សុខភាព
កុំសាកឲ្យសោះ! ស្រីៗសម្រាលកូនរួច ស្អំថ្ម ទឹកកក ទឹកក្តៅលើពោះ អាចគ្រោះថ្នាក់ដល់ស្លាប់
ចាស់ៗពីដើមតែងតែឲ្យស្រីៗសម្រាលកូនរួចថ្មី ស្អំថ្ម-ក្អមដុតដាក់អំបិល ឬទឹកកក ខ្នើយទឹកក្តៅលើពោះ។ ទម្លាប់នេះតែងតែធ្វើតៗគ្នា ព្រោះតែមានជំនឿថា វាជួយបំបាត់ការឈឺចាប់ ធ្វើឲ្យឆ្អិនសរសៃ ក្បាលពោះឆាប់រាបស្មើដូចដើម។
ជំនឿ និងការអនុវត្តបែបនេះត្រូវបានគ្រូពេទ្យផ្នែកសម្ភពអះអាងថា គ្រោះថ្នាក់បំផុត មិនត្រូវបន្តធ្វើឡើយ ព្រោះវាមិនត្រឹមត្រូវតាមក្បូនវេជ្ជសាស្ត្រនោះទេ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ពន្យល់ថា ក្រោយសម្រាលរួច ស្បូនស្រីៗយើងត្រូវការកន្ត្រាក់ដើម្បីត្រលប់ មកសភាពដើមវិញ តែបើយើងយកថ្ម ទឹកកក ទឹកក្តៅ មកស្អំលើពោះ ធ្វើឲ្យរំខានដល់ការកន្ត្រាក់នៃស្បូន នាំឲ្យដក់ឈាមក្នុងស្បូន ឈានទៅមានបញ្ហាឆ្លងមេរោគពីខាងក្រោមទ្វារមាសទៅក្នុងស្រទាប់ស្បូន ដែលយូរៗទៅនឹងវិវត្តជារលាកស្រទាប់ស្បូន ឬរលាកស្រោមពោះក៏មាន។
ម្យ៉ាងវិញទៀត ក្រោយសម្រាលអាអូន បើស្បូនម៉ាក់មិនកន្ត្រាក់ល្អនោះទេ អាចនឹងដក់ឈាម ឬធ្លាក់ឈាមក្រោយសម្រាល ដែលបញ្ហានេះគ្រោះថ្នាក់ខ្លាំងបំផុតចំពោះសុខភាពម៉ាក់ៗ អាចឈានដល់ស្លាប់ក៏មាន បើសិនមិនទទួលការព្យាបាលទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបន្តថា អំឡុងពេលមានផ្ទៃពោះសរសៃឈាមចិញ្ចឹមស្បូន និងស្បូនត្រូវរីកធំ ចំណែកក្រោយសម្រាលរួចសរសៃឈាមចិញ្ចឹមស្បូន-ស្បូននឹងត្រូវរួមខ្ជិបបន្តិចម្តងៗ រហូតដូចដើមវិញ ដែលជាទូទៅត្រូវការពេលប្រមាណ ៣-៤ អាទិត្យ។
ក្នុងករណីស្រីៗសម្រាលអាអូនហើយនៅមានក្បាលពោះនោះ អាចប្រើហ្គេនរឹតក្បាលពោះ ឬហាត់ប្រាណ។ ការធ្វើបែបនេះក្រោយសម្រាលអូនៗបាន ១ខែកន្លះ ឬបន្ទាប់ពីពេលយើងចាប់មានរដូវធម្មតាវិញ ល្អទាំងសុខភាព រាងក៏ស្អាតដូចដើម៕
ចុចអាន៖ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរ ទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
ចុចអាន៖ការយល់ដឹងអំពី ការប្រើថ្នាំសន្តំ សម្រាប់បំបាត់ការឈឺចាប់ពេលសម្រាលកូន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ