សុខភាព
គ្រាន់តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ
ដោយសារភាពមមាញឹកនឹងការងារ ប៉ាម៉ាក់មិនសូវមានពេលញុំាបាយជុំគ្រួសារជាមួយកូនៗទេ។ តើការញុំាបាយជុំគ្រួសារមានសារសំខាន់យ៉ាងណាចំពោះការលូតលាស់របស់អូនតូច?

តាមការសិក្សាបានឱ្យដឹងថា ការញុំាបាយជុំគ្រួសារជួយដល់អូនតូចដូចជា៖
១. កាត់បន្ថយពេលវេលាមើលទូរស័ព្ទ
ក្មេងៗចូលចិត្តមើល ឬលេងទូរស័ព្ទ ពេលពួកគេញ៉ាំអាហារតែឯង និងអាចធ្វើឱ្យពួកគេចំណាយពេលយូរក្នុងការញុំាបាយ ព្រោះជក់មើល ឬលេងទូរស័ព្ទ។ ការមើល ឬលេងទូរស័ព្ទក្នុងរយៈពេលយូរអាចធ្វើឱ្យប៉ះពាល់ភ្នែក និងសុខភាពអូនតូច។ ពេលញុំាបាយជុំគ្នា ប៉ាម៉ាក់អាចហាមអូនតូចមិនឱ្យមើលទូរស័ព្ទបាន។
២. ប៉ាម៉ាក់អាចជួយស្រាយបញ្ហាកូន
ភាគច្រើនយើងចូលចិត្តនិយាយជាមួយសមាជិកគ្រួសារនៅពេលញុំាអាហារ។ អូនតូចអាចនិយាយប្រាប់ប៉ាម៉ាក់ពីបញ្ហាដែលពួកគេកំពុងប្រឈម។ ប៉ាម៉ាក់អាចណែនាំ និងជួយដោះស្រាយបញ្ហា ឬកង្វល់របស់កូនៗ។ ប៉ាម៉ាក់ក៏អាចចែករំលែកកង្វល់ជាមួយគ្រួសារ និងកូនៗដែរ។
៣. កាត់បន្ថយភាពតានតឹង
ការញុំាបាយជុំគ្រួសារក៏ជួយកាត់បន្ថយភាពតានតឹងរបស់កូនតូចដែរ ព្រោះរាងកាយយើងនឹងបញ្ចេញអ័រម៉ូន oxytocin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ នៅពេលយើងញុំាអាហារជាមួយមនុស្សជាទីស្រឡាញ់។ ការមានភាពតានតឹងអាចជះឥទ្ធិពលដល់ផ្លូវចិត្តអូនតូច។
៤. រៀនពូកែ
តាមការសិក្សាបានឱ្យដឹងថា កុមារដែលញ៉ាំអាហារពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍ជាមួយគ្រួសាររៀនពូកែជាងកុមារដែលមិនសូវញ៉ាំអាហារញឹកញាប់ជាមួយគ្រួសារ។
៥. បង្កើនទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ
ការញ៉ាំបាយជុំគ្រួសារធ្វើឱ្យទំនាក់ទំនងប៉ាម៉ាក់ និងកូនៗមានភាពស្អិតរមួតជាងមុន និងផ្តល់ឱ្យអូនតូចនូវអារម្មណ៍កក់ក្តៅ សុវត្ថិភាព និងពោរពេញទៅដោយក្តីស្រឡាញ់។ អូនតូចនឹងយល់ថាខ្លួនជាចំណែកមួយរបស់គ្រួសារ។
៦. បង្រៀនអូនតូចឱ្យចេះញុំាអាហារថ្មីៗ
ពេលញ៉ាំអាហារជុំគ្នា អូនតូចនឹងសង្កេតឃើញប៉ាម៉ាក់ញ៉ាំអាហារខុសៗគ្នាដូចជា សាច់ ត្រី បន្លែ ឬសម្លជាដើម។ យូរៗទៅ អូនតូចក៏អាចចាប់ផ្តើមសាកល្បងញ៉ាំអាហារទាំងនោះ ឬអាចញុំាតាមពេលពួកគេធំឡើង។ ស្របពេលនេះ ប៉ាម៉ាក់ក៏អាចបង្រៀនអូនតូចពីសុជីវធម៌ក្នុងការញុំាអាហារដែរ។
៧. បង្កើនជំនាញទំនាក់ទំនង
តាមការសិក្សានៅប្រទេសកាណាដាបានឱ្យដឹងថា កុមារដែលញុំាអាហារជាមួយប៉ាម៉ាក់ញឹកញាប់ពូកែខាងទំនាក់ទំនង ព្រោះពេលញុំាអាហារជាមួយប៉ាម៉ាក់ អូនតូចមានការសន្ទនា ស្តាប់ រៀបរាប់ សួរ និងឆ្លើយសំណួរ ជាច្រើនជាមួយប៉ាម៉ាក់។

៨. បង្កើនទំនុកចិត្ត
យោងតាមអ្នកជំនាញនៅ Stanford Children’s Health ដែលជាប្រព័ន្ធថែទាំសុខភាពកុមារ និងមានកិច្ចសហការជាមួយ Stanford Medicine និងសាកលវិទ្យាល័យ Stanford បានឱ្យដឹងថា តាមរយៈការលើកទឹកចិត្តអូនតូចឱ្យនិយាយអំពីរឿងប្រចាំថ្ងៃរបស់អូនតូច និងឆ្លើយតបជាមួយអូនតូចដោយយកចិត្តទុកដាក់ ពេលញុំាអាហារជុំគ្នា ប៉ាម៉ាក់កំពុងឱ្យតម្លៃ និងយកចិត្តទុកដាក់លើកូន។
ម៉្យាងទៀត ប៉ាម៉ាក់គួរឱ្យអូនតូចជ្រើសរើសកន្លែងអង្គុយដោយខ្លួនឯង និងជួយរៀបចំអាហារ ឬជូតតុ។
ការញុំាបាយជុំគ្នាវជាពេលវេលាដ៏ល្អក្នុងការចែករំលែករឿងផ្ទាល់ខ្លួន និងសន្ទនាជាមួយគ្រួសារ។ មិនថាប៉ាម៉ាក់រវល់យ៉ាងណាទេ គួរឆ្លៀតពេលញុំាបាយ ឬអាហារជុំគ្រួសារយ៉ាងហោចណាពីរបីដងក្នុងមួយសប្តាហ៍ មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចទេ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


