KPT+
កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម
ឪពុកម្ដាយគ្រប់រូបស្រលាញ់កូន ហើយមានវិធីផ្សេងគ្នា ក្នុងការចិញ្ចឹមកូនឲ្យធំធាត់ឡើង។ ប៉ុន្តែមានឪពុកម្ដាយខ្លះ បានប្រើវិធីមិនសមរម្យលើកូនប្រុសស្រី ដើម្បីបង្រៀនពួកគេឲ្យធ្វើនេះធ្វើនោះតាមចិត្តចង់។

១ ស្រលាញ់កូនខ្លាំងពេក ក៏ជាបញ្ហានិងដើមចមធ្វើឲ្យកូនលែងស្ដាប់បង្គាប់ដែរ។ ជាពិសេសពោលពាក្យសរសើរឲ្យកូនមានអំនួតក្អេងក្អាងជ្រុល។ ឲ្យកូនក្លាយជាមនុស្សអាត្មានិយមទាំងក្នុងគ្រួសារនិងសង្គមជាតិ។
២ តាមចិត្តកូន ខ្លាចកូនយំពិបាកលួង ឬទម្រើសតាមតែកូនចង់បាន។ ទាំងនេះនឹងផ្ដល់ផលវិបាកទៅថ្ងៃមុខ កូននឹងក្លាយជាមនុស្សពិបាកនិយាយស្ដាប់គ្នា ឬក្លាយជាមនុស្សមិនល្អ។
៣ ទម្លាប់សម្លុតកូន និងបង្រៀនក្មេងឲ្យចេះនិយាយពាក្យអសុរវាចាទៅកាន់មិត្ត។ ជាទម្លាប់ ក្មេងនឹងប្រកាន់ពាក្សនោះដោយសារមនុស្សចាស់បានបង្រៀនកន្លងមក។

៤ ប្រើលុយជាធ្នាក់ឲ្យកូនចាយពេញៗដៃ ធ្វើយ៉ាងម៉េចគឺផ្ដល់ក្ដីសុខឲ្យកូនបានពេញលេញជាងគេ។ ប៉ុន្តែការធ្វើដូច្នេះដូចបញ្ឆេះឲ្យកូនរឹតតែខ្ជិល មិនចង់ធ្វើការ គ្មានកម្លាំងចិត្ត ហើយដេកស៊ីពឹងទ្រព្យម៉ែឪទៅវិញទេ។
៥ ទម្លាប់ឲ្យកូនសុខស្រួលមិនធ្វើអ្វី ឬមិនឆ្លងកាត់ភាពលំបាកពីតូច ឪពុកម្ដាយនៅភ័យខ្លាចថា បើកូនធ្វើអ្វីមួយដោយខ្លួនឯង កូននឹងជួបបញ្ហា។ យូរទៅកូនលែងមានទម្លាប់ខ្លួនទីពឹងខ្លួន ពេលមានបញ្ហាកូននឹងចាំតែសុំជំនួយពីឪពុកម្ដាយឬអ្នកជុំវិញ។ ជាលទ្ធផលនៅពេលគេធំឡើង គេមិនអាចក្លាយជាមនុស្សដែលពឹងផ្អែកលើខ្លួនឯងបានឡើយ។ ជាពិសេសគេនឹងក្លាយជាបញ្ហា ឬបន្ទុកសម្រាប់គ្រួសារ។
៦ ការធ្វើបាបកូន ដោយប្រើប្រាស់វិធីមិនដែលលើកទឹកចិត្តកូន ក្នុងការរៀនសូត្រឬធ្វើអ្វីមួយសោះ។ ការធ្វើបែបនេះមិនត្រឹមប៉ះពាល់ដល់គ្រួសារទាំងមូលឡើយ តែក៏ប៉ះពាល់ដល់សង្គមដែលកំពុងតែបាត់បង់ធនធានមនុស្សទៅម្ដងបន្តិច។

៧ ពោលពាក្សសរសើរអ្នកផងទាំងពួង ពីជោគជ័យគេ តែមិនព្រមសរសើរកូនឯង។ នេះក៏ជាកំហុសមួយរបស់គ្រួសារក្នុងការចិញ្ចឹមកូនដែរ។ មិនថាកូនជោគជ័យនៅសាលារៀនឬកន្លែងណាទេ ក្នុងនាមជាឪពុកម្ដាយ គួរអបអរលទ្ធផលនោះជាមួយកូន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
ចុចអាន៖ហេតុផល ៥យ៉ាង ឪពុកម្ដាយល្មមឈប់ប្រៀបធៀបកូនជាមួយក្មេងដទៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


