សុខភាព
ហេតុអ្វីបានជាកើតជំងឺឈឺសន្លាក់ឆ្អឹងថ្គាម?
ជំងឺឈឺសន្លាក់ឆ្អឹងថ្គាម(TMJ pain dysfuntion) ជាបញ្ហាប្រឈមមួយដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ ដោយលោកអ្នកមានការឈឺចាប់នៅម្ដុំជិតខាងមុខត្រចៀកពេលធ្វើចលនា បិទបើកមាត់ ពេលទំពាចំណីអាហារឬសូរសំឡេងគ្រិកៗ ដែលអាចឈានទៅដល់ការ ហាមាត់បានតូច។ ការឈឺចាប់អាចធ្វើឲ្យឈឺដល់ក្បាលតំបន់កស្មានិងខ្នងផ្នែកខាងក្រោយ


ក. តើបញ្ហានេះកើតលើវ័យណា?
គេសង្កេតឃើញអ្នកជំងឺចាប់ផ្ដើមមានបញ្ហាពីអាយុ ២០ ទៅ ៣០ ឆ្នាំឡើង ដោយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។
ខ. តើលោកអ្នកមានរោគសញ្ញាអ្វីខ្លះ?
– មានឮ សូរសំឡេងគ្រិកៗ (Clicking sound) ពេលបិទឬបើកមាត់
– ពេលប៉ះម្ដុំសៀតផ្កា អាចមានអារម្មណ៍ឈឺ
– មានអារម្មណ៍រួយសន្លាក់ឬកម្រិតចលនាសន្លាក់
– ឈឺចាប់ម្ដុំសៀតផ្កាខាងមុខត្រចៀក ហើយរាលដាលដល់ឈឺក្បាល ឈឺតំបន់ក តំបន់ស្មា តំបន់ខ្នងខាងក្រោយ
– មានការឈឺចាប់ពេលទំពាចំណីអាហារ
គ. តើមូលហេតុអ្វីដែលនាំឲ្យមានបញ្ហានេះ?
– ការប៉ះទង្គិចដោយផ្ទាល់ទៅលើសន្លាក់ឆ្អឹងថ្គាមដូចជា
· គ្រោះថ្នាក់ចរាចរណ៍
· ការលេងកីឡា
· ឬការវាយគ្នា
– ការប៉ះទង្គិចដោយ មិនផ្ទាល់ទៅលើសន្លាក់ឆ្អឹងថ្គាម
· ការស្ងាបដោយហាមាត់ធំ
· ការដាក់ថ្នាំសណ្តំ
· ការស្រកៀតធ្មេញ
· ការខាំរបស់រឹងខ្លាំង
– បញ្ហាកំណាំធ្មេញមិនប្រក្រតី
– ការដាក់ធ្មេញសិប្បនិម្មិតមិនត្រូវតាមបច្ចេកទេស
– ការបាត់បង់ធ្មេញយូរហើយមិនដាក់ជំនួសវិញ
– ជំងឺទាក់ទងនឹងរចនាសម្ព័ន្ធសន្លាក់
· ការលូតវែងឬប្រែប្រួល ឆ្អឹងសន្លាក់
· ការផ្លាស់ទីកន្លែងខុសទីតាំងរបស់ ឌីស សន្លាក់
· បញ្ហាទឹកសន្លាក់ ជំងឺសន្លាក់ផ្សេងៗ
– បញ្ហាប្រព័ន្ធសាច់ដុំទំពា
– ជំងឺស្ត្រេស
· គេសង្កេតឃើញ ៥០% អ្នកជំងឺមានបញ្ហាសន្លាក់ឆ្អឹងថ្គាមមានការកើតស្ត្រេសគិតចាប់ពី ៣ ទៅ ៦ខែមុនពេលចាប់ផ្ដើមឈឺសន្លាក់
ឃ. តើវិធីសាស្ត្រព្យាបាលមានអ្វីខ្លះ?
ការព្យាបាល គឺអាស្រ័យទៅលើការរកមូលហេតុ និងការធ្វើរោគវិនិច្ឆ័យ ទៅតាមករណីនីមួយៗ។ ការព្យាបាលជាទូទៅរួមមាន៖
– លំហាត់ប្រាណចលនាសន្លាក់ឆ្អឹងថ្គាម
– វិធីសាស្ត្រស្អំទឹកកកឬទឹកត្រជាក់
– ការប្រើប្រាស់ថ្នាំ
– ការប្រើឧបករណ៍ ពាក់ក្នុងមាត់ដែលសម្រួលដល់ការសម្រាករបស់សាច់ដុំ
– ការធ្វើឲ្យប្រសើរឡើងវិញនូវលំនឹង កំណាំធ្មេញ
– ការព្យាបាលដោយប្រើកាំរស្មីការវះកាត់
– ការប្រើវិធីសាស្ត្រខាងលើរួមគ្នា


សូមណាត់ជួបជាមួយទន្តបណ្ឌិតឯកទេសនិងក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ប្រឹក្សា ធ្វើរោគវិនិច្ឆ័យ និងទទួលបានប្រសិទ្ធភាពការព្យាបាលទៅតាមករណីលោកអ្នក សូមកុំប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯង ដែលអាចបង្កជាហានិភ័យដល់សុខភាព៕






អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីការពារ ការកើតគីសក្រពេញគល់រោម លើខ្នង ឬលើខ្លួន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


