សន្តិសុខសង្គម
រដ្ឋបាលខេត្តកណ្ដាលណែនាំឲ្យម្ចាស់អាជីវកម្មផ្សព្វផ្សាយស្រាបៀរនៅបណ្ដោយផ្លូវជាតិលេខ១ត្រូវរុះរើចេញឲ្យអស់ត្រឹមថ្ងៃទី២៥កក្កដា
រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំដល់ម្ចាស់អាជីវកម្មផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រូវរើរុះអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទត្រឹមថ្ងៃទី២៥កក្កដា។ ជាមួយនឹងការជូនដំណឹងនេះ រដ្ឋបាលខេត្តក៏បានព្រមានដល់ម្ចាស់អាជីវកម្មណាដែលមានការយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនណឹង រដ្ឋបាលខេត្តនឹងចាត់វិធានការច្បាប់។
តាមរយៈសេចក្ដីជូនដំណឹង ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទពុំមានច្បាប់អនុញ្ញាត ពុំមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយត្រឹមត្រូវ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាពសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ ក្នុងន័យនេះ រដ្ឋបាលខេត្តស្នើដល់ម្ចាស់ក្រុមហ៊ុនស្រាបៀរ និងម្ចាស់អាជីវកម្ម សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ដែលបានតំឡើងអាហ្វីស ប៉ាណូ និងផ្ទាំងផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទដែលអត់ច្បាប់ ត្រូវធ្វើការរុះរើយកចេញឱ្យអស់ពីលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រង់ចំណុចចាប់ពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តកណ្តាល-ខេត្តព្រៃវែង យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
រដ្ឋបាលខេត្តក៏បានព្រមានដែរថា ក្នុងករណីយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនដំណឹងនេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តនឹងធ្វើការចុះរុះរើអាហ្វីស ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទក្នុងភូមិសាស្ត្រខាងលើ និងចាត់វិធានការច្បាប់។
គួររំឭកថា នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


