សុខភាព
ស្រីៗចង់បានស្បែកភ្លឺរលោង និងបន្ថែមជាតិទឹកដល់ស្បែក គួរទទួលទានអាហារ ៩ មុខនេះ
ស្រីៗប្រាកដជាដឹងហើយថា ការផឹកទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃនឹងជួយឲ្យស្បែកស្អាត។ ទន្ទឹមនឹងការជ្រើសរើសផលិតផលថែរក្សាស្បែក ដើម្បីបន្ថែមជាតិទឹកដល់ស្បែក ផ្តល់សំណើមគ្រប់ពេលវេលា មានវិធីមួយទៀតដែលអាចជួយបន្ថែមជាតិទឹកដល់ស្បែកភ្លឺថ្លាតាមបែបធម្មជាតិ នោះគឺជ្រើសរើសទទួលទានអាហារដែលមានជាតិទឹកច្រើន។
១ ត្រសក់ ត្រសក់ជាបន្លែដែលមានជាតិទឹកដល់ទៅ ៩៧% ហើយសម្បូរវីតាមីន និងសារធាតុរ៉ែ ដែលមានតួនាទីជួយរក្សាជាតិទឹកដល់ស្បែក វាធ្វើឲ្យស្បែករបស់មនុស្សស្រីភ្លឺថ្លា ហើយក៏ជួយបំបាត់ភាពជ្រីវជ្រួញបានយ៉ាងល្អ។
២ ឆៃថាវ ឆៃថាវ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ទឹក និងសារធាតុ glycrosides ដែលជាសារធាតុជួយចិញ្ចឹមស្បែក ក៏ដូចជាជួយកាត់បន្ថយស្នាមមុន។ យ៉ាងណាក៏ដោយ បើតាមសៀវភៅសិក្សាចិនបានកត់ត្រាទុកថា ឆៃថាវ មានប្រសិទ្ធិភាពធ្វើឲ្យរាងកាយត្រជាក់ និងជួយកាត់បន្ថយកម្ដៅនៅលើស្បែកពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដូច្នេះហើយក៏ជួយប្រឆាំងនឹងស្នាមជាំ ដែលបណ្ដាលមកពីត្រូវបានត្រូវពន្លឺថ្ងៃផងដែរ។

៣ ផ្កាខាត់ណា ផ្កាខាត់ណាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានប្រយោជន៍សម្រាប់ស្បែក។ វីតាមីន និងសារធាតុរ៉ែដ៏សម្បូរបែបដែលមាននៅក្នុងផ្កាខាត់ណាជួយចិញ្ចឹម និងផ្តល់សំណើមដល់ស្បែក។ វាក៏ជួយការពារជំងឺមហារីកស្បែក ពីការប៉ះពាល់នឹងកាំរស្មីយូវីផងដែរ។
៤ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន A វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ សំខាន់សារធាតុចិញ្ចឹមទាំងនេះក៏ជួយស្តារសំណើមដល់ស្បែកបានយ៉ាងល្អផងដែរ។
៥ ផ្លែស្ត្របឺរី ផ្លែស្ត្របឺរីសម្បូរទៅដោយវីតាមីន C ខ្ពស់។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្លឿនការផ្លាស់ប្តូរកោសិកាស្បែកដែលស្រអាប់ក៏ដូចជាបន្ថែមភាពភ្លឺថ្លា និងភ្លឺថ្លាដល់ស្បែក វាក៏ជួយឲ្យស្បែករលោងផងដែរ។
៦ ផ្លែស្ពឺ ផ្លែស្ពឺសម្បូរទៅដោយវីតាមីន C និងវីតាមីន E ខ្ពស់។ សារធាតុចិញ្ចឹមទាំងនេះជួយបន្សាបរ៉ាឌីកាល់សេរី។ ទន្ទឹមនឹងការជួយបំប៉នស្បែក វាសំខាន់វាក៏ជួយឲ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមជាំ អាចម៍រុយ និងស្នាមអុចខ្មៅដែលបណ្ដាលមកពីមុនផងដែរ។
៧ ឪឡឹក ឪឡឹកមានផ្ទុកសារធាតុ Lycopene ដែលជាសារធាតុជួយប្រឆាំងរ៉ាឌីកាល់សេរី និងការពារជំងឺមហារីកផងដែរ។ ឪឡឹកក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើមានជាតិទឹក ដែលជួយបំបាត់ការស្រេកទឹកក្នុងកម្ដៅ។ វាក៏ជួយស្បែករបស់ពេញដោយទឹកផងដែរ។
៩ ប៉េងប៉ោះ ប៉េងប៉ោះមានផ្ទុកសារធាតុ Lycopene ដែលសារធាតុនេះជួយកាត់បន្ថយស្នាមជ្រួញ ជួយឲ្យស្បែកភ្លឺថ្លា និងពណ៌ផ្កាឈូក ជួយប្រឆាំងនឹងស្នាមជាំ អាចម៍រុយ និងស្នាមអុចខ្មៅ លើសពីនេះ ប៉េងប៉ោះក៏ជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានយ៉ាងល្អផងដែរ។
៩ ត្រសក់ស្រូវ ត្រសក់ស្រូវសម្បូរទៅដោយវីតាមីន A វីតាមីន B3 វីតាមីន C បេតាការ៉ូទីន និង carotenoids ។ សារធាតុចិញ្ចឹមទាំងនេះត្រូវបានចាត់ថ្នាក់ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរារាំងការលូតលាស់នៃកោសិកាមហារីក។ ដូច្នេះហើយទើបធ្វើឲ្យស្បែករបស់ស្រីៗភ្លឺរលោង ហើយក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។

សម្រាប់មិត្តនារីដែលចង់ចិញ្ចឹមស្បែក ឬចង់បន្ថែមជាតិទឹកដល់ស្បែក ធ្វើឲ្យស្បែកស ភ្លឺម៉ត់រលោងតាមបែបធម្មជាតិគួរជ្រើសរើសទទួលទានអាហារទាំង៩ប្រភេទដែលរួមចំណែកបន្ថែមជាតិទឹកដល់ស្បែក ដូចដែលយើងបាននាំយកមកជូនលោកអ្នកខាងលើ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាអ្នកមិនគួរផឹកទឹកដូង លើសពីបីផ្លែក្នុងមួយសប្ដាហ៍?
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


