សុខភាព
ផ្លែឈើ១០មុខ មានប្រយោជន៍ដល់រាងកាយយ៉ាងច្រើន
តើផ្លែឈើដែលយើងទទួលទានជាប្រចាំមានអត្ថប្រយោជន៍អ្វីខ្លះ? តាមពិតផ្លែឈើគ្រប់ប្រភេទសុទ្ធតែមានអត្ថប្រយោន៍យ៉ាងច្រើនដល់សុខភាពរាងកាយ គ្រាន់តែយើងទទួលទានឲ្យសមល្មម និងមានកម្រិតប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាផ្លែឈើ១០ប្រភេទ ដែលមានប្រយោជន៍យ៉ាងច្រើននិងគួរបរិភោគរាល់ថ្ងៃផងដែរ។

១ ផ្លែប៉ោម មានរសជាតិផ្អែម ប៉ុន្តែជាតិស្ករក្នុងឈាមកើនឡើងយឺត។ សក្ដិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលគ្រប់គ្រងជាតិស្ករក្នុងឈាម ប្រឆាំងអុកស៊ីតកម្ម និង collagen ដែលល្អសម្រាប់សុខភាពស្បែក ជួយបិទបាំងស្នាមអាចពន្យាភាពចាស់បាន។
២ ផ្លែក្រូច អាចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយថែមទាំងធ្វើឲ្យស្បែកស្អាត និងភ្លឺថ្លាទៀតផង។ ក្រូចអាចផ្តល់ជាតិកាល់ស្យូម ពង្រឹងឆ្អឹង ប៉ុន្តែបើគ្មានវីតាមីន D រាងកាយមិនអាចស្រូបយកជាតិកាល់ស្យូមបានទេ។ ផ្លែក្រូចក៏អាចការពារជំងឺភ្នែកឡើងបាយដូចគ្នា។
៣ ទំពាំងបាយជូ ការទទួលទានទំពាំងបាយជូជាប្រចាំ អាចជួយបំប៉នខួរក្បាល បំប៉នបេះដូង និងជាថ្នាំបញ្ចុះទឹកនោម។ ទំពាំងបាយជូក៏អាចប្រឆាំងមហារីកផងដែរ។
៤ ផ្លែស្ត្របឺរី ការទទួលទានផ្លែស្ត្របឺរី នឹងជួយកាត់បន្ថយសំពាធឈាម បំប៉នភ្នែក និងការពារជំងឺបេះដូង។ ហើយផ្លែស្ត្របឺរីមានផ្ទុកវីតាមីន C និង phytonutrients ជួយដល់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។
៥ មង្ឃុត ជួយការពារជំងឺរបេង មានសារធាតុប្រឆាំងបាក់តេរី រក្សាកម្រិតសំពាធឈាម មានផ្ទុកសារធាតុរ៉ែដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម ដែលជាសារធាតុរ៉ែដែលជួយកាត់បន្ថយសំពាធឈាម ជួយបង្កើនភាពស៊ាំ មង្ឃុតជាផ្លែឈើមួយប្រភេទដែលមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។
៦ ឪឡឹក ជាផ្លែឈើដែលស័ក្តិសមសម្រាប់អ្នកដែលកំពុងគ្រប់គ្រងទម្ងន់។ ព្រោះវាជាផ្លែឈើដែលមានជាតិស្ករទាប កាឡូរីទាប និងការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម។ គ្រប់គ្រងកម្រិតសម្ពាធឈាម មានផ្ទុកវីតាមីន A ដើម្បីជួយបំប៉នភ្នែក ជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ។ បន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយការរលាក និងក្រហម ជួយចិញ្ចឹមស្បែក និងសក់រឹងមាំ។
៧ ទម្លាប់ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយឱកាសនៃជំងឺមហារីក។ ទម្លាប់ គឺជាផ្លែឈើដែលមានឥទ្ធិពលត្រជាក់ ជួយបន្ថយរោគសញ្ញានៃកំដៅខាងក្នុង។ វាគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ផូស្វ័រ កាល់ស្យូម វីតាមីន C និងវីតាមីន A ស័ក្តិសម សម្រាប់អ្នកដែលកំពុងមើលរបបអាហាររ។ ព្រោះទម្លាប់ គឺជាផ្លែឈើដែលមានកាឡូរីទាប និងមានជាតិខ្លាញ់។ វីតាមីន A នៅក្នុងផ្លែទម្លាប់ ជួយបំប៉នភ្នែក ពន្យឺតការចុះខ្សោយនៃភ្នែក កាត់បន្ថយឱកាសនៃជំងឺភ្នែកឡើងបាយ។

៨ Pear ជួយក្នុងដំណើរការរំលាយអាហារ និងការបញ្ចេញចោល។ រំញោចដំណើរការនៃប្រព័ន្ធភាពស៊ាំ
បំបាត់ការស្រេកទឹក ធ្វើឲ្យត្រជាក់ និងជួយស្ដារកោសិកាស្បែកដែលអស់កម្លាំង។ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការចុះខ្សោយកោសិកា។
៩ Cherries មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងជំងឺមហារីក និងពន្យាភាពចាស់។ មានផ្ទុកសារធាតុ anthocyanin ដែលកាត់បន្ថយកម្រិតជាតិស្ករ ការពារជំងឺទឹកនោមផ្អែម មានសារជាតិ lutein ដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ និងជួយកាត់បន្ថយការកើតឡើងនៃជំងឺភ្នែកឡើងបាយ និជួយធ្វើឲ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមមុន កាត់បន្ថយស្នាមអុចខ្មៅ។
១០ ផ្លែគីវី ជួយបន្ថយការឆ្លងមេរោគរលាកផ្លូវដង្ហើមផ្នែកខាងលើ។ រំញោចការងាររបស់ពោះវៀន និងប្រព័ន្ធរំលាយអាហារ។ ជួយឱ្យអ្នកគេងលក់ស្រួល។ មានប្រសិទ្ធិភាពជន៍លើកម្រិតសម្ពាធឈាម រួមទាំងអាចមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើចេកប្រភេទនីមួយៗ មានអត្ថប្រយោជន៍ និងគ្រោះថ្នាក់អ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


