Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជាសះស្បើយពី ដែលតា មានអង់ទីគ័រការពារបានល្អដូចចាក់វ៉ាក់សាំងពីរដូស

បានផុស

នៅ

យោងតាមប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា អ្នកជំងឺជាសះស្បើយពីកូវីដបំប្លែងខ្លួន ដែលតា ភាគច្រើន សរីរាង្គពួកគេអាចផលិតអង់ទីគ័រការការពារវីរុសបានល្អដូចគ្នាទៅនឹងអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីការិយាល័យស្ថិតិជាតិ អង់គ្លេស (ONS) ដែលចុះផ្សាយដោយ Daily Mail នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២១ បានរកបង្ហាញថា ជនជាតិអង់គ្លេសដែលមិនទាន់ចាក់វ៉ាក់សាំង តែធ្លាប់ឆ្លងកូវីដបំប្លែងខ្លួនប្រភេទ ដែលតា មិនមានហានិភ័យតេស្តវិជ្ជមានជាលើកទីពីររហូតដល់ ៧១%។

បន្ថែមពីលើនេះ របាយការណ៍ដដែលបានបញ្ជាក់អំពីប្រសិទ្ធភាពវ៉ាក់សាំងក្រោយចាក់ដូសទី២រួចរាល់ផងដែរ។ ក្នុងនោះហានិភ័យនៃការឆ្លងមេរោគត្រូវបានកាត់បន្ថយប្រមាណ ៦៧ ភាគរយ ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំង Pfizer ឬ AstraZeneca ពីរដង។

ONS អះអាងថា គ្មានវ៉ាក់សាំងណាមួយមានភស្តុតាងផ្តល់ឱ្យរាងកាយមនុស្សអាចបង្កើតភាពស៊ាំមិនឱ្យឆ្លងកូវីដទាល់តែសោះនោះទេ បើទោះបីជាការស្រាវជ្រាវមួយចំនួនហាក់បង្ហាញលទ្ធផលផ្ទុយពីនេះក៏ដោយ។ នេះបើផ្អែកលើការធ្វើតេស្តវិជ្ជមានមនុស្សជាង ៨ពាន់នាក់ នៅទូទាំងចក្រភពអង់គ្លេស ដោយបានរកឃើញករណីថ្មីនៃកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ​ហក់ឡើងខ្ពស់នៅក្នុងស្រុក។

More than 90% of COVID-19 patients are unvaccinated | Stockwatch - All  about the economy

ដោយឡែក ការការពារពីការចាក់វ៉ាក់សាំងពីរដូសហាក់ដូចជាធ្លាក់ចុះប្រសិទ្ធភាព កំលុងចាក់បាន ៥-៦ខែរួចមក ហើយនេះជាមូលហេតុដែលមនុស្សត្រូវចាក់ដូសជំរុញ ដើម្បីផលិតអង់ទីគ័រទប់ទល់ជាមួយនឹង កូវីដបំប្លែងខ្លួនប្រភេទ ដែលតា។

ONS បានពិនិត្យមើលលទ្ធផល PCR វិជ្ជមានចំនួន ៨៣០៦ នាក់ នៅចន្លោះថ្ងៃទី ១៧ ខែឧសភា ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១។ លទ្ធផលបង្ហាញថា អ្នកបានចាក់វ៉ាក់សាំងពេញលេញរួចហើយ អាចទប់ស្កាត់ការចម្លងប្រមាណពី ៦៤-៧០% ខណៈអ្នកជំងឺធ្លាប់វិជ្ជមាន កូវីដបំប្លែងខ្លួនប្រភេទ ដែលតា សរីរាង្គមានកងការពារជាមធ្យម ៦៧%៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វ៉ាក់​សាំង​ Valneva​ បង្កើត​អង់​ទីគ័រ​​ដល់​​​៩៥%​ ខ្លាំង​ជាង ​AstraZeneca ទៀត

ចុចអាន៖ អ៊ីស្រាអែល រកឃើញក្រុមមនុស្សមួយប្រភេទ មានបញ្ហារលាកសាច់ដុំបេះដូង ក្រោយចាក់ដូសទី២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម