សុខភាព
មនុស្សទាំងនេះ អាចចំណាយថ្លៃចាក់វ៉ាក់សាំងកូវីដដូសជំរុញដោយខ្លួនឯង
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដូសជំរុញជូនមន្ត្រីជួរមុខ បុគ្គលងាយរងគ្រោះ និងជូនប្រជាពលរដ្ឋទូទៅក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនឹងនេះដែរ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់រហ័ស ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ នៅតាម គ្រឹះស្ថានសុខាភិបាលឯកជនដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើយោងតាមប្រភពពីសេចក្ដីប្រកាសស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីចុងខែសីហាកន្លងទៅ។
ក្រៅពីអ្នកមានលទ្ធភាពចំណាយខ្លួនឯង ប្រភពដដែលបន្តថា បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែក ចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដើម្បីធានាបាននូវសុវត្ថិភាព និងនិរន្តភាពនៃកិច្ចដំណើរការផលិតកម្មជាប្រក្រតីនៅក្នុងរោងចក្រ-សហគ្រាស ឬអាជីវកម្មរបស់ខ្លួន។

បន្ថែមពីលើនោះទៀត រាជរដ្ឋាភិបាល បានបញ្ជាក់ថា ខ្លួននឹងជួយសម្រួលថ្លៃចំណាយឱ្យសមល្មមដែលពលរដ្ឋអាចទទួលយកបាន ធ្វើយ៉ាងណាជួយពន្លឿនយុទ្ធនាការចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានយន្តការដើម្បីសម្របសម្រួលជាមួយវិស័យឯកជន និងតួអង្គពាក់ព័ន្ធ ទាំងលើការរួមចំណែករបស់រោងចក្រ-សហគ្រាសនិងម្ចាស់អាជីវកម្មធំៗ ក្នុងការជួយរ៉ាប់រងការចំណាយ ដើម្បីចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិកនិងកម្មករ-និយោជិតរបស់ខ្លួន ទាំងលើកការជួយគាំទ្រដល់វិស័យឯកជនលើការនាំចូល និងចែកចាយវ៉ាក់សាំងកូវីដ-១៩ និងផ្ដល់សេវាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាក្នុងថ្លៃសមស្រប”៕
អត្ថបទ៖ សន្យា
ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ
ចុចអាន៖ ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ