Connect with us

សុខភាព

របស់ ៧ មុខ កុំឲ្យកូនញ៉ាំដាច់ខាត បើអាយុទើប ១ខួប

បានផុស

នៅ

មិន​គួរ​ចេះ​តែ​ឲ្យ​អ្វី​ទៅ​កូន​ញ៉ាំ តាម​ចិត្ត​ចង់​នោះ​ទេ ជា​ពិសេស​កូន​តូច​អាយុ​ទើប ១ ខួប។ ចំណី​ចំណុក​ខ្លះ កុំ​ចេះតែ​បញ្ចុក​កូន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​អូនតូច​ចុះ​ទន់​ខ្សោយ ទៅ​ជា​ឈឺ ឬ​មាន​ខ្លះ​ទៀត​អាច​ស្លាប់​ក៏​មាន។

បើមិន​សូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​បញ្ចុក​អី​កូន​ខ្លះ ដែល​អាច​មាន​គ្រោះថ្នាក់​ទេ មក​គិត​លើ​អាហារ ៧ មុខ​នេះ ត្រូវ​ជៀសវាង​ដាច់ខាត​កុំ​ឲ្យ​កូន​ញ៉ាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១– ទឹកឃ្មុំ

ទឹកឃ្មុំ​មាន​រសជាតិ​ឆ្ងាញ់ ពោរពេញ​ដោយ​ជីវជាតិ​ចិញ្ចឹម តែ​វា​ក៏​អាច​ធ្វើឲ្យអូន​តូចពុល។ ទឹកឃ្មុំ​អាច​មាន​ផ្ទុកពង (Spore) របស់​បាក់តេរី​ដែល​គេ​ស្គាល់​ថា Clostridium Botulinum នាំ​ឲ្យ​​មាន​ជំងឺ Botulism (ជំងឺកម្រ​មួយប្រភេទ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន)។ ពោះវៀន​របស់​ក្មេងនៅអាយុក្រោម ១ ឆ្នាំ នៅ​ខ្សោយ​ណាស់ ហើយ​មិន​អាច​ការពារ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ក្នុង​ទឹកឃ្មុំ​បាន​ទេ។

Botulism ជា​ជំងឺធ្ងន់ធ្ងរ ទោះបី​ជា​ជំងឺកម្រ តែវា​អាច​បណ្ដាល​ឲ្យ​ក្មេង​ស្លាប់​បាន។ ក្មេង​មាន​ជំងឺ Botulism នឹង​មាន​របបអាហារ​មិន​ល្អ បឺត​ទឹកដោះ​បាន​ខ្សោយ ទល់​លាមក និង​ខ្សោះ​ជាតិទឹក (Dehydration)។

២– ទឹកដោះគោ ឬទឹកសណ្ដែក

ទឹកដោះគោ​សម្រាប់​មនុស្សធំ ឬ​ទឹក​សណ្ដែក​មាន​ជីវជាតិ​ចិញ្ចឹម​យ៉ាង​ច្រើន​ដែល​មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​រាងកាយ។ តែ​សម្រាប់​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ វាអាច​នឹងនាំ​ជា​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​គេ​ទៅ​វិញ។ ទឹកដោះ​មិន​អាច​ផ្ដល់​វីតាមីន C និង​ជាតិដែក​បាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំទី១ របស់​ទារក​ឡើយ។ យ៉ាង​នេះ​ក្ដី គ្រូពេទ្យ​ជា​ច្រើន បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​ផ្ដល់​អាហារ​បន្ថែម​ដល់​កូន ដូចជា ទឹកដោះជូរ ទឹកដោះគោ​ដែល​មាន​គ្រប់​សមាសធាតុទាំងស្រុង និងហ្វ្រូម៉ា ពេល​ដែល​កូន​ឈាន​ដល់​អាយុ ៨ ខែ។ ជាការ​ប្រសើរ​បំផុត​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះ​ម្សៅ​សម្រាប់​ទារក (Formula) រហូត​ដល់​កូន​អាយុ​បាន ១ ឆ្នាំ។

៣– ទឹកផ្លែឈើ

អ្នក​ឯកទេស​ចំណី​អាហារ (Dietitians) បាន​ណែនាំ​ថា មិនគួរ​ឲ្យ​ទារក​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​ផ្លែឈើ​ឡើយ។ ទឹក​ផ្លែឈើ​សម្បូរ​ទៅដោយ​ជាតិស្ករ​ដែល​មិនមែន​ជា​សារធាតុ​ចិញ្ចឹម មាន​ប្រយោជន៍​ដល់​កុមារ​ដូច​ផ្លែឈើ​ទាំងមូល​ឡើយ។ តែ​ពេល​ខ្លះ យើង​អាច​ឲ្យ​កូន​ញ៉ាំ​ទឹកផ្លែ​ឈើ​ដែល​ងាយ​រលាយ​ក្នុង​ក្រពះ​របស់​ក្មេង ដូចជា ទឹកប៉ោម ទឹក​ទំពាំងបាយជូរ ឬ​ទឹកផ្លែស៊ើរី ជាដើម។

៤– អង្ករសម្រិត

គ្រាប់​អង្ករ​សម្រិត មាន​កម្រិត​សារធាតុ​ចិញ្ចឹម​ប្រែប្រួល​ជានិច្ច។ អ៊ីចឹង គួរ​ងាក​មក​ប្រើ​អង្ករ​សម្រូប​ដែល​អាច​ផ្ដល់ប្រយោជន៍​ដល់​សុខភាព​កូន។ គួរ​ចាប់ផ្ដើម​ញ៉ាំ​អង្ករ​សម្រូប​ពីខ្លួន​យើង​ជាមុន​សិន ទើប​អាច​ជួយ​កូន​មាន​ទម្លាប់​ញ៉ាំ​អាហារ​បាន​ល្អ ពេល​ពួកគេ​ធំ​ឡើង។

៥– គ្រាប់ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ

ផ្លែឈើ ដូចជា ឪឡឹក ផ្លែប៉ែស ផ្លែផ្លាំ (Plums) និងផ្លែឈើរី មាន​រសជាតិ​ឆ្ងាញ់ ហើយ​ជា​ជម្រើស​ដែល​ផ្តល់ប្រយោជន៍​ដល់​សុខភាព​កូន។ ទោះ​ជា​យ៉ាងនេះ​ក្តី គួរ​ប្រុង​ប្រយ័ត្ន ព្រោះវា​អាច​បង្ក​ឲ្យកូន​ស្លាក់​បាន។ មុន​នឹង​ឲ្យ​ផ្លែឈើ​ទៅ​ឲ្យ​កូនញ៉ាំ ត្រូវ​យកគ្រាប់​ចេញ​ឲ្យ​អស់​សិន។

កុំ​បណ្ដោយ​ឲ្យ​កូន​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ផ្សេងៗទៀត ដូចជា គ្រាប់ផ្កាឈូករ័ត្ន ឬ​គ្រាប់ល្ពៅ។ សូម​យក​គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ ទុក​ឲ្យ​ឆ្ងាយ​ផុត​ដៃ​កូន។

៦- សាច់ឆ្អើរ ឬអាំង

មនុស្ស​ពេញវ័យ​ទាំងអស់​សុទ្ធ​តែ​ចូលចិត្ត​សាច់ឆ្អើរ ដូចជា បន្ទះ​សាច់ជ្រូក​ឆ្អើរ (Bacon) ឬ​សាច់ក្រក។ កូន​ក្មេង​ក៏​ចូលចិត្ត​អាហារ​ប្រភេទ​នេះ​ដូចគ្នា ក៏​ប៉ុន្តែ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ មិនគួរ​ញ៉ាំ​សាច់​ប្រភេទ​នេះ​ឡើយ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់គ្រាន់ មាន​កម្រិត នីត្រាត សូដ្យូម និង​ខ្លាញ់​សត្វ​ខ្ពស់។

៧- ប៊័រធញ្ញជាតិ (Nut Butter)

ដូចគ្នា​នឹង​គ្រាប់​ធញ្ញជាតិដែរ ភាព​ស្អិត​ខ្លាំង​នៅ​ក្នុង​ប៊័រប្រភេទ​នេះ គឺ​មាន​គ្រោះថ្នាក់​ចំពោះ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ។ អាហារ​ដែល​ស្អិត​ប្រភេទ​នេះ គឺ​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​លេប និង​បណ្ដាល​ឲ្យ​ស្លាក់​បាន។ វា​ក៏​ជា​ប្រភេទ​អាហារ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ខ្ពស់ដូច​នឹង​អាហារ​សមុទ្រ​ដែរ ហេតុនេះ​សូម​ប្រុង​ប្រយ័ត្ន។ បើ​ចង់​ឲ្យ​កូន​ទម្លាប់​ញ៉ាំប៊័រ​ប្រភេទ​នេះ សូម​បៀក​វា​ជាមួយ​នំបុ័ង ឬ​បន្ថែម​ទឹក​ដំណាប់​ផ្លែប៉ោម ដើម្បី​ឲ្យ​វា​ស្ដើង៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

ចុចអាន៖ហេតុអ្វីបានជាកុមារ​ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១២ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥៧ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម