សុខភាព
អត្ថប្រយោជន៍នៃសាច់ទ្រូងមាន់ មិនត្រឹមជួយសម្រកទម្ងន់ ថែមទាំងបង្កើតសាច់ដុំ
សម្រាប់ស្រីៗដែលចង់សម្រកទម្ងន់ ហាត់ប្រាណយកសាច់ដុំ ហើយត្រូវប្រយ័ត្នពេលញ៉ាំតាមរយៈអាហារដែលផ្ដល់សុខភាពមួយដែលយើងធ្លាប់បានឮមក គឺជៀសមិនរួចថាសាច់ទ្រូងមាន់ដែលមនុស្សជាច្រើនគិតថាគួរតែមានប្រូតេអ៊ីនខ្ពស់។
ទោះយ៉ាងណាក៏ដោយ សាច់ទ្រូងមាន់មិនត្រឹមជួយសម្រកទម្ងន់ ថែមទាំងបង្កើតសាច់ដុំឲ្យកាន់តែរឹងមាំផងដែរ។

១ ប្រូតេអ៊ីនខ្ពស់ប៉ុន្តែថាមពលទាប សាច់ទ្រូងមាន់គ្មានស្បែក១០០ ក្រាមផ្ដល់នូវប្រូតេអ៊ីនរហូតដល់ ២២.៥ ក្រាម និងថាមពល ១២០ កាឡូរី ដែលនឹងជួយជួសជុលសរីរាង្គដែលខូចនៅក្នុងរាងកាយពង្រឹងសាច់ដុំ ជួយក្នុងការលូតលាស់។
២ ជួយគ្រប់គ្រងទម្ងន់ សាច់ទ្រូងមាន់គឺសមរម្យសម្រាប់ចម្អិនអាហារសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ដោយសារតែសាច់ទ្រូងមាន់មិនមានជាតិខ្លាញ់ ញ៉ាំយ៉ាងងាយស្រួល លើសពីនេះទៀតវាពោរពេញទៅដោយប្រូតេអ៊ីន។
៣ ធ្វើឲ្យប្រសើរឡើងនូវដំណើរការសាច់ដុំ ប្រូតេអ៊ីនជួយជួសជុលសាច់ដុំដែលខូច។
៤ មានផ្ទុកសារធាតុ ancarnosine កាត់បន្ថយការអស់កម្លាំងសាច់ដុំ វានឹងកាត់បន្ថយបរិមាណអាស៊ីតឡាក់ទិកដែលប្រមូលផ្ដុំនៅក្នុងសាច់ដុំ។ វារក្សាតុល្យភាព pH និងរារាំងការបញ្ចេញអ៊ីយ៉ុងអ៊ីដ្រូសែននៅក្នុងសាច់ដុំ។
៥ ផូស្វ័រខ្ពស់ ជួយថែរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ។
៦ មានផ្ទុកប៉ូតាស្យូម ជួយពង្រឹងការងាររបស់បេះដូង និងសាច់ដុំ។
៧ មានផ្ទុកសារជាតិ selenium ដើម្បីកាត់បន្ថយការរលាកនៃកោសិកា កាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៨ មានផ្ទុកវីតាមីន B3 ដើម្បីជួយបំប្លែងកាបូអ៊ីដ្រាតទៅជាថាមពល។ ធ្វើឲ្យរាងកាយប្រើប្រាស់កាន់តែច្រើន។
៩ មានផ្ទុក leucine ដើម្បីបង្កើនប្រសិទ្ធភាពសាច់ដុំ ជួយធ្វើលំហាត់ប្រាណឲ្យបានយូរ និងកាត់បន្ថយការបំបែកសាច់ដុំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពពួកប៊ឺរី ៥ ផ្លែ ល្អសម្រាប់អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


