សន្តិសុខសង្គម
អភិបាលខេត្តកែប ណែនាំឲ្យអាជ្ញាធរចុះរុះរើប៉ាណូ និងផ្លាកដែលផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ
លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីថ្ងៃទី២៤កក្កដា បានណែនាំឲ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដាក់ផ្លាកផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវរុះរើចេញដើម្បីលើកកម្ពស់សីលធម៌ដល់សង្គមប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារ។

អភិបាលខេត្តកែបបានលើកឡើងថា ការដាក់ផ្សព្វផ្សាយស្រាបៀរគ្រឿងស្រវឹងនៅតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈ និងទីតាំងសាធារណៈនានា ធ្វើឱ្យមានភាពអវិជ្ជមាននៅក្នុងសង្គម ជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹង ដែលឈានដល់ការបង្កអំពើហិង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារសេពគ្រឿងស្រវឹងជាដើម។
ជាមួយគ្នានេះលោកក៏ស្នើឱ្យប្រជាពលរដ្ឋមានការចូលរួមចំណែកការដើម្បីលើកកម្ពស់សីលធម៌ដល់សង្គមប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារខ្មែរ និងចូលរួមរក្សាសណ្តាប់ធ្នាប់សោភ័ណភាព នៅតាមផ្លូវ ទីប្រជុំជននានាឬនៅតាមដងផ្លូវសាធារណៈ នៅក្នុងភូមិសាស្ត្រខេត្តកែបទាំងអស់គ្នា។ ជាមួយនឹងការជូនដំណឹងនេះ លោក សោម ពិសិដ្ឋ ក៏បានណែនាំឱ្យអាជ្ញាធរក្រុង ស្រុកត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ខែ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


