ព័ត៌មានជាតិ
អាជ្ញាធរបញ្ឈប់ឱ្យអាជីវករ លក់គ្រឿងស្រវឹង នៅទីតាំងសំខាន់ៗ នៅរមណីយដ្ឋានភ្នំសំពៅ
រដ្ឋបាលស្រុកបាណន់បានតម្រូវឲ្យអាជីវករលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទលើទីតាំងសំខាន់ៗ មួយចំនួននៅរមណីយដ្ឋានភ្នំសំពៅធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ។

ការតម្រូវដល់អាជីវករបែបនេះ ស្របពេលរដ្ឋបាលស្រុកបាណន់បានចុះណែនាំក្រុមអាជីវករមិនឱ្យលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ និងគ្រប់ការលក់ដូរផ្សេងៗ ដោយគ្មានសណ្តាប់ធ្នាប់ នៅតាមចិញ្ចើមផ្លូវនៅបរិវេណមុខព្រះអង្គធំ និងក្នុងវត្តភ្នំសំពៅ ស្ថិតនៅភូមិ ភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវអនុវត្ដចាប់ពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៤តទៅ។
ប្រជាពលរដ្ឋនៅតំបន់នោះ គាំទ្រវិធានការខាងលើ ព្រោះរមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ មានលក្ខណៈជាទីសក្ការៈរបស់មនុស្សទូទៅ តាមបែបទំនៀមទម្លាប់សាសនា។

រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ហើយក៏ជាប្រវត្តិសាស្ត្រដំបូងគេក្នុងខេត្តបាត់ដំបង ដែលបានឆ្លាក់រូបបដិមាដ៏ធំនៅលើជញ្ជាំងថ្មភ្នំ សម្រាប់មនុស្សគ្រប់ស្រទាប់គោរពប្រតិបត្តិ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងនៅថ្ងៃនេះដែរថា កន្លងមកលោកបានហាមប្រាមជាញឹកញ៉ាប់ និងសំណូមពរដល់អាជីវករតាំងលក់គ្រឿងស្រវឹងនៅបរិវេណវត្ត និងតាមដងផ្លូវប្របជើងភ្នំដែលមានពុទ្ធរូបបដិមាដ៏ធំផងនោះ តែពួកគាត់ហាក់មិនស្តាប់តាម។
លោកថា រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ គឺជាគោលដៅកម្សាន្តមួយតាមបែបទេសចរណ៍វប្បធម៌ និងជាទីសក្ការៈ៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


