សុខភាព
មូលហេតុ ដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!
ការស្លាប់ភ្លាមៗ (Adult sudden death) គឺជាការស្លាប់ ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វី ដែលអាចពន្យល់ពីការស្លាប់នេះបានទេ។ ជាទូទៅជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។ ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែល ៤សែននាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រហែលជា ៤ម៉ឺននាក់ នៅប្រទេសបារាំង ដែលមូលហេតុចម្បង គឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើង សមាមាត្រនឹងអាយុ)។

នៅប្រទេសសឹង្ហបុរី ជំងឺបេះដូង គឺជាមូលហេតុទី២ នៃការស្លាប់ ស្មើនឹង ២៤% នៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ (ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ) ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងគ្រោះដោយគាំងបេះដូង នៅពេលទៅដល់មន្ទីរពេទ្យ។

មូលហេតុទូទៅ ដែលបណ្តាលឲ្យស្លាប់ភ្លាមៗរួមមាន
– ជំងឺស្ទះសរសៃឈាមបេះដូង
– ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ
– ការលង់ទឹក
– ជំងឺស្ទះសរសៃឈាមខួរក្បាល
– ការលេបថ្នាំហួសកម្រិត
– ការចងក
– ការហឺតផ្សែង
– ការឆក់ខ្សែភ្លើង
– អាឡ័កស៊ីធ្ងន់ធ្ងរ
– ការគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ
ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង (Coronary artery) ដែលគេហៅថា Atherosclerosis។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងរួមមាន

– តឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង
– ជាទូទៅមានរយៈពេលយូរលើសពី ២០នាទី
– ហើយអាចមានសញ្ញារួមផ្សំដូចជា បែកញើស ចង្អោរ ហត់ ឬអស់កម្លាំង។
កត្តាបង្កគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង (Risk factors of heart attack):
– កត្តាបង្កដែលមិនអាចកែប្រែបានមានៈ ភេទ តំណពូជ ជាតិសាសន៍ និងអាយុ
– កត្តាបង្កដែលអាចកែប្រែបានមាន
• ការលើសជាតិខ្លាញ់
• ការលើសសម្ពាធឈាម
• ជំងឺទឹកនោមផ្អែម
• ការជក់បារី
• ការមិនមានលំហាត់ប្រាណ
• ការលើសទម្ងន់
• ស្ត្រេស និងឆេវឆាវ។

ការស្លាប់ភ្លាមៗ អាចនឹងត្រូវបានជួយសង្គ្រោះក្នុងពេលបច្ចុប្បន្ន
– ឆាប់ស្គាល់នូវការស្លាប់ភ្លាមៗ ហើយទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ ១១៩ និងឆាប់ធ្វើការសង្គ្រោះបឋម
– ធ្វើការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗ (CPR: Cardio-Pulmonary Resuscitation)
– ឆាប់ធ្វើការឆក់បេះដូងភ្លាមៗ ដោយ AED (Automatic External Defibrillator)
– ឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីបន្តការព្យាបាល។

ការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។
«សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់ នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចាំបាច់នោះគឺ ចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សារៈសំខាន់នៃការដាក់ស្ថានភាពដេកផ្អៀង ដើម្បីសុវត្ថិភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់