សុខភាព
ឧស្សាហ៍ឡើងជាំ ឬអុជក្រហមលើស្បែក អាចជាសញ្ញាបញ្ហាគ្រាប់ឈាម
គ្នាយើងមួយចំនួនធំ ពេលឃើញមានរោគសញ្ញាចម្លែកដូចជាជាំ ឬឡើងកន្ទួលលើស្បែក២-៣កន្លែង មិនសូវជាខ្វល់ខ្វាយ រកមូលហេតុបង្កប៉ុន្មាន ភាគច្រើនគិតថា វានឹងបាត់ទៅវិញដោយឯកឯង។ ផ្ទុយទៅវិញ ការប្រែប្រួលលើស្បែកយើងដោយខ្លួនឯងអាចជាសញ្ញារបស់បញ្ហាសុខភាពណាមួយដូចជា បញ្ហាគ្រាប់ឈាមជាដើម។
យោងតាមការផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការស្រាវជ្រាវខាងវេជ្ជសាស្ត្រអះអាងថា អាការៈបែបនេះភាគច្រើនកើតឡើងដោយសារបញ្ហាគ្រាប់ឈាម ហើយជំងឺគ្រាប់ឈាមទាំងនេះ អាចបណ្ដាលមកពីវិបត្តិកំណកឈាម ឬគ្រាប់បា្លកែតថយចុះខ្លាំងខុសប្រក្រតី។
មូលហេតុបញ្ហាគ្រាប់ឈាម ២ ធំៗ បណ្ដាលឲ្យឡើងជាំ ឬអុជៗ
១. ការផលិតគ្រាប់ឈាមប្លាកែតថយចុះ
- កង្វះជីវជាតិ B12
- ផឹកស្រាលើសចំណុះ និងរយៈពេលយូរ
- ជំងឺឆ្លងខ្លះបណ្ដាលមកពីវីរុស (ឧទាហរណ៍ ជំងឺផ្ដាសាយ ជំងឺគ្រុនឈាម ជាដើម។)
- ជំងឺមហារីកឈាម
២. ការបំផ្លាញប្លាកែតក្នុងសរសៃឈាម
- អ្នកជំងឺមានអង្គបដិបក្ខប្រឆាំងនឹងប្លាកែត
- ប្រើប្រាស់ថ្នាំផ្សះច្រើន
- ស្ត្រីមានផ្ទៃពោះខ្លះ
- ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី លក្ខណៈជាប្រព័ន្ធ
ក្រៅពីឡើងជាំ និងអុជក្រហមដូចមូសខាំដោយគ្មានមួលហេតុច្បាស់លាស់ រោគសញ្ញាប៉ុន្មានខាងក្រោមជារោគសញ្ញារួមផ្សំគ្នាយើងគួរយកចិត្តទុកដាក់ដូចជា៖
- ស្នាមជាំពេលប៉ះពាល់តិចតួច ឬក្រោយពេលចាក់ថ្នាំ
- អាចចេញឈាមតាមជើងធ្មេញដោយឯកឯង ឬពេលដុសធ្មេញ
- ចំពោះស្ត្រី មានរដូវមកច្រើន និងក្នុងរយៈពេលវែងខុសធម្មតា
- អាចមានលាមកពណ៌ខ្មៅ ឬទឹកនោមមានឈាម (សញ្ញាធ្ងន់ធ្ងរ)
ក្នុងករណីគ្នាយើងចេះតែឡើងអុជៗលើស្បែក ឬឡើងជាំដោយមិនមានមូលហេតុញឹកញាប់ គួរទៅជួបពិនិត្យជាមួយគ្រូពេទ្យរកមួលហេតុ និងព្យាបាលឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីការពារសុខភាពពីការកើតជំងឺធ្ងន់ធ្ងរ៕
ចុចអាន៖គ្រាន់តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


