សុខភាព
ផ្នែកមួយនៃសាច់ជ្រូក មនុស្សតែងយល់ខុសថា បំផ្លាញសុខភាព
ខ្លាញ់ជ្រូក ធ្លាប់ត្រូវបានគេដាក់ស្លាកជាយូរយារណាស់មកហើយថា ជាប្រភពជាតិខ្លាញ់ដ៏គ្រោះថ្នាក់បំផុតសម្រាប់សុខភាព ប៉ុន្តែការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា ពាក្យចចាមអារ៉ាមទាំងនោះមិនត្រឹមត្រូវទាំងស្រុងទេ។

ទោះបីជាបន្លែជារឿយៗតែងតែត្រូវបានណែនាំដោយអ្នកជំនាញសុខភាព ដោយសារតែអត្ថប្រយោជន៍អាហារូបត្ថម្ភជាច្រើនរបស់វា។ ទោះជាយ៉ាងណាក៏ដោយ មានផលិតផលសត្វមួយដែលត្រូវបានចាត់ទុកថា វាក៏ផ្ទុកនូវសុខភាពល្អជាងបន្លែបៃតងទៅទៀត។ នៅក្នុងចំណាត់ថ្នាក់របស់ BBC នៃអាហារសុខភាពបំផុត ១០០ របស់ពិភពលោក ខ្លាញ់ជ្រូកជាប់ចំណាត់ថ្នាក់ទី ៨ ។
ជាមួយនឹងពិន្ទុអាហារូបត្ថម្ភ ៧៣3នុងចំណោម ១០០ ខ្លាញ់ជ្រូកជាប់ចំណាត់ថ្នាក់លើសពីអាហារ ៩២ ផ្សេងទៀត រួមទាំងសណ្តែក ប៉េងប៉ោះ ត្រី សាឡាត់ ក្រូច និងដំឡូងផ្អែម។ ដូច្នោះហើយ ខ្លាញ់គឺជាប្រភពសម្បូរវីតាមីន B និងសារធាតុរ៉ែយាងសំខាន់។
ការយល់ខុសជាទូទៅគឺថាខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ ជាពិសេសខ្លាញ់សត្វ។ តាមពិតទៅ មិនមែនខ្លាញ់ទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ។ ខ្លាញ់ជ្រូកសម្បូរទៅដោយខ្លាញ់ monounsaturated ផ្តល់សុខភាពបេះដូង ក៏មាននៅក្នុងប្រេងអូលីវផងដែរ។ ជាពិសេស វា ក៏មានផ្ទុកជាតិខ្លាញ់ឆ្អែតខ្លះដែរ ប៉ុន្តែមានសុវត្ថិភាពក្នុងកម្រិតមធ្យម។
ការយល់ខុសមួយទៀតគឺខ្លាញ់អាក្រក់ជាងប៊ឺ ឬសាច់គោ។ ជាការពិត ខ្លាញ់គោមានជាតិខ្លាញ់ទាប តិចជាងខ្លាញ់បន្លែដែលមានអ៊ីដ្រូសែនច្រើន។ យោងតាមសាលាសុខភាពសាធារណៈរបស់ហាវ៉ាដ (សហរដ្ឋអាមេរិក) ការជំនួសប៊ឺ ឬខ្លាញ់សាច់គោ ជាមួយនឹងខ្លាញ់ធម្មជាតិដូចជាខ្លាញ់ជ្រូក អាចជាជម្រើសដែលមានសុខភាពល្អជាង។
ជាការពិត មេចុងភៅ និងអ្នកដុតនំ នៅតែឲ្យតម្លៃលើខ្លាញ់ជ្រូក ព្រោះវាជួយឲ្យនំប្រែជាក្រៀម និងស្វិត ហើយអាចទប់ទល់នឹងកំដៅបានយ៉ាងល្អនៅពេលចៀន។ លើសពីនេះ ខ្លាញ់ពីជ្រូកដែលគ្មានជាតិគីមី មាននិន្នាការមានសុខភាពល្អជាង ដោយសារមាតិកាអាហារូបត្ថម្ភដ៏ប្រសើររបស់វា។

ថ្វីដ្បិតតែតម្លៃអាហារូបត្ថម្ភពីខ្លាញ់ជ្រូកមានច្រើនក៏ពិតមែន ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពជាច្រើនផងដែរ ប្រសិនបើទទួលទានច្រើនពេក។ កង្វល់ចម្បងមួយគឺថា មាតិកាខ្លាញ់ឆ្អែតអាចបង្កើនកម្រិតកូឡេស្តេរ៉ុល LDL (កូលេស្តេរ៉ុលអាក្រក់)។
ហានិភ័យមួយទៀតគឺមាតិកាកាឡូរីខ្ពស់នៃខ្លាញ់ជ្រូក ។ ខ្លាញ់មួយស្លាបព្រាអាចមានប្រហែល ១១៥ កាឡូរី ដែលភាគច្រើនមកពីខ្លាញ់។ ការទទួលទានច្រើនពេកនាំឲ្យឡើងទម្ងន់ និងធាត់ ដែលជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ អ្នកជំនាញណែនាំឲ្យជំនួសខ្លាញ់ឆ្អែតជាមួយនឹងខ្លាញ់មិនឆ្អែតពីគ្រាប់ ត្រី និងប្រេងបន្លែ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គួរតាមដានលើរាងកាយ ប្រជ្រុយខ្លះ អាចជាសញ្ញាមហារីកស្បែកធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


