សុខភាព
គុណសម្បត្តិ – គុណវិបត្តិ ពីម៉ាស៊ីនចៀនគ្មានប្រេងឬ Air Fryer កំពុងពេញនិយម
បច្ចុប្បន្ននេះមនុស្សជាច្រើនយកចិត្តទុកដាក់លើម៉ាស៊ីនចៀនគ្មានប្រេង (Air Fryer) ដែលប្រើសម្រាប់ចម្អិនម្ហូបជាច្រើននៅក្នុងផ្ទះ។ វាជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលត្រូវបានគេនិយាយជាញឹកញាប់ ក្នុងចំណោមអ្នកស្រឡាញ់សុខភាព។ ដោយសារតែវាចៀនអាហារដោយគ្មានប្រេង ផ្តល់ឲ្យអាហាររបស់អ្នកមានរសជាតិឈ្ងុយឆ្ងាញ់។
ប៉ុន្តែតើពិតជាមានសុខភាពល្អទេ?ហើយវាមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះដែរ?

គុណសម្បត្តិនៃម៉ាស៊ីនចៀនគ្មានប្រេង
ម៉ាស៊ីននេះ ចម្អិនម្ហូបដោយបំប្លែងថាមពលអគ្គិសនីទៅជាខ្យល់ក្តៅ។ ដូច្នេះហើយមិនត្រូវការប្រេងច្រើនដូចការចៀនក្នុងខ្ទះទេ ហើយអាហារចៀនដោយម៉ាស៊ីនចៀនគ្មានប្រេងមានថាមពលតិច។ ថាមពលពីខ្លាញ់តិចជាងការចៀនធម្មតា។
លើសពីនេះទៀត នៅពេលដែលប្រេងត្រូវបានចៀននៅកម្ដៅខ្ពស់នឹងបណ្ដាលឲ្យមានសារធាតុបង្កមហារីកហៅថា Acrylamide។ ការប្រើឧបករណ៍ចៀនគ្មានប្រេង អាចកាត់បន្ថយហានិភ័យនៃការទទួលសារធាតុបង្កមហារីកប្រភេទនេះ។
គុណវិបត្តិនៃខ្ទះចៀនគ្មានប្រេង
តាមទ្រឹស្តីនៅពេលដែលសាច់ត្រូវបាននាំយកទៅកម្ដៅខ្ពស់ ថាតើប្រេងត្រូវបានប្រើប្រាស់ឬអត់ មានសារធាតុបង្កមហារីក Heterocyclic amines និង Polycyclic aromatic hydrocarbons អាចកើតឡើង។ ដូច្នេះហើយ ការចម្អិនជាមួយខ្ទះដែលគ្មានប្រេងអាចនៅតែមានហានិភ័យនៃសារធាតុបង្កមហារីកទាំងនេះ។
ម៉ាស៊ីនចៀនឬបំពងគ្មានប្រេង តើវាពិតជាល្អសម្រាប់សុខភាពមែនទេ?
បន្ថែមពីលើហានិភ័យនៃសារជាតិបង្កមហារីក មនុស្សជាច្រើនប្រហែលជាយល់ខុស។ អាហារដែលចៀនដោយម៉ាស៊ីនបំពងគឺមានសុខភាពល្អ គ្មានហានិភ័យ ហើយជាលទ្ធផលញ៉ាំអាហារចៀនច្រើន ឬផ្លាស់ប្តូរអាកប្បកិរិយាពីអ្នកដែលមិនញ៉ាំអាហារចៀន ងាកទៅញ៉ាំអាហារចៀន វានឹងប៉ះពាល់ដល់សុខភាព។
តើម៉ាស៊ីនចៀនគ្មានប្រេងស័ក្ដិសមនឹងនរណា?
សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារបំពងច្រើន និងបារម្ភអំពីទម្ងន់ ខ្ទះគ្មានប្រេងគឺជាជំនួយការមួយដើម្បីកាត់បន្ថយបរិមាណកាឡូរីក្នុងអាហារចុះ។ ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងថាមពល និងហានិភ័យនៃជំងឺមហារីកដ៏មានសក្តានុពល ការចំហុយ ឬស្ងោរ នៅតែជាវិធីចម្អិនដែលមានសុខភាពល្អជាងការចៀន។
សរុបមក ថាតើត្រូវទិញម៉ាស៊ីនចៀនគ្មានប្រេងល្អឬអត់ អាស្រ័យលើគោលបំណងនៃការទិញ និងអ្នកនិយមទទួលទានដំឡូងបំពងឬអាហារបំពងញឹកញាប់តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកដូងមានប្រយោជន៍ច្រើន តែអ្នកជំងឺតម្រងនោម និងបេះដូងគួរប្រយ័ត្នបំផុត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


