Connect with us

សុខភាព

អ្នកស្រាវជ្រាវ ថៃ រកឃើញថា ចង្រិត​ក៏មានប្រូតេអ៊ីនដែរ

បានផុស

នៅ

អ្នកជំនាញ​នៅសាកលវិទ្យាល័យ​ Naresuan ខេត្ត Phitsanuloke ភាគខាងជើងប្រទេសថៃ បានស្រាវជ្រាវរកឃើញថា សត្វចង្រិត​ក៏មានប្រូតេអ៊ីនខ្ពស់ ហើយអាចជួយដោះស្រាយបញ្ហាកង្វះប្រូតេអ៊ីននាពេលអនាគតបានផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើង និងដឹកនាំដោយលោក Kanittha Rutrattanamongkol សាស្ត្រាចារ្យរងនៃមហាវិទ្យាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន និងសត្វល្អិត ។

យោងតាមផ្នែកអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាលថៃក៏បានឲ្យដឹងដែរថា បរិមាណប្រូតេអ៊ីនក្នុងខ្លួនសត្វល្អិតដែលអាចបរិភោគបានចំនួន ១០០ ក្រាម គឺស្មើនឹងសាច់ជ្រូក សាច់មាន់ និងស៊ុត ។

ទោះជាយ៉ាងនេះក្តី លោកបណ្ឌិត Kanittha បញ្ជាក់ថា គុណវិបត្តិនៃប្រូតេអ៊ីនជំនួសនេះ គឺតម្លៃរបស់វាខ្ពស់ជាងប្រូតេអ៊ីនសត្វពី ២០ ភាគរយទៅ ៥០ ភាគរយ ប៉ុន្តែប្រសិន​បើ​មាន​តម្រូវ​ការ និង​ការ​ផ្គត់​ផ្គង់​កាន់​តែ​ច្រើន​នា​ពេល​អនាគត តម្លៃ​នឹង​ធ្លាក់​ចុះ​តាម​នោះ ​៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ​៖ Thai PBS   

ចុចអាន៖ យន្តហោះមួយគ្រឿងដឹកអ្នកដំណើរពេញ ត្រូវរន្ទះបាញ់         

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម