សុខភាព
នៅសុខៗឈឺបំពង់ក អាចមកពីមូលហេតុទាំង នេះ
ភាគច្រើនអាការឈឺបំពង់ក អាចជារោគសញ្ញាមួយនៃជំងឺផ្ដាសាយ។ យ៉ាងណាមិញ មានកត្តាផ្សេងទៀត ដែលនាំឲ្យយើងកើតមានអាការឈឺ ឬស្ងួតបំពង់ក។ ហេតុនេះហើយ ដើម្បីដោះស្រាយអាការៈមួយនេះ គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្កជាមុនសិន។

១. អាឡ័កស៊ី
យើងតែងតែយល់ថា ការរមាស់ និងកណ្ដាស់ជារោគសញ្ញាដំបូងនៃបញ្ហាអាលែកហ្ស៊ី ប៉ុន្តែអាការៈឈឺ និងរមាស់ក ក៏អាចកើតឡើងនៅពេលដែលយើងអាលែកហ្ស៊ីនឹងអ្វីមួយដែរ។ តួយ៉ាងដូចជា លម្អង ធូលី ឬពពួកផ្សិត ក៏អាចបង្កឲ្យមានការរលាកផ្លូវដង្ហើម ជាហេតុនេះឲ្យយើងឈឺកដោយមិនដឹងខ្លួន។
២. កត្តាបរិយាកាស
ទន្ទឹមនឹងនេះដែរ សារធាតុដែលបង្កឲ្យមានការរលាកដូចជាផ្សែង ឬធូលី អាចបណ្ដាលឲ្យយើងមិនស្រួលក្នុងបំពង់ក ដោយសារតែវារំញោចឲ្យមានប្រតិកម្មImmunologicនៅក្នុងច្រមុះ និងបំពង់ក ក៏ដូចជានាំឲ្យមានការរលាក និងបង្កើនការផលិតស្លេស្ម។
៣. ចាល់អាស៊ីដ
ការចាល់អាស៊ីដក៏អាចនាំឲ្យរលាកបំពង់ក ឈឺបំពង់ក ឬក្អកស្ងួត នេះបើយោងតាមវិបសាយរបស់Cleveland Clinic ហើយដោយសារតែការចាល់អាស៊ីដក្រពះកាន់តែយ៉ាប់យ៉ឺននៅពេលយប់ វាអាចធ្វើឲ្យគ្នាយើងកើតមានអាការៈឈឺក នៅពេលព្រឹកក្រោយភ្ញាក់ពីគេងបាន។
៤. ជំងឺ
ក្នុងករណីកម្រខ្លះ អាការៈឈឺកជាប្រចាំអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាមហារីកបំពង់ក ឬជំងឺអេដស៍។ ជាទូទៅ បញ្ហាសុខភាពទាំងនេះ អមជាមួយនឹងរោគសញ្ញាដទៃទៀត ដែលរួមមានពិបាកលេបអាហារ ដុំពកក ស្លេស្មមានឈាម ឬរោគសញ្ញាដែលស្រដៀងនឹងគ្រុនផ្ដាសាយដែរ។
ភាគច្រើនអាការឈឺបំពង់ក អាចជារោគសញ្ញាមួយនៃជំងឺផ្ដាសាយ។ យ៉ាងណាមិញ មានកត្តាផ្សេងទៀត ដែលនាំឲ្យយើងកើតមានអាការៈឈឺ ឬស្ងួតបំពង់ក។ ហេតុនេះហើយ ដើម្បីដោះស្រាយអាការៈមួយនេះ គ្នាយើងគប្បីស្វែងយល់ពីមូលហេតុបង្កជាមុនសិន។
ក្នុងករណីដែលអាការៈស្ងួតកនៅពេលព្រឹកមិនបណ្ដាលមកពីជំងឺគ្រុនផ្ដាសាយ គ្នាយើងអាចអនុវត្តតិចនិកទាំងនេះ ដើម្បីបំបាត់បញ្ហាស្ងួតក ឬឈឺបំពង់៖
- ញ៉ាំទឹកក្ដៅឧណ្ហៗ ដូចជាទឹកតែជាមួយទឹកឃ្មុំ
- ញ៉ាំអាហារត្រជាក់ៗ ដូចជាការ៉េម ពីព្រោះវាមានគុណប្រយោជន៍ជួយកាត់បន្ថយការរលាក
- ខ្ពុរទឹកអំបិល
- ងូតទឹកក្ដៅឧណ្ហៗ

ពេលណាដែលយើងគួរទៅជួបជាមួយគ្រូពេទ្យ?
ក្នុងករណីដែលអាការៈឈឺបំពង់កនៅតែបន្តលើសពី ៥ថ្ងៃ ព្រមទាំងមានរោគសញ្ញាផ្សេងទៀតអមមកជាមួយ គ្នាយើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ។
- កន្ទួល
- ឈឺត្រចៀក
- ឈឺសន្លាក់
- ក្ដៅខ្លួនលើសពី ៣៨អង្សាសេ
- ស្លេស្មមានឈាម
- ហើមមុខ
- ដុំពកនៅក្នុងក ឬបំពង់ក
- ពិបាកដកដង្ហើម។
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង
ចុចអាន៖ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


