Connect with us

សុខភាព

កុំប្រហែស! ជំងឺ ៦ ប្រភេទនេះ តែងកើតលើស្ត្រីវ័យកណ្ដាល និងអាចគ្រោះថ្នាក់ដល់ជីវិត បើឈានដល់ធ្ងន់ធ្ងរ

បានផុស

នៅ

នៅពេលឈានដល់វ័យកណ្ដាល មនុស្សស្រីជាច្រើននឹងចាប់ផ្ដើមមានអារម្មណ៍ថា រាងកាយខ្លួនឯងកំពុងតែផ្លាស់ប្ដូរ។ ដោយសារ​វ័យ​នេះ​​គឺ​ជា​វ័យ​ដែល​រាងកាយ​ពួកគេ​ចាប់ផ្តើម​ទទួល​រង​ពី​ជំងឺ​ផ្សេងៗ។

ដូចច្នេះក្នុងនាមជាស្រ្តី​ ដែលឈានដល់វ័យកណ្ដាល​ គួរកុំប្រហែស ហើយត្រូវត្រៀមខ្លួនសំរាប់​ជំងឺ ​មុនពេលអ្វីៗមានសភាព​ធ្ងន់ធ្ងរ​ជាងនេះ។

ខាងក្រោមនេះជាប្រភេទជំងឺ ដែលស្រ្តីវ័យកណ្ដាលតែងកើតមានសឹងតែគ្រប់គ្នា ៖

១ រោគសញ្ញាចក្ខុទាក់ទងនឹងកុំព្យូទ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញានេះគឺជាជំងឺដ៏ពេញនិយមមួយ ដែលកើតឡើងលើមនុស្សស្រីជាពិសេស ដែលគេថៅថាមនុស្សស្គ្រីន ។ រោគសញ្ញានៃជំងឺនេះ បណ្តាលមកពីមនុស្សស្រីនៅពេលវ័យក្មេងជាទូទៅ តែងប្រើពេលសម្លឹងមើលអេក្រង់ទូរស័ព្ទដៃឬកុំព្យូទ័ររបស់ពួកគេ អស់រយៈពេលជាង ៤០ នាទី ដែលជាលទ្ធផល ធ្វើ​ឲ្យ​សាច់ដុំភ្នែកផ្តោតអារម្មណ៍មិនធម្មតា និងកាត់បន្ថយអត្រាភ្លឹបភ្លែតៗក្នុងភ្នែក។

២ រមួលក្រពើពេលមានរដូវ

ការរមួលក្រពើក្នុងពេលមានរដូវ គឺជាសញ្ញាព្រមាននៃជំងឺមិនល្អ ជាពិសេសវដ្តឬបកក្នុងដៃស្បូននៃ​ជំងឺសរសៃប្រសាទ ស្រទាប់សាច់ដុំស្បូន រលាកដុំស្បូន ឬប្រភេទជាច្រើននៃជាតិសរសៃក្នុងស្បូន ទាំងអស់នេះគឺជាជំងឺដែលមានការឈឺចាប់ពេលមានរដូវ។

៣ មហារីកពោះវៀន

រឿងនេះតែងកើតឡើងចំពោះស្ត្រីវ័យកណ្តាល ជាធម្មតាបណ្តាលមកពីការទល់លាមក។ ប៉ុន្តែបញ្ហានេះ មិនត្រឹមតែកើតឡើងចំពោះស្ត្រីវ័យកណ្ដាលប៉ុណ្ណោះ​ទេ ​ប៉ុន្តែវាក៏កើតឡើងចំពោះស្ត្រីទូទៅ​ផងដែរ។ ជាពិសេសស្រីៗដែលមានអាយុ ១០ ឆ្នាំឡើង គឺងាយនឹងទល់លាមក ១០ ដងច្រើនជាងបុរស ​ព្រោះជំងឺក្រពះពោះវៀនរបស់ស្ត្រីមានសភាពយឺត បូកនឹងអាកប្បកិរិយារបស់ស្ត្រីដែលផឹកទឹកតិច និង​ភាពតានតឹង ភាពមិនធម្មតា និង​ការ​ប្រើថ្នាំមួយចំនួន។

៤ ជំងឺដាច់សរសៃឈាមខួរក្បាល

ជំងឺនេះសម្លាប់មនុស្សនៅលើកំពូល។ រោគសញ្ញានៃជំងឺនេះធ្វើ​ឲ្យ​អវយវៈចុះខ្សោយ។ ភ្នែកចាប់ផ្ដើមព្រិល​ឬមើលមិនឃើញ និងឈឺក្បាលស្រួចស្រាវ ដែលជារឿងធម្មតាក្នុងចំនោមអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម លើសឈាម។ វាច្រើន​កើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅផ្នែកណាមួយនៃខួរក្បាលរបស់អ្នក ត្រូវបានរំខានឬកាត់បន្ថយ។ ជាពិសេសអ្នកមានទំលាប់ជក់បារីច្រើន​ ហើយធ្លាប់មានជំងឺដាច់សរសៃឈាមក្នុងគ្រួសាររបស់​ពីមុន។

៥ ជំងឺឆ្កួតជ្រូក

ជំងឺឆ្កួតជ្រូកគឺជាជំងឺមួយដែលកើតឡើងគ្រប់ពេល និងមានរោគសញ្ញាជាច្រើនដែលមិនចាំបាច់ប្រកាច់ឬចុកចាប់ក៏អាចកើតមានជំងឺនេះបានដែរ។ ប៉ុន្តែវាអាស្រ័យទៅលើផ្នែកមួយនៃចរន្តអគ្គិសនី ដែលស្ថិតនៅក្នុងខួរក្បាល ហើយវានឹងបង្ហាញ​រោគសញ្ញា​ធ្ងន់ធ្ងរប៉ុណ្ណា។ រោគសញ្ញាជំងឺឆ្កួតជ្រូក គឺភ្នែក​ព្រិល ហើយមិនចាំអ្វីទាំងអស់។

៦ ជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹងគឺជាជំងឺមួយ ដែលរោគសញ្ញាភាគច្រើនគឺឈឺចុកចាប់ដងខ្លួន​ នេះគឺជាអ្វីដែលអ្នកជំងឺជួបប្រទះ។ ឆ្អឹងត្រូវបានបែកបាក់ ​ព្រោះជំងឺពុកឆ្អឹងជាធម្មតាកើតឡើង​ចំពោះស្ត្រីដែលអស់រដូវ ដែលទំហំឆ្អឹងថយចុះយ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំប្រហែស ! រោគសញ្ញាស្នាមជាំលើដងខ្លួន កំពុងបញ្ជាក់ពីស្ថានភាពជំងឺធ្ងន់ធ្ងរក្នុងរាងកាយ

ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ សួតនឹងវិលមករកភាពធម្មតាវិញឬយ៉ាងណា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម