សុខភាព
ការពារខ្លួនជានិច្ច! កូវីដ-១៩អាចចម្លងទៅអ្នកដទៃ ដោយមិនទាន់ដឹងថាខ្លួនឈឺ ឬចេញរោគសញ្ញា
មានការស្រាវជ្រាវច្រើនបង្ហាញថា វីរុស COVID-19 អាចចម្លងទៅអ្នកដទៃ មុនពេលដែលអ្នកជំងឺចេញរោគសញ្ញា។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ដួង វាសនា អនុប្រធានផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងវេទិកាពិភាក្សាមួយជាមួយក្រុមអ្នកកាសែតកាលពីពេលកន្លងទៅ។

លោកវេជ្ជបណ្ឌិតថា អ្នកឆ្លងវីរុស COVID-19 ដែលមិនចេញរោគសញ្ញាអាចចម្លងទៅអ្នកដទៃ ១ ឬ២ថ្ងៃមុននឹងឈឺ ចំពោះអ្នកជំងឺដែលមានរោគសញ្ញា ឱកាសចម្លងទៅអ្នកដទៃច្រើនខ្លាំង។ “មានន័យថា គាត់អត់ទាន់ដឹងថា ខ្លួនឯងឈឺផង គាត់អាចម្លងទៅអ្នកដទៃហើយ រយៈពេលដែលគាត់អាចចម្លងទៅអ្នកដទៃ អាចមានពី១-២ថ្ងៃមុនគាត់ឈឺ ឧបមាថា ខ្ញុំឈឺថ្ងៃហ្នឹង ចឹងខ្ញុំអាចចម្លងទៅអ្នកផ្សេងតាំងពី២ថ្ងៃមុន”។
តាមការពន្យល់របស់អនុប្រធានផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជំងឺបង្កដោយ COVID-19 ជាទូទៅ មិនមែនអ្នកឆ្លងហើយ ឈឺធ្ងន់ទាំងអស់នោះទេ បើតាមការសិក្សាស្រាវជ្រាវ វីរុស COVID-19 បានចម្លងទៅមនុស្សច្រើនខ្លាំងណាស់ ដោយបច្ចុប្បន្នតួលេខអ្នកឆ្លងសរុបមានច្រើនជាង៧លាននាក់ ដែលបានរករោគវិនិច្ឆ័យឃើញ តែបើតាមជាក់ស្តែង អាចច្រើនជាងហ្នឹង អាច៥ ទៅ១០ដង នៃចំនួនដែលរកឃើញ។

ការអះអាងបែបនេះ ក៏ព្រោះតែភាគច្រើននៃអ្នកដែលឆ្លងហើយ មិនឈឺនោះទេ មិនមែនថាវីរុសមួយចម្លងមកមនុស្សមួយក្រុម មិនមែន១០០% នៃមនុស្ស១ក្រុមនោះ ឈឺទាំងអស់នោះទេ ដោយសារតែប្រព័ន្ធការពាររាងកាយមានភាពខុសគ្នាពីមនុស្សទៅមនុស្សម្នាក់ទៀត។ ក្នុងនោះអ្នកឆ្លង COVID-19 ២០% ចេញរោគសញ្ញា ឯ៨០% ទៀតឆ្លងហើយ មានវីរុសក្នុងខ្លួនហើយ តែអត់ឈឺនោះទេ។ “វីរុសហ្នឹងពេលឆ្លងម៉ោ ៨០%នៃអ្នកដែលឆ្លង គាត់អាចឈឺស្រាល ឬក៏អត់មានឈឺអីទាំងអស់ ឬគាត់គ្រាន់ឈឺតិចតួច ឈឺក្បាល ក្តៅខ្លួន ហើយគាត់បាត់ទៅវិញដោយខ្លួនឯង មិនមែនថាគ្រប់អ្នកដែលឆ្លងវីរុស COVID-19 ចូលមកក្នុងខ្លួន ត្រូវតែទៅពេទ្យ ឈឺធ្ងន់ ហើយអាចស្លាប់ទេ”។
ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) កាលពីម្សិលមិញ បាន ពន្យល់ជាថ្មីថា តាមពិតទៅមានមនុស្សឆ្លងវីរុស២ក្រុមដែលអាចចម្លងវីរុសទៅកាន់អ្នកដទៃបាន។ ក្រុមទី១ គឺអ្នកឆ្លងវីរុសដែលមិនមានចេញរោគសញ្ញា ដូចជាក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ជាដើម ដែលអ្នកឆ្លងវីរុស COVID-19 ខ្លះ មិនចេញរោគសញ្ញា និងមិនដែលវិវត្តទៅជាមានរោគសញ្ញាសោះតែម្ដង។ ចំណែកក្រុមមួយទៀត គឺអ្នកដែលមិនទាន់ចេញរោគសញ្ញា មានន័យថាអ្នកទាំងនោះនឹងចេញរោគសញ្ញានៅពេលបន្ទាប់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន
ចុចអាន៖ ទោះធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន២ប្រភេទនេះ អ្នកនៅតែអាចឆ្លងវីរុសបំប្លែងខ្លួនផ្សេងៗបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


