Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ

បានផុស

នៅ

វេជ្ជបណ្ឌិត VK Paul ទីភ្នាក់ងារ Niti Aayog របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយនៅសប្ដាហ៍នេះថា វ៉ាក់សាំង Covid-19 ចំនួន ៤ ប្រភេទគឺ Covishield, Covaxin, Sputnik V និង Moderna សុទ្ធតែមានសុវត្ថិភាពចំពោះម្តាយកំពុងបំបៅដោះកូន និងស្ត្រីមានផ្ទៃពោះ។

New study suggests Covid vaccines are safe for pregnant women, don't damage  the placenta - The Economic Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត VK Paul ដែលជាសាស្ត្រចារ្យនៅនាយកដ្ឋានរោគសរសៃប្រសាទ NDP  ក៏ជាអ្នកវិទ្យាសាស្ត្រនៃប្រទេសឥណ្ឌាមួយរូបផងនោះ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ទាំង៤ដែលឥណ្ឌាកំពុងប្រើប្រាស់ ពុំមានផលអវិជ្ជមានជាមួយការបង្កកំណើតឡើយ ហើយវ៉ាក់សាំងទាំងនោះសុទ្ធសឹងមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់។

African Union wants Covishield approved for EU COVID-19 certificate |  Reuters

លោកវេជ្ជបណ្ឌិត VK Paul មានប្រសាសន៍ថា “វ៉ាក់សាំងទាំង៤ គឺ Covaxin, Covishield, Sputnik V និង Moderna មិនត្រឹមតែផ្ដល់សុវត្ថិភាពចំពោះស្ត្រីពពោះប៉ុណ្ណោះទេ តែវាក៏មានសុវត្ថិភាពសម្រាប់ម្តាយបំបៅដោះកូនផងដែរ។

Bharat Biotech to hold Covaxin pre-submission meeting with WHO next  Wednesday | Latest News India - Hindustan Times

ទិន្នន័យនៃការសិក្សាចុងក្រោយបង្អស់របស់ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាបានបង្ហាញថា  ស្ត្រីមានផ្ទៃពោះដែលធ្លាប់និងមិនធ្លាប់ឆ្លងកូវីដ-១៩ សុទ្ធតែអាចប្រឈមនឹងការចម្លងពីវីរុស ទោះបីហានិភ័យទាបក៏ដោយ។  

Slovakia to sell or donate unused Sputnik V vaccine doses – EURACTIV.com

មិនខុសពីមនុស្សទូទៅ ស្ត្រីមានផ្ទៃពោះដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសឈាម ធាត់ ឬមានអាយុលើសពី ៣៥ ឆ្នាំ អាចប្រឈមហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។ ដូច្នេះពួកគេគួរតែទទួលចាក់វ៉ាក់សាំង Covid-19 ឱ្យបានគ្រប់គ្នា។

Can the Pfizer or Moderna mRNA vaccines affect my genetic code?

ក្នុងករណីដែលស្ត្រីបានឆ្លងវីរុស Covid-19 ក្នុងកំឡុងពេលមានផ្ទៃពោះ នាងគួរតែចាក់វ៉ាក់សាំងភ្លាមៗ បន្ទាប់ពីសម្រាលកូន។

Is it safe to get vaccinations while pregnant? - The Mother Baby Center

ដោយឡែកផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំង Covid-19 របាយការណ៍សិក្សាបញ្ជាក់ថា មិនខុសគ្នានឹងការរំខានទូទៅនោះទ។ បន្ទាប់ពីទទួលថ្នាំបង្ការ ស្ត្រីមានផ្ទៃពោះអាចក្តៅខ្លួនតិចតួច ឈឺត្រង់កន្លែងចាក់ ឬមិនស្រួលខ្លួនរយៈពេល ១-៣ ថ្ងៃ រួចនឹងបាត់ទៅវិញជាធម្មតា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ India Today

ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

ចុចអាន៖ វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម