សុខភាព
អាហារ ៦ ប្រភេទ ធ្វើឲ្យមានអារម្មណ៍ឆេវឆាវជាងធម្មតា
របបអាហារ និងលំហាត់ប្រាណត្រឹមត្រូវផ្ដល់មកនូវសុខភាពល្អចំពោះផ្លូវចិត្ត និងផ្លូវកាយ ។ អាហារទាំងអស់សុទ្ធតែជះឥទ្ធិពលដល់អ្នកបរិភោគយ៉ាងងាយ ជួនកាលខឹងគ្មានមូលហេតុនោះអាចមកពីអាហារទាំង ៦ប្រភេទខាងក្រោមរួមមាន ៖
១. អាហារហឹរ

អ្នកមិនគួរញ៉ាំអាហារហឹរឡើយ ជាពិសេសពេលស្ត្រេសព្រោះមេតាប៉ូលីសអ្នកនឹងធ្វើការយឺតក្នុងការរំលាយអាហារ ។ បញ្ហានេះនាំឲ្យឡើងជាងអាស៊ីតក្នុងក្រពះ និងឡើងកម្ដៅនៅក្នុងខ្លួន ។
២. អាហារខ្លាញ់

ការសិក្សាមួយនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានរកឃើញថា ខ្លាញ់អាក្រក់កាន់តែច្រើន អ្នកកាន់តែខឹងជាងមុន ។ មូលហេតុគឺ ខ្លាញ់អាក្រក់រំខានដល់ការបំប្លែងសារជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដែលធ្វើអោយយើងមានតុល្យភាព ។
៣. ជាតិកាហ្វេអ៊ីន
ការផឹកកាហ្វេ ឬតែច្រើនពេកមុនចូលគេងអាចប៉ះពាល់ដំណេករបស់អ្នក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ឆេវឆាវ ។
៤. អាហារកែច្នៃ
អាហារកំប៉ុង ឬអាហារកញ្ចប់ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងភ្លាមៗនាំឱ្យមានអារម្មណ៍ប្រែប្រួល និងឆេវឆាវដូចគ្នា ។

៥. ស្ករកៅស៊ូ និងស្ករគ្រាប់
ការទំពាស្ករកៅស៊ូ និងស្ករគ្រាប់ដែលមានជាតិផ្អែមសិប្បនិម្មិតអាចធ្វើឱ្យមានបញ្ហារំលាយអាហារទាក់ទងនឹងស្ត្រេសកាន់តែធ្ងន់ធ្ងរ ។
៦. ជាតិអាល់កុល
ជាតិអាល់កុលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទធ្វើឲ្យខូចខួរក្បាល ញ័រប្រាណ និងមានអារម្មណ៍ឆេវឆាវ ទើបសម្បូរមានករណីអំពើហិង្សាដោយសារសុរាមិនឈប់ឈរ ។

ក្រៅពីចំណីអាហារ ការសមាធិដឹកនាំចិត្តក៏ជាជម្រើសល្អដើម្បីចិត្តស្ងប់ មិនខឹងឆេវឆាវ ថែមទាំងជួយសុខភាពផងដែរ៕
ប្រែសម្រួលដោយ ៖ វារី
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


