Connect with us

សុខភាព

ជាតិគីមីក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង

បានផុស

នៅ

មិនថាស្រីឬប្រុសទេ រាល់ថ្ងៃតែងតែ​ប្រើសាប៊ូ ដុសសម្អាត​ខ្លួនប្រាណពេល​មុជ​ទឹក ហើយ​ប្រើ​ថ្នាំដុសធ្មេញ សម្អាត​បាក់តេរី និង​កាកសំណល់​ក្នុងមាត់។ តែជាតិគីមី Triclosan ដែលនៅ​ក្នុង​ផលិតផល​ទាំងនេះ អាចធ្វើឲ្យ​ស្រីៗ កើតជំងឺ​ពុកឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាតិគីមី Triclosan ជាភ្នាក់ងារ​ប្រឆាំង​បាក់តេរី និង​ប៉ារ៉ាស៊ីត​ល្អិតៗ ហើយ​ត្រូវប្រើប្រាស់​ជាយូរ​មកហើយ នៅ​ក្នុង​ផលិតផល​ប្រើប្រាស់ ដូចជា សាប៊ូ ទឹកអនាម័យ ថ្នាំដុសធ្មេញ និង​ទឹកខ្ពុរមាត់។

លោក Yingjun Li មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Hangzhou នៃសាលា​សុខភាព​សាធារណៈ​ចិន បាន​សិក្សា ដោយ​ពិនិត្យ​លើ​ទិន្នន័យ ស្រីៗ ១.៨៤៨​នាក់ នៅ​អាមេរិក ដើម្បី​រកភាព​ពាក់ព័ន្ធ​គ្នា រវាង​ជាតិគីមី Triclosan និង​ឈឺ​ខ្នង ឈឺ​ចង្កេះ។ លទ្ធផល រកឃើញ​ថា អ្នក​ចូលរួម​ក្នុង​ការសិក្សា ដែល​មាន​កម្រិត Triclosan ខ្ពស់ នៅក្នុងទឹកនោម មាន​ហានិភ័យ​កើត​ជំងឺ​ពុកឆ្អឹង ២,៥​ដង លើស​អ្នកមាន​កម្រិត Triclosan ទាប នៅក្នុង​ទឹកនោម។

លោក Yingjun Li បន្ដ​ថា Triclosan ជា​កត្ដា​ហានិភ័យ ធ្វើឲ្យ​ឆ្អឹង​មាន​ដង់ស៊ីតេ​សារធាតុរ៉ែ​ទាប និង​ជំងឺពុកឆ្អឹង។ ភស្ដុតាង បង្ហាញ​ថា ភាពជាប់ពាក់​គ្នានេះ គឺកាន់តែ​ខ្លាំង ក្រោយស្រីៗ​អស់រដូវ។ សម្រាប់ស្រីៗ ការផលិតអ័រម៉ូន​អឺស្ត្រូហ្សែន ធ្លាក់ចុះ​អំឡុង និង​ក្រោយ​អស់រដូវ អាច​បន្ថយ​ការផលិត​ជាលិកា​ឆ្អឹងថ្មី ហើយ​ការវិវត្ត​ដូច្នេះ​យូៗទៅ នឹង​នាំឲ្យ​កើតជំងឺ​ពុកឆ្អឹង។

ការសិក្សា​នេះ ក៏បានបញ្ជាក់​ថា ស្រីៗនៅអាមេរិក ប្រមាណ ៣០% ក្រោយ​អស់រដូវ កើតជំងឺ​ពុកឆ្អឹង ហើយស្រីៗ ៤/១០​នាក់ ជួប​បញ្ហា​បាក់​ឆ្អឹង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មិនមែនសុទ្ធតែអាក្រក់ទេ បាក់តេរី ២ប្រភេទល្អ មានប្រយោជន៍ខ្លាំងសម្រាប់កូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម