថែមទៀត។
កុំគិតថាជារឿងធម្មតា បើសិនអ្នកទុកយូរនឹងអាចឈានទៅរកជំងឺផ្លូវចិត្ត ពិបាកព្យាបាលមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាឈឺក្បាលសព្វថ្ងៃជារឿងសាមញ្ញ សញ្ញាទាំងនេះអាចបង្ហាញពីអាការជំងឺ ស្រាលនិងធ្ងន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


