សុខភាព
កូវីដ-១៩គ្រោះថ្នាក់ខ្លាំងចំពោះមនុស្សចាស់ នេះជាតិចនិកមើលថែចាស់ៗចៀសផុតពីការចម្លង
មនុស្សចាស់មានសុខភាពមិនមាំទាំ និងមានជំងឺរ៉ាំរ៉ៃជាងក្មេងៗ ប្រព័ន្ធភាពស៊ាំរបស់ក៏ចុះខ្សោយពិបាកទប់ទល់នឹងជំងឺ ឬការឆ្លងមេរោគ និងវីរុសផ្សេងៗ ហើយការព្យាបាលឲ្យជាសះស្បើយក៏ពិបាក យឺត និងស្មុគស្មាញទៀត។ អំឡុងពេលនេះ គ្នាយើងមួយចំនួនមានការព្រួយបារម្ភខ្លាំងពីឪពុកម្ដាយចាស់របស់យើង ខ្លាចគាត់ឆ្លងវីរុសកូវីដ-១៩ នេះ ប៉ះពាល់ដល់សុខភាព ឬអាចបាត់បង់ជីវិតបាន។ ខាងក្រោមនេះជាតិចនិកថែទាំសុខភាពមនុស្សចាស់ យើងអាចសាកល្បងការពារពួកគាត់ពីវីរុសកាចសាហាវកូវីដ-១៩ បានដូចជា៖

១. ប្រាកដថា យើងមានសុខភាពល្អ
ជំហានដំបូងដែលយើងត្រូវធ្វើ ដើម្បីមើលថែសុខភាពមនុស្សចាស់ គឺត្រូវប្រាកដថា យើងខ្លួនឯងផ្ទាល់មិនមានផ្ទុកវីរុសនេះ ដោយធ្វើតាមការណែនាំការពារពីក្រសួងសុខាភិបាលដូចជា៖
- លាងដៃឲ្យបានញឹកញាប់ និងស្អាតជានិច្ច
- ចៀសវាងកន្លែងមនុស្សច្រើន
- ក្អក ឬកណ្ដាស់ខ្ទប់មាត់ ច្រមុះជាមួយកន្សែង ក្រដាស ឬកែងដៃ
- មិនត្រូវប៉ះពាល់បរិវេណផ្ទៃមុខ
- សម្អាត សម្លាប់មេរោគលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ជំនួយដែលឪពុកម្ដាយយើងប្រើ (ឧ.រទះរុញ ឈើច្រត់…)
២. ទិញរបស់របរដោយខ្លួនឯង

យោងតាមអង្គការ UNICEF បានឲ្យដឹងថា អំឡុងពេលនេះ យកល្អ យើងគួរចេញទៅទិញអ៊ីវ៉ាន់ បន្លែ សាច់ទុក ឬរបស់របរត្រូវការប្រើប្រាស់រាល់ថ្ងៃដោយខ្លួនឯង និងកុំឲ្យមនុស្សចាស់ចេញទៅខាងក្រៅ។ មួយវិញទៀត អ្វីដែលសំខាន់នោះ គួរពិនិត្យមើលលើថ្នាំដែលពួកគាត់ចាំបាច់ប្រើប្រាស់ជាប្រចាំ បើអាចយើងគួរទិញថ្នាំនោះស្ដុកទុកសម្រាប់គាត់ជាពិសេស។
៣. បង្រៀនពីបច្ចេកវិទ្យា
នៅក្នុងស្ថានភាពបែបនេះ យើងម្នាក់ត្រូវការរក្សាគម្លាតឲ្យឆ្ងាយពីមនុស្សទូទៅ បើមិនចាំបាច់មិនគួរចេញពីផ្ទះ ដូចនេះអាចត្រូវសង្ងំក្នុងផ្ទះច្រើនថ្ងៃ អាចបណ្ដាលឲ្យធុញថប់អារម្មណ៍។ ហេតុនេះហើយ វាក៏ជាពេលល្អមួយដែលយើងអាចប្រាប់ពួកគាត់ពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឲ្យគាត់ដឹងពីអ្វីៗដែលកំពុងកើតឡើងក្នុងសង្គម។ លើសពីយើងអាចខលវីដេអូអាចមើលមុខគ្នាឃើញជាមួយសមាជិកក្រុមគ្រួសារដទៃ មើលរឿងភាគ ឬលេងកម្មវិធីកម្សាន្តនានាលើទូរស័ព្ទ ឬកុំព្យូទ័រ។

៤. ពន្យារពេលការណាត់ជួបមិនចាំបាច់
ប្រសិនបើឪពុកម្ដាយត្រូវណាត់ជួបពេទ្យអំឡុងពេលនេះ ពិនិត្យមើលសុខភាព បើអាចគួរសួរគ្រុពេទ្យថាតើអាចពិគ្រោះតាមប្រព័ន្ធអនឡាញសិនបានអត់ (ក្នុងករណីសុខភាពពួកគាត់ធម្មតា) ចៀសវាងចេញទៅខាងក្រៅប្រឈមនឹងការឆ្លងវីរុស។ធ្វើបែបនេះ យើងអាចជួយគាត់តាមដានសុខភាពជាមួយអ្នកជំនាញយ៉ាងងាយស្រួល។
៥. ពន្យល់ឲ្យដឹងពីរោគសញ្ញានៃជំងឺ
ចំណុចសំខាន់ជាងគេនោះគឺ ពន្យល់ប្រាប់គាត់ឲ្យដឹងពីរោគសញ្ញា និងការវិវត្តរបស់ជំងឺកូវីដ-១៩ ដើម្បីងាយស្រួលឲ្យគាត់ចំណាំមើលខ្លួនឯងថាតើមានចេញរោគសញ្ញាគួរឲ្យសង្ស័យណាមួយដូចជា ក្អក ឈឺក ក្ដៅខ្លួន និងពិបាកដកដង្ហើម។ល។ ម៉្យាងវិញទៀត យើងគួរតែប្រាប់ឲ្យគាត់ដឹងពីលេងទូរស័ព្ទខាងមន្ទីរពេទ្យ ដើម្បីប្រាប់ពីស្ថានភាពសុខភាព៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ សួតអ្នកកើតជំងឺកូវីដ-១៩ និងសួតអ្នកជក់បារី ខុសគ្នាខ្លាំងកម្រិតណា?
ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យមួយថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


