សុខភាព
ស្ត្រីកំពុងមានផ្ទៃពោះ គប្បីញាំរបបអាហារទាំងនេះ
ស្ត្រីមានផ្ទៃពោះគួរយកចិត្តទុកដាក់ខ្ពស់ទៅលើរបបចំណីអាហារដ៏ត្រឹមត្រូវ ដើម្បីធ្វើឲ្យកូនក្នុងផ្ទៃរបស់យើងមានការលូតលាស់ល្អនិងឆ្លាតវៃ។
ផ្ទុយទៅវិញបើស្ត្រីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបម្រែបម្រួលសរីរាង្គរបស់ស្ត្រីក្នុងពេលពពោះ អង្គការពារខ្លួនរបស់ស្ត្រីនឹងធា្លក់ចុះ ធ្វើឲ្យអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។
១) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ អំឡុងមានផ្ទៃពោះស្ត្រីគួរប្រតិបត្តិដូចតទៅ
– បរិភោគអាហារឲ្យបានគ្រប់មុខ មានទាំងបន្លែ សាច់ ស៊ុត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្ត្រីគួរបរិភោគយ៉ាងហោចឲ្យបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់ និងប្រូតេអ៊ីនផ្សេងៗគ្នា។

– បរិភោគអាហារដែលចម្អិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
– បរិភោគអាហារដែលមានវីតាមីនសេ (C) និងអាស៊ីតហ្វូលីកឲ្យបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។
– ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
– ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន ១០០០-១៣០០ មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
– ត្រូវបរិភោគអាហារណា ដែលមានជាតិដែកឲ្យបានយ៉ាងតិច ២៧ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។
– ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច ២២០ មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា ។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច ៨០-៨៥ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។
– ត្រូវបរិភោគអាហារ ដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច ០.៦៤ មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារការរបើកឆ្អឹងកងខ្នងកូនពីកំណើត។អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែក ជាដើម។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា(A) រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។

២) អាហារដែលស្ត្រីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា
– ជាតិអាល់កុល: ព្រោះវាអាចបណា្តលឲ្យមានការសម្រាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលឲ្យមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ។
– ជាតិកាហ្វេអ៊ីន មិនត្រូវបរិភោគលើសពី ៣០០ មីលីក្រាមក្នុងមួយថ្ងៃទេ។
– ជាតិស្ករ ឬផ្អែម មិនត្រូវបរិភោគច្រើនពេកទេ។
– ជាតិខ្លាញ់ និងកូឡេសស្តេរ៉លត្រូវកាត់បន្ថយ មកត្រឹមតែ ៣០០ មីលីក្រាមក្នុងមួយថ្ងៃ។
– សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
– ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
– សាច់ ឬបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ដើម្បីឲ្យកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតសំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាព ទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ