សុខភាព
របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញ ឧស្សាហ៍ កើត ៥ ប្រភេទ
ទម្លាប់រស់នៅប្រចាំថ្ងៃជះឥទ្ធិពលខ្លាំងទៅលើសុខភាព ជាពិសេសមាត់ធ្មេញ។ បញ្ហាកាន់តែច្រើនចំពោះអ្នកធ្វើការក្នុងអូហ្វីស ដោយសាររវល់ការងារ អត់មានពេលដុសធ្មេញ ខណៈរបស់ញុំា ដូចជា ម្ជូរ កាហ្វេ សម្បូរជាតិអាស៊ីដ ធ្វើឲ្យខូចស្រទាប់ការពារធ្មេញ។នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖

១- #ពុកធ្មេញមនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ្មេញច្រើន បង្កើតជាអាស៊ីដទៅកម្ចាត់ស្រទាប់ការពារធ្មេញ។ ជាពិសេស អ្នកជក់បារីអាចកើតជំងឺនេះច្រើន។– ការពារ និងព្យាបាល៖ ដុសធ្មេញឲ្យទៀងទាត់ និងប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាសដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ ដង ក្នុងមួយឆ្នាំ ដើម្បីសម្អាតកំបោរ បើមានរោគពុកធ្មេញ ត្រូវរប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។
២- #អញ្ចាញធ្មេញជំងឺអញ្ចាញធ្មេញ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗរហូតបាក់ធ្មេញ។ វាកើតឡើង ដោយសារការរលាកអញ្ចាញធ្មេញ បង្កដោយកំបោរដែលជាជម្រកបាក់តេរី។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ ត្រូវប្រើថ្នាំព្យាបាល។– ការពារ និងព្យាបាល៖ បើអញ្ចាញធ្មេញមានបញ្ហា ទាមទារកោសសម្អាតទាំងក្បាលធ្មេញ និងជើងធ្មេញដើម្បីបំបាត់កំបោរក្រោមអញ្ចាញធ្មេញ។ ធ្វើបែបនេះនឹងបង្ការបាក់តេរីកុំឲ្យកើតវិញ និងធ្វើឲ្យអញ្ចាញធ្មេញឆាប់ជា។
៣- #ជំងឺឆ្លងជំងឺឆ្លងដែលឧស្សាហ៍ជួបប្រទះក្នុងជំងឺមាត់ធ្មេញ គឺជំងឺរើម ដែលឆ្លងតាមការប៉ះនឹងវីរុស ( herpes simplex virus)។ ចំពោះអ្នកជំងឺអេដស៍ ឆ្លងតាមពពួកផ្សិត និងវីរុស ដូចជា ធ្វើឲ្យមានពងបែកនៅលើមាត់ ឬក្រោមអណ្ដាត និងជាលិកាថ្ពាល់។ ប្រយ័ត្នឲ្យបានខ្ពស់ បើយើងកំពុងមានជំងឺឆ្លង ព្រោះអាចចម្លងរោគផ្សេងៗទៀតបាន។– ការពារ និងព្យាបាល៖ គ្រប់គ្រងពងបែកពីដំណាក់កាលដំបូង ដើម្បីបង្ការកុំឲ្យវិវត្តទៅជាពងបែកធំ ឬរាលដាលដល់ផ្នែកផ្សេងទៀតក្នុងមាត់។ បើឃើញមានដំបៅ គួរប្រើថ្នាំបំបាត់ការឈឺចាប់ និងប្រើទឹកខ្ពុរមាត់ដើម្បីឲ្យដំបៅឆាប់ជា។
៤- #របួសឬប៉ះមុខរបួសវាមិនមែនជាជំងឺ ប៉ុន្តែយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក WHO កុមារលើសពី ៤០% រងរបួស ឬការប៉ះទង្គិច ពេលពេញវ័យ។ របួសទាំងនេះអាចបណ្ដាលមកពីឧប្បត្តិហេតុ និងការប្រើអំពើហិង្សា។– ការពារ និងព្យាបាល៖ របួសមាត់ធ្មេញច្រើនកើតឡើង ពេលលេងកីឡា អ៊ីចឹងគួរពាក់ឧបករណ៍ការពារធ្មេញ។ បើមានរបួសប៉ះមាត់ធ្មេញ គួរព្យាបាលជាបន្ទាន់ ព្រោះពេទ្យអាចដាក់ធ្មេញឲ្យប្រើបាន អំឡុងពេល ៣០ នាទីដំបូង រហូតដល់ ២ ម៉ោង បន្ទាប់ពីមានឧប្បតិ្តហេតុ។ គួរលាងសម្អាតរណ្ដៅធ្មេញជាមួយទឹកស្អាត និងប្រញាប់ជួបពេទ្យ។

៥- #ជំងឺមហារីកមាត់ធ្មេញជំងឺមហារីកមាត់ធ្មេញកើនឡើងរៀងរាល់ឆ្នាំ បើយោងតាមរបាយការណ៍មូលនិធិមហារីកមាត់ធ្មេញ។ យើងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះជំងឺមហារីកមាត់ធ្មេញមិនមានរោគសញ្ញាច្បាស់លាស់ក្នុងដំណាក់កាលដំបូងទេ។– ការពារ និងព្យាបាល៖ ការព្យាបាលជំងឺមហារីកមាត់ធ្មេញ មានតែវះកាត់ បន្ទាប់មកបន្តការព្យាបាលតាមវិទ្យុសកម្ម និងប្រើថ្នាំគីមី ដើម្បីព្យាបាលកោសិកាមហារីកដែលនៅសេសសល់ ឬបង្ការកុំឲ្យក្លាយទៅជាដុំមហារីកកាច។ជំងឺមហារីកមាត់ធ្មេញអាចបង្ការបាន បើយើងមានអនាម័យមាត់ធ្មេញល្អ។ បើមានបញ្ហាមាត់ធ្មេញ ចំណុចណាមួយគួរទៅជួបពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យត្រឹមត្រូវ៕
ចុចអាន៖ចែកគ្នាដឹង! តិចនិកដោះស្រាយបញ្ហាឈឺធ្មេញ ពេលយប់
ចុចអាន៖ដុសធ្មេញរាល់ថ្ងៃ ដឹងអត់ថាគួរប្ដូរច្រាសដុសធ្មេញ នៅពេលណា?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល