សុខភាព
ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់
វេជ្ជបណ្ឌិត Anutra Chittinandana ប្រធានរាជបណ្ទិតមហាវិទ្យាល័យគ្រូពេទ្យថៃ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ -១៩ គួរតែទៅទទួលការពិនិត្យសុខភាពនៃតម្រងនោមជាប្រចាំ ព្រោះពួកគេកំពុងប្រឈមនឹងការខ្សោយតម្រងនោមធ្ងន់ធ្ងរ។

Astudy ដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិសមាគមសរសៃប្រសាទអាមេរិក ស្តីពីលទ្ធផលតម្រងនោមចំពោះអ្នកជំងឺកូវីដ ហើយបានប្រៀបធៀបអ្នកជំងឺដែលបានជាសះស្បើយចំនួន ៨៩,២១៦ នាក់ជាមួយមនុស្ស ១,៦៣៧,៤៦៧ នាក់ដែលមិនធ្លាប់ឆ្លង។
បន្ទាប់ពី៦ខែការស្រាវជ្រាវបានរកឃើញថា អត្រានៃការរងរបួសតម្រងនោមស្រួចស្រាវ ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ និងតម្រងនោមធ្ងន់ធ្ងរ បានកើនឡើងក្នុងចំណោមអ្នកជំងឺកូវីដ ដែលបានជាសះស្បើយ ជាពិសេសអ្នកដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងបន្ទប់សង្រោះបន្ទាន់( ICU )។

លោកបានបន្ថែមថា“ ការសិក្សាក៏បានរកឃើញថា អត្រាតម្រងនោមតាមតម្រងនោម (eGFR) ដែលបានប៉ាន់ស្មានក្នុងចំណោមអ្នកជំងឺកូវីដ ក្រោយពេលមានជំងឺធ្ងន់ធ្ងរ អាចថយចុះដល់ ៥០ ភាគរយ” ។ ដូច្នេះអ្នកដែលបានជាសះស្បើយពីកូវីដ គួរតែប្រញាប់ទៅទទួលការពិនិត្យសុខភាពតម្រងនោមជាប្រចាំ មុនពេល eGFR ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ដល់ជីវិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
ចុចអាន៖ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


