សុខភាព
តើអ្នកជាពីជំងឺកូវីដ-១៩អាចមានអង់ទីគ័រការពារខ្លួនទេ?
អំឡុងពេលដែលវីរុស COVID-19 កំពុងរាតត្បាតពេញពិភពលោក មានការចោទឡើងថាក្រោយពីអ្នកឆ្លងវីរុសនេះជាសះស្បើយ តើអ្នកទាំងនោះនឹងលែងឆ្លងម្ដងទៀតឬយ៉ាងណា។
ដោយសារវីរុសនេះជាវីរុសថ្មី ដូចនេះហើយមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថាវីរុស SARS-CoV-2 ឬ COVID-19 នេះអាចនឹងបង្កឲ្យមានអង់ទីករដូចវីរុសកូរ៉ូណាដទៃទៀតដែរ។ នេះមានន័យថារាងកាយនឹងមានអង់ទីករការពារវីរុសនេះយ៉ាងតិចណាស់ពីរទៅបីឆ្នាំ និងអាចការពារមិនឲ្យឆ្លងម្ដងទៀតយ៉ាងហោចណាស់ក្នុងរយៈពេលខ្លីដែរ។

ការសិក្សាទៅលើវីរុស SARS-CoV-2 បានឲ្យដឹងថាការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវីរុសបានបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សមួយចំនួន។ នៅពេលវីរុសវាយលុកទៅកោសិកាក្នុងរាងកាយ កោសិកានោះមានតួនាទីពីរមុននឹងងាប់។ កោសិកាដែលឆ្លងមេរោគនេះនឹងបញ្ជូនសញ្ញាទៅប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងវីរុសCOVID-19 ហើយក៏ត្រូវឲ្យសញ្ញាទៅកោសិកានៅក្បែរដើម្បីពង្រឹងកោសិកាទាំងនោះដោយបញ្ចេញនូវប្រូតេអ៊ីនឈ្មោះ interferons។ នៅពេលប្រូតេអ៊ីន interferons ចូលទៅក្នុងកោសិកានៅក្បែរកោសិកាដែលឆ្លង ប្រូតេអ៊ីននឹងភ្ញោចឲ្យកោសិកាទាំងនោះស្ថិតក្នុងទម្រង់ការពារ។ កោសិកាទាំងនោះនឹងពន្យឺតមេតាប៉ូលីស បញ្ឈប់ការបញ្ជូនប្រូតេអ៊ីន និងម៉ូលេគុលផ្សេងៗ រួមទាំងពន្យឺតដំណើរការវីរុសបំបែកខ្លួនក្នុងកោសិកា។
ការសិក្សាចេញផ្សាយនៅ Journal Cell បានរកឃើញថាវីរុស SARS-CoV-2 បានរារាំងការបញ្ជូនសញ្ញា interferonនេះ និងមិនអាចឲ្យកោសិកាប្តូរទៅស្ថិតក្នុងទម្រង់ការពារដែលងាយស្រួលក្នុងការឆ្លងវីរុស។ វីរុស SARS-CoV-2 នឹងបន្ដបំបែកខ្លួនក្នុងសួត និងខណៈពេលនោះក៏បន្ដបញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធភាពស៊ាំ។ សម្រាប់មនុស្សមួយចំនួន ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំគឺគ្រប់គ្រាន់ក្នុងការប្រឆាំងវីរុស។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត នៅពេលវីរុសបន្តបំបែកខ្លួនក្នុងកោសិកា ប្រព័ន្ធភាពស៊ាំបានវាយលុកកោសិកាដែលឆ្លងវីរុស និងកម្ចាត់នូវកម្ទេចកម្ទីនៃកោសិកាងាប់ ហើយបានកម្ទេចកោសិកានៅក្បែរនោះដែរ ក្នុងគោលបំណងទប់ស្កាត់ការខូចខាត។ ដោយឡែកបើវីរុសបន្តចូលទៅក្នុងកោសិកាសួត នោះប្រព័ន្ធភាពស៊ាំអាចនឹងបង្កការខូចខាតដោយធ្វើឲ្យជាលិកាសួតមានការរលាក ហើយសរសៃឈាមនឹងចាប់ផ្ដើមជ្រាបសារធាតុរាវទៅក្នុងសួត។ នេះហើយដែលអ្នកជំងឺមានស្ថានភាពជំងឺធ្ងន់ធ្ងរក្រោយពីឆ្លងវីរុសពីរសប្ដាហ៍។

នេះអាចជាដំណឹងអាក្រក់ ប៉ុន្តែដោយសារការបញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធភាពស៊ាំមានភាពប្រក្រតី ធ្វើឲ្យអ្នកជំងឺដែលជាសះស្បើយពីជំងឺ COVID-19 មានអង់ទីករការពារវីរុសនេះ។ ការសិក្សាជាច្រើនបានរកឃើញអ្នកជំងឺជាសះស្បើយមានកម្រិតអង់ទីករប្រឆាំងវីរុស SARS-CoV-19 ឬ COVID-19 ខ្ពស់។ ដោយហេតុនេះហើយទើបអ្នកវិទ្យាសាស្ត្រមិនសូវមានការព្រួយបារម្ភទៅលើការតេស្ដវិជ្ជមាននៃវីរុសនេះម្ដងទៀតនៅលើអ្នកជំងឺជាសះស្បើយ។ អ្នកទាំងនេះមិនបានឆ្លងម្ដងទៀតទេ ព្រោះក្នុងរាងកាយមានអង់ទីករ ប៉ុន្តែនេះ មកពីឧបករណ៍តេស្ដដែលចាប់យកបំណែកវីរុសនៅសល់ពីការឆ្លងលើកមុន។
ដោយសារវីរុស SARS-CoV-19 ទើបតែឆ្លងទៅលើមនុស្សរយៈពេល៥ទៅ៦ខែប៉ុណ្ណោះទើបអ្នកវិទ្យាសាស្រ្តពិបាកក្នុងការដឹងពីរយៈពេលដែលអង់ទីករអាចនៅក្នុងរាងកាយ។ ក្នុងការសិក្សាមួយអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាអ្នកជំងឺ COVID-19 អាចរក្សាអង់ទីករសម្រាប់វីរុស នេះ រយៈពេលពីរសប្ដាហ៍ក្រោយចេញពីមន្ទីរពេទ្យ។
ភស្តុតាងពីការសិក្សាទៅលើវីរុសកូរ៉ូណាផ្សេងៗបានឲ្យដឹងថាអង់ទីករអាចនៅក្នុងរាងកាយបានយូរជាងនេះ។ ម៉្យាងទៀត ការសិក្សាទៅលើប្រូតេអ៊ីន និងហ្សេនរបស់វីរុស SARS-CoV-2 បានលើកឡើងថាវីរុសនេះអាចនឹងបង្កឲ្យមានអង់ទីកររយៈពេលយូរដែលស្រដៀងទៅនឹងវីរុស SARS (២០០២)ឬ MERS (២០១២)។ ការសិក្សាទៅលើ SARS និងMERSបានអះអាងថាកម្រិតអង់ទីករក្នុងរាងកាយអាចមានរយៈពេលយ៉ាងតិច២ទៅ៣ឆ្នាំ និងចាប់ផ្ដើមថយចុះទៅតាមពេលវេលា។
ប្រព័ន្ធភាពស៊ាំក៏បានផលិតកោសិកាប្រព័ន្ធភាពស៊ាំមួយប្រភេទគឺ កោសិកា T ដើម្បីឆ្លើយតបទៅនឹងការឆ្លងវីរុសកូរ៉ូណា។ កោសិកា T នេះមានការពិបាកក្នុងការរកឃើញក្នុងឈាម និងការសិក្សា។ ប៉ុន្តែវីរុសកូរ៉ូណាហាក់ដូចជាអាចភ្ញោចការផលិតកោសិកានេះជាពិសេស។ ការសិក្សាមួយទៅលើវីរុស SARS បានចេញផ្សាយក្នុង Journal Vaccine រកឃើញថាកោសិកា T នេះអាចនៅក្នុងរាងកាយបានរហូតដល់១១ឆ្នាំក្រោយការឆ្លង។

ទោះបីជាយ៉ាងនេះក៏ដោយ អ្នកវិទ្យាសាស្ត្រនៅមិនទាន់ដឹងច្បាស់តើកម្រិតអង់ទីករប៉ុនណាទើបគ្រប់គ្រាន់ក្នុងការការពារ ការឆ្លងវីរុសកូរ៉ូណានៅថ្ងៃអនាគត និងតើរយៈពេលប៉ុន្មានទើបអង់ទីករថយចុះក្រោមកម្រិតនោះទេ។ អ្នកវិទ្យាសាស្រ្តក៏មិនទាន់ច្បាស់ថាតើអ្នកមានអង់ទីករហើយអាចចម្លងវីរុសទៅអ្នកផ្សេងបានដែរឬទេនៅពេលកំពុងប្រឆាំងនឹងការឆ្លងលើកទី២។ ប៉ុន្តែបើការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំខ្លាំងក្នុងការកម្ចាត់វីរុសបានលឿន អ្នកឆ្លងអាចនឹងមិនចម្លងបន្ត។ អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយអាចនឹងឲ្យវីរុសបំបែកខ្លួនក្នុងរាងកាយបាន និងអាចចម្លងទៅអ្នកដទៃ។
ភាពមិនច្បាស់លាស់នៃប្រព័ន្ធភាពស៊ាំនេះមិនមានផលប៉ះពាល់ក្នុងការបង្កើតវ៉ាក់សាំងទេ ព្រោះផលប្រយោជន៍នៃវ៉ាក់សាំងគឺអ្នកវិទ្យាសាស្ត្រអាចចម្លងប្រូតេអ៊ីនរបស់វីរុសដែលអាចភ្ញោចការឆ្លើយតបប្រព័ន្ធភាពស៊ាំដែលមានប្រសិទ្ធភាពបំផុត។ ដូចនេះហើយវ៉ាក់សាំងអាចនឹងបង្កើតអង់ទីករក្នុងរាងកាយបានយូរជាងអង់ទីករដែលមានពេលឈឺ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ រឿង ៦ យ៉ាងត្រូវធ្វើក្រោយជាសះស្បើយពីជំងឺកូវីដ-១៩
ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន