ព័ត៌មានអន្ដរជាតិ
សួតអ្នកកើតជំងឺកូវីដ-១៩ និងសួតអ្នកជក់បារី ខុសគ្នាខ្លាំងកម្រិតណា?
គ្រូពេទ្យវះកាត់ម្នាក់និយាយថា សួតរបស់អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩មើលទៅ អាក្រក់ជាងសួតអ្នកជក់បារីទៅទៀត។

លោកស្រីវេជ្ជបណ្ឌិត Brittany Bankhead-Kendall ជំនួយការសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Texas បានព្យាបាលមនុស្សរាប់ពាន់នាក់ ដែលមានជំងឺនេះចាប់តាំងពីរោគរាតត្បាតបានផ្ទុះឡើងកាលពីខែមីនាឆ្នាំមុនមក។
លោកស្រីនិយាយថា រូបភាពកាំរស្មី X នៃសួតរបស់អ្នកជក់បារីគឺស្រអាប់បន្តិចប៉ុន្តែ សួតរបស់អ្នកជំងឺកូវីដ គឺស្ទើរតែពណ៌សទាំងស្រុងដែលនេះបង្ហាញពីស្នាមរលាកខ្លាំង និងកង្វះខ្យល់ចូលក្នុងសរីរាង្គ។

លោកស្រី Bankhead-Kendall បានបង្ហោះ Twitter ថា “ខ្ញុំមិនដឹងថាអ្នកណាត្រូវការដឹងលឺរឿងនេះទេ ប៉ុន្តែសួតក្រោយកើតកូវីដមើលទៅ អាក្រក់ជាងសួតអ្នកជក់បារីដែលយើងធ្លាប់បានឃើញ”។
ជំងឺកូវីដ១៩ ច្រើនតែនាំឲ្យមានផលវិបាកដូចជាជំងឺរលាកសួតជាដើម ដែលកើតឡើងនៅពេលសួតបំពេញទៅដោយអង្គធាតុរាវនិងរងការរលាក។

ដោយសារថង់ខ្យល់បំពេញទៅដោយសារធាតុរាវ ពួកគេមិនអាចទទួលយកអុកស៊ីហ្សែនបានច្រើនទេ ដែលនេះនាំឲ្យមានរោគសញ្ញាដូចជាក្អកនិងដង្ហើមខ្លី។
ការសិក្សាក៏បានរកឃើញផងដែរថា មានការខូចខាតដល់កោសិការ Epithelial ដែលតម្រង់ផ្លូវឆ្លងកាត់នៃផ្លូវដង្ហើមពីច្រមុះទៅសួតនៃអ្នកជំងឺកូវីដ។

លោកស្រី Bankhead-Kendall បានប្រាប់ CBS DFW ថា រាល់អ្នកជំងឺដែលលោកស្រីព្យាបាលជាមួយរោគសញ្ញានៃវីរុសកូរ៉ូណា គឺបានបង្ហាញភាពធ្ងន់ធ្ងរនៅក្នុងកាំរស្មី X។
ក្នុងចំណោមអ្នកដែលមិនបញ្ចេញរោគសញ្ញា មានចន្លោះពី៧០ទៅ៨០ភាគរយមាន លទ្ធផលធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មានអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ខ្ទង់រយនាក់នៅហង្សមាស
ចុចអាន៖ ខេត្តចំនួន៣ត្រូវផ្អាកដំណើរការសិក្សាជាបណ្ដោះអាសន្នដោយសារផ្ទុះជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


