ព័ត៌មានជាតិ
គន្លឹះខ្លះៗ ក្នុងការជ្រើសរើសអាហារដ៏ត្រឹមត្រូវសម្រាប់កូនតូច
ក្នុងនាមជាឪពុកម្តាយ ការធានាអាហារមានជីវជាតិ និងសុវត្ថិភាពសម្រាប់កូន គឺជារឿងអាទិភាពចម្បង។ ការផ្តល់អាហារត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេស ក្នុងអំឡុងពេលបីឆ្នាំដំបូងនៃជីវិត នៅពេលដែលកូនរបស់អ្នកលូតលាស់យ៉ាងឆាប់រហ័ស ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមច្រើន។
សម្រាប់កុមារអាយុចន្លោះពី ៦ខែដល់ ៣ឆ្នាំ ផ្លែឈើ និងបន្លែស្រស់ គ្រាប់ធញ្ញជាតិ សាច់ឆ្អិនទន់ ត្រី និងស៊ុត គឺជាជម្រើសដ៏ល្អ។ យ៉ាងណាមិញ ថ្មីៗនេះ យូនីសេហ្វ បានប្រាប់ពីគន្លឹះខ្លះៗ ដែលអាចជួយជ្រើសរើសអាហារដំបូងបានត្រឹមត្រូវសម្រាប់កូនរបស់អ្នកដែលមានអាយុក្រោម ៣ឆ្នាំ។

១.ផ្តល់អាហារសម្បូរជីវជាតិច្រើនប្រភេទ
ប្រសិនបើកូនរបស់អ្នកមានអាយុក្រោម ២ឆ្នាំ សូមបន្តបៅដោះតាមដែលកូនចង់បាន។ លើសពីនេះ ផ្តល់អាហារបន្ថែមជាច្រើនមុខជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសដ៏ល្អបំផុតក្នុងការទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលគេត្រូវការ។ ជាពិសេស ការផ្តល់ឱ្យនូវផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដោយធានាថា កូនតូចរបស់អ្នកទទួលបានវីតាមីន សារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេត្រូវការ។ ត្រូវប្រាកដថា បានរួមបញ្ចូលផងដែរនូវប្រូតេអ៊ីន (ទឹកដោះគោ ស៊ុត សាច់ ត្រី ឬ ដូចជា តៅហ៊ូ សណ្តែក) ក្នុងអាហាររបស់កូនអ្នក ក៏ដូចជាប្រេង ឬខ្លាញ់តិចតួចសម្រាប់ថាមពល។
២.ជ្រើសរើសអាហារក្នុងស្រុក
អ្វីដែលស្រស់ អាចរកបានក្នុងស្រុក និងត្រូវបានចម្អិន និងបរិភោគតាមប្រពៃណីក្នុងគ្រួសារ ឬវប្បធម៌របស់អ្នក គឺជាជម្រើសដែលមានសុខភាពល្អសម្រាប់កូនរបស់អ្នក។ ត្រូវចងចាំថា នៅពេលអ្នកណែនាំកូនរបស់អ្នកឱ្យស្គាល់អាហារដំបូងដែលមានសុខភាពល្អដំបូងក្នុងជីវិត នោះអ្នកកំពុងបង្កើតទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អដល់ពួកគេបានពេញមួយជីវិត។
៣.ជៀសវាងអាហារដំបូងដែលមានជាតិស្ករ និងអំបិលខ្ពស់
ប្រសិនបើអ្នកសម្រេចចិត្តទិញអាហារវេចខ្ចប់សម្រាប់កូនតូចរបស់អ្នក វាជារឿងសំខាន់ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភនៅខាងក្រោយផលិតផលមុននឹងទិញអ្វីទាំងអស់ ត្រូវពិនិត្យមើលជាតិស្ករ និងអំបិល។ ការទទួលទានជាតិស្ករខ្ពស់ ពិសេសនៅអាយុក្មេង អាចនាំឱ្យមានការឡើងទម្ងន់ និងជាទម្លាប់ញ៉ាំមិនល្អក្នុងជីវិត។ ចំណែក របបអាហារដែលមានជាតិប្រៃអាចបង្កើនសម្ពាធឈាម សូម្បីតែចំពោះកុមារតូចៗ ហើយក៏ប៉ះពាល់ដល់សុខភាព និងចំណង់ចំណូលចិត្តរយៈពេលវែងរបស់កូនអ្នកផងដែរ។

៤. រៀបចំផែនការដោយប្រុងប្រយ័ត្ន និងការជ្រើសរើសអាហារសម្រន់
អាហារសម្រន់ដែលមានសុខភាពល្អអាចបន្ថែមទៅលើការទទួលទានសារធាតុចិញ្ចឹមរបស់កុមារ។ នំបុ័ង ឈីស ឬផ្លែឈើ សុទ្ធតែជាអាហារដែលងាយស្រួលញ៉ាំ និងមានជីវជាតិសម្រាប់កុមារ។ ប្រសិនបើអ្នកជ្រើសរើសទិញអាហារសម្រន់ដែលបានវេចខ្ចប់ និងអាហារដ៏ទៃទៀត ត្រូវប្រាកដថា បានអានដោយប្រុងប្រយ័ត្ននូវបញ្ជីគ្រឿងផ្សំ ព្រោះអាហារទាំងនេះច្រើនតែអាចកែច្នៃបានខ្ពស់។ នៅអាស៊ីអាគ្នេយ៍ ៧២ភាគរយនៃអាហារសម្រន់ទាំងនេះ មានបន្ថែមជាតិស្ករ។

ការបន្ថែមតម្លៃអាហារូបត្ថម្ភទៅក្នុងរបបអាហាររបស់កូនអ្នក អាចជួយបង្កើតទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អនៅដំណាក់កាលដំបូង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក