សុខភាព
ក្រុមហ៊ុនឥណ្ឌាត្រូវផ្អាកផលិតកម្ម ក្រោយសេរ៉ូក្អក៤ប្រភេទ ជាប់ពាក់ព័ន្ធការស្លាប់កុមារច្រើននាក់
មន្ត្រីសុខាភិបាលឥណ្ឌា បានបញ្ជាឲ្យក្រុមហ៊ុនផលិតថ្នាំសេរ៉ូក្អក បញ្ឈប់ការផលិតឱសថ បន្ទាប់ពីថ្នាំ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់កុមារ នៅក្នុងប្រទេសហ្គាំប៊ី។

និយតករឥណ្ឌាបានរកឃើញថា ក្រុមហ៊ុនឱសថ Maiden Pharmaceuticals បានបំពានច្បាប់ក្នុងសកម្មភាពផលិត និងការធ្វើតេស្តរបស់ខ្លួន។ ផលិតកម្មទាំងអស់នៅក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងញូវដេលីមួយនេះ ត្រូវបានផ្អាក។
នេះគឺដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃការល្មើស ដែលបានសង្កេតឃើញក្នុងអំឡុងពេលនៃការស៊ើបអង្កេត និងហានិភ័យរបស់វា ចំពោះគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំដែលត្រូវបានផលិត។

មុននេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានជាសកល ជុំវិញថ្នាំសេរ៉ូក្អករបស់ក្រុមហ៊ុន Maiden ចំនួន ៤ប្រភេទ ដែលពាក់ព័ន្ធនឹងការស្លាប់កុមារជិត ៧០ នាក់។
ថ្នាំសេរ៉ូទាំង៤ប្រភេទនោះរួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។

បច្ចុប្បន្ន ការស៊ើបអង្កេតកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌា និងហ្គាំប៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ក្រុមហ៊ុន Maiden មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី BBC នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ WHO ចេញការព្រមានចំពោះថ្នាំសេរ៉ូផ្តាសាយ ៤ប្រភេទ បន្ទាប់ពីកុមារ ៦៦នាក់ស្លាប់ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


