ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់ ឈឺពោះឆ្លងទន្លេលើយន្តហោះ ក្នុងពេលហោះហើរអាកាស ជាង ៩ គីឡូម៉ែត្រពីដី
ស្ត្រីពពោះស្បែកខ្មៅជនជាតិហ្គាណា ធ្វើដំណើរពីប្រទេសខ្លួនឆ្ពោះទៅរដ្ឋធានី វ៉ាស៊ីនតោន ម្សិលមិញ ហើយកាលវិភាគត្រូវសម្រាលចុងខែ កុម្ភៈនេះឯណោះ តែមិននឹកស្មានណា បែរជាមកឆ្លង ទន្លេពេលកំពុងធ្វើដំណើរតាមយន្តហោះបែបនេះសោះ។ ការបង្កើតកូនលើអាកាសដោយជោគជ័យ ក្រោយពីការជួយពីក្រុមគ្រូពេទ្យប្រចាំការលើយន្តហោះ បានឲ្យដឹងថា “អត់នឹកស្មានថា ឈឺពោះកើតកូនពាក់កណ្ដាលផ្លូវអីពេលនេះទេ ព្រោះដល់ចុងខែអី បានដល់ថ្ងៃសម្រាល“។

លោកវេជ្ជបណ្ឌិតដឹកនាំការបង្កើតកូនដល់ស្ត្រីខាងលើដោយឥតគ្រោងទុកក្នុងជើងហោះហើរនោះលោក Stetphen Ansah-Addo បានពន្យល់ពីហេតុការណ៍នេះថា លោកទទួលជំនួយពីគិលានុបដ្ឋាយិកា ២រូបទៀត។ បន្ទប់សម្រាប់វះកាត់សម្រាលគឺនៅប្លុកកៅអីថ្នាក់ជំនួញ (Business Class) ដោយក្រាលភួយ ក្រោយកន្សែងពោះគោតាមហ្នឹង។ ស្បូនចាប់ផ្ដើមកន្ទ្រាក់ខ្លាំង។ ការឈឺពោះ ប្រហែល ១ម៉ោង ពេទ្យជួយរុញពីរបីដង ទារកដែលមានសុខភាពល្អក៏ស្រែកយំឡើង
“ខ្ញុំសឹងមិនជឿថារឿងចឹងកើតឡើងហើយយើងជួយជោគជ័យ តែអ្វីដែលត្រូវស្មិងស្មាធិ៍ពេលនោះគឺផ្ដោតអារម្មណ៍យកចិត្តទុកដាក់”។
លោកបន្តថា “ការជួយដ៏សំខាន់ ជំនួយដែលផ្លាស់ប្ដូរអាយុជីវិត អ្នកដែលត្រូវការបំផុត ជាកាតព្វកិច្ចរបស់គ្រូពេទ្យ ជាជំនាញដែលយើងចាយពេលនៅសាលាមិនអាសាបង់”។
ជើងហោះហើរ United Airlines របស់ស្ត្រីដែលឆ្លងទន្លេលើអាកាសពីប្រទេសហ្គាណា សំដៅវាស៊ីនតោន សហរដ្ឋអាមេរិកនេះ មានកម្ពស់ ៣ម៉ឺនហ្វីត (ជាង ៩ពាន់ម៉ែត្រពីដី) ហើយចំណាយពេលជិត ១២ម៉ោងទម្រាំដល់ តែស្រាប់តែដល់ពាក់កណ្ដាលផ្លូវមានហេតុការណ៍មិននឹកស្មានដល់នេះកើតឡើងទៅវិញ។
ក្រោយសង្គ្រោះទាំងម្ដាយទាំងកូន សម្រាលដោយជោគជ័យនិងសុខភាពល្អទាំងអស់គ្នា មានការសាទរជាច្រើនបូករួមទាំងអ្នកដំណើរ មហាជនក្រោយក្រុមហ៊ុនបញ្ចេញព័ត៌មាន និងក្រុមហ៊ុនអាកាសចរណ៍ដូចគ្នា។
នេះមិនមែនជាការសម្រាលដោយចៃដន្យលើអាកាសលើកទី១ ទេ ជាក់ស្ដែងកាលពីខែ មេសា ២០២១ កន្លងទៅតាមជើងហោះហើរ Delta Air Lines Flight ក៏សម្រាលកូនកើតមុនខែ (៧ខែ ជាង ឬ២៩សប្ដាហ៍) ដោយជោគជ័យដែរ។

ដោយបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុ មានក្រុមហ៊ុនអាកាសចរណ៍ច្រើនណាស់នៅអាមេរិកមិនអនុញ្ញាតឲ្យស្ត្រីពពោះហោះហើរក្នុងស្រុកប្រសិនបើគេពពោះបាន ៣៦សប្ដាហ៍។ ករណីហោះហើរឆ្លងប្រទេស កំណត់មិនឲ្យលើស ២៨សប្ដាហ៍ទេ ទើបអនុញ្ញាតឲ្យធ្វើដំណើរបាន។ ជាធម្មតាស្ត្រីពពោះក្នុងរង្វង់ ៤០សប្ដាហ៍ទើបគ្រប់ខែសម្រាល ឬអាចមុនក្រោយតិចតួច ប៉ុន្តែករណីឆ្លងទន្លេមុនជារឿងដែលកំណត់ទុកមុនមិនបាន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


