ព័ត៌មានអន្ដរជាតិ
យន្តហោះមួយគ្រឿងដឹកអ្នកដំណើរពេញ ត្រូវរន្ទះបាញ់
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Eagle ដែលពេញទៅដោយអ្នកដំណើរ ត្រូវរន្ទះបាញ់ បន្ទាប់ពីការចុះចតអំឡុងពេលមានព្យុះក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក។

ជើងហោះហើរ Embraer E175 បានជួបហេតុការណ៍នេះ កាលពីចុងសប្តាហ៍ ខណៈវារង់ចាំឲ្យព្យុះកន្លងផុតសិន មុននឹងបន្តដំណើរទៅកាន់ច្រកចេញ។
ហេតុការណ៍ដែលត្រូវបានថតជាប់ដោយលោក Jason William Hamm មួយនេះ បានបង្ហាញពីផ្កាភ្លើងបែកខ្ចាយ ក្រោយយន្តហោះត្រូវរន្ទះបាញ់។
យ៉ាងណាក្តី យន្តហោះនៅតែអាចធ្វើដំណើរទៅកាន់ច្រកចេញបាន ហើយអ្នកដំណើរបានចុះដោយសុវត្ថិភាព រួចអ្នកបច្ចេកទេស ក៏ទៅវាយតម្លៃការខូចខាត។

ជើងហោះហើរ Embraer E175 មិនមែនជាយន្តហោះទីមួយ ដែលត្រូវបានរន្ទះបាញ់នោះទេ។
យន្តហោះមួយគ្រឿងទៀតគឺ Boeing 737 MAX ដឹកអ្នកដំណើរ១៤០នាក់ ក៏ត្រូវរន្ទះបាញ់ផងដែរ ខណៈពេលរៀបនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tocumen ក្នុងទីក្រុង ប៉ាណាម៉ា។
ចំណែកកាលពីខែមីនា មនុស្សចំនួន៧នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ចេញពីទីក្រុង Austin ទៅ Frankfurt បានចុះចតជាបន្ទាន់ក្នុងទីក្រុង Washington DC បន្ទាប់ពីត្រូវបានរន្ទះបាញ់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


